Connect with us

ព័ត៌មានជាតិ

បណ្ឌិត សុខ ទូច លើកពីសក្តានុពលទេសចរណ៍ ៥ ទាក់ទាញអ្នកទេសចរ និងវិនិយោគគិនចិន

បានផុស

នៅ

(ចឹងចូវ)៖ ចំពោះមុខគណៈប្រតិភូខេត្តហឺណាន បណ្ឌិតសភាសង្គមវិទ្យាសាស្ត្រចិន និងគណៈប្រតិភូមកពីអាស៊ាន លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងពីសក្តានុពល និងសារសំខាន់នៃវិស័យទេសចរណ៍កម្ពុជា ចំនួន៥ប្រភេទ ដើម្បីទាក់ទាញអ្នកទេសចរ និងវិនិយោគគិនចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សក្តានុពល និងសារសំខាន់នៃវិស័យទេសចរណ៍កម្ពុជា ទាំង៥ប្រភេទ ដែលលោកបណ្ឌិតបានលើកឡើងក្នុងវេទិកាអភិវឌ្ឍផ្លូវសូត្រអាកាសថ្មី “ចឹងចូវ-កម្ពុជា-អាស៊ាន” នាទីក្រុងចឹងចូវ ខេត្តហឺហាន ប្រទេសចិន នាព្រឹកថ្ងៃទី០៣ វិច្ឆិកា ឆ្នាំ២០២៣ នេះ រួមមានទេសចរតំបន់ឆ្នេរ ទេសចរវប្បធម៌ ទេសចរបរិស្ថាន ទេសចរបឹងទន្លេសាប-ទន្លេមេគង្គ និងកសិទេសចរ។

លោកបណ្ឌិតលើកឡើងថា ប្រទេសកម្ពុជាមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត ជាប់ចំណាត់ថ្នាក់លេខ១ មានប្រាសាទអង្គរ ប្រាសាទព្រះវិហារ ប្រាសាទកោះករ សំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌរូបី និងអរូបី សម្រស់ទន្លេសាប-ទន្លេមេគង្គ ដែលផ្តល់នូវទឹក ត្រីគ្រប់រដូវកាល មានផលិតផលកសិឧស្សាហកម្មសំខាន់ៗ ដូចជាស្រូវ ស្វាយចន្ទី ម្រេច ជាងនេះទៀតប្រពៃណីរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលប្រកបដោយភាពញញឹមរួសរាយរាក់ទាក់ពីធម្មជាតិ។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ទាំងអស់នេះគឺជាសក្តានុពលខ្លាំងក្លា របស់វិស័យទេសចរណ៍កម្ពុជា នាពេលបច្ចុប្បន្ន តែទោះយ៉ាងណា ឱកាសនៃការផ្សព្វផ្សាយទៅកាន់អន្តរជាតិ មិនទាន់បានទូលំទូលាយនៅឡើយ ដូច្នេះវេទិកានេះ ជាឱកាសដែលរាជបណ្ឌិត្យសភាកម្ពុជា អាចផ្សព្វផ្សាយពីស្ថានភាពពិត ភាពស្រស់បំព្រងរបស់វិស័យទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក។

តាមរយៈបទបង្ហាញពីសក្តានុពល និងសារសំខាន់នៃវិស័យទេសចរណ៍កម្ពុជា ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ សង្ឃឹមថា ភាគីចិនដែលជាមិត្តដែលថែប នឹងជួយផ្សព្វផ្សាយពីសក្តានុពលទេសចណ៍កម្ពុជា ជំរុញការវិនិយោគ ពិសេសទៅទស្សនាប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម