Connect with us

ព័ត៌មានជាតិ

អ្នកឃ្លាំមើលបញ្ហាសង្គម៖ សហជីព គួរដើរតួនាទីចូលរួមចំណែករក្សាស្ថេរភាពការងារ បង្កើនផលិតភាព និងការ​វិនិយោគ

បានផុស

នៅ

អ្នកឃ្លាំមើលបញ្ហាសង្គម លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា សហជីពនៅកម្ពុជា គួរដើរតួនាទីចូលរួមចំណែករក្សាស្ថេរភាពការងារ បង្កើនផលិតភាព និងការវិនិយោគ ជៀសជាងចេញរបាយការណ៍វាយប្រហារវិស័យការងារ ដែលមិនបានចូលរួមថែរក្សាការងារទេ តែបែរជាបង្កផលវិបាកទៅវិញ។ ការលើកឡើងដូច្នេះ នៅគ្រាដែលស្ថានភាពសេដ្ឋកិច្ចពិភពលោក កំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ហើយដែលប្រទេសនីមួយៗ កំពុងព្យាយាមរក្សាអ្នកវិនិយោគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្យ៉ាងទៀត ការលើកឡើងយ៉ាងដូច្នេះ ក៏ព្រោះតែអ្នកឃ្លាំមើលបញ្ហាសង្គម បានមើលឃើញថា សហជីពមួយចំនួននៅកម្ពុជា តែង តែធ្វើរបាយការណ៍រិះគន់ ពីស្ថានភាពកម្មករនៅកម្ពុជា ដែលមិនឆ្លុះបញ្ចាំងពីស្ថានភាពពិតប្រាកដ។

បើតាមលោកបណ្ឌិត យង់ ពៅ សហជីពគួរតែអនុវត្តស្មារតីច្បាប់ ស្តីពី សហជីពដែលបានចែងឲ្យសហជីព ជំរុញឲ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងរួមចំណែកក្នុងការអភិវឌ្ឍការងារសមរម្យ បង្កើនផលិតភាព និងការវិនិយោគ បន្ថែមលើកិច្ចការពារសិទ្ធិកម្មករ។

លោកបណ្ឌិត មានប្រសាសន៍ថា «ជាពិសេសនៅក្នុងស្ថានការសេដ្ឋកិច្ច កំពុងមានបញ្ហាដូចពេលបច្ចុប្បន្ននេះ ការចេញរបាយការណ៍របស់ (សហជីព) ទៅខាងក្រៅ ត្រូវមានការប្រយ័ត្នប្រយែង ដែលអាចធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចជាតិ និងអ្នកវិនិយោគ។ ក្នុងន័យនេះ គឺជាតិរបស់យើងខូចខាត ហើយយើងខាតទាំងអស់គ្នា»។

លោកបណ្ឌិត លើកឡើងទៀតថា«បើមិនប្រយ័ត្នប្រយែងនោះទេ នោះគឺវាយឆ្នាំងបាយធំហើយ ប៉ះពាល់ការវិនិយោគ។ ក្នុងលក្ខខណ្ឌនេះបណ្តាប្រទេសខាងក្រៅ គេមានសណ្តាប់ធ្នាប់ជាងយើង នោះអ្នករកស៊ីគេរត់ទៅបណ្តាប្រទេសទាំងនោះ ហើយពីព្រោះប្រទេសទាំងនោះ គេមានស្ថេរភាពលើការគ្រប់គ្រងកម្មករ ហើយគេមានសុវត្ថិភាពជាង»។

លោកបណ្ឌិត យង់ ពៅ ក៏បានជំរុញឲ្យទាំងសហជីព និងរាជរដ្ឋាភិបាល ដែលសុទ្ធតែជាអ្នកការពារប្រយោជន៍ ជូនកម្មករ-និយោជិតដូចគ្នា អាចធ្វើការជាមួយគ្នាបានដោយរលូន និងបង្កើតឲ្យមានយន្តការធ្វើការជាមួយគ្នា ជៀសជាងការប្រើវេទិកាផ្សេងៗ ក្នុងការវាយប្រហារគ្នា ដែលសុទ្ធតែជះឥទ្ធិពល និងលទ្ធផលមិនល្អដល់វិស័យការងារ និយាយដាច់ដោយ ឡែក និងសង្គមជាតិ និយាយជារួម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម