Connect with us

កីឡា

ចំណុច​ខ្សោយ៣​កន្លែងរបស់ Leduc ប៉ះ ព្រំ សំណាង ថ្ងៃអាទិត្យនេះ

បានផុស

នៅ

កីឡាករមីយ៉ាន់ម៉ា Dave Leduc នឹង​ប្រកួត​ជា​មួយ​កីឡាករ​គុន​ខ្មែរ ព្រំ សំណាង នៅ​ថ្ងៃ​អាទិត្យ ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៣​ ​ម៉ោង​៧​យប់​នៅ​សង្វៀន​ទូរទស្សន៍​ថោន។

ជំនួប​របស់​អ្នក​ទាំង​ពីរ​ត្រូវ​បាន​អ្នក​គាំទ្រ​ទាំង​ពីរ​ប្រទេស ក៏​ដូច​ជា​ប្រទេស​ផ្សេង​ៗ​ទៀត​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ខណៈ​ការ​ប្រកួត​ក្លាយ​ជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ និង​មិត្តភាព​សម្រាប់​ប្រទេស​ទាំង​ពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​គាំទ្រកម្ពុជា​ពិត​ជា​ចាប់​អារម្មណ៍​ខ្លាំងលើកីឡាករ​ Dave Leduc ដែល​ល្បី​ខ្លាំង​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដោយសារ​រូប​គេ​ប្រកួត​ក្បាច់​គុន Lethwei ១២​ដង​គឺ​មិន​ធ្លាប់​ចាញ់​ឡើយ​ក្នុង​នោះ​ឈ្នះ​៦​ដង និង​ស្មើ​៦​ដង ហើយ​ការ​ប្រកួត​ក្បាច់មួយ​ថៃ​១៦​ដង ក្នុង​នោះ​ឈ្នះ​១៥​ដង និង​ចាញ់​តែ​១​ដង​ប៉ុណ្ណោះ។

អាវុធ​ខ្លាំង​​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​របស់ Dave Leduc គឺ​មាន​២​យ៉ាង​។ ទី១ រូប​គេ​មាន​កណ្តាប់​ដៃ​​​ធ្ងន់​ដ៏​មាន​ប្រសិទ្ធភាព។ ទី​២ ក្បាច់​កែង​បក​ដែល​រូប​គេ​ឧស្សាហ៍​ប្រើ​បាន​ជោគជ័យ​ដែល​កីឡាករ​គុន​ខ្មែរ ព្រំ សំណាង ត្រូវ​ប្រុង​ប្រយ័ត្ន​មែន​ទែន។ ចំណែក​​ក្បាច់​បុកក្បាល​ក៏​ជា​អាវុធ​គ្រោះ​ថ្នាក់​របស់ Leduc ដែរ​ ប៉ុន្តែ​ការប្រកួត​ជា​មួយ​កីឡាករ​កម្ពុជា​លើក​នេះ​​ប្រើ​ក្បាច់​គុន​ខ្មែរ​​ដែល​មិន​អនុញ្ញាត​ឲ្យ​បុក​ក្បាល​ឡើយ។ អ្វី​ដែល​រូប​គេ​មាន​ប្រៀប​គឺ​កម្ពស់​ខ្ពស់​ជាង​ ព្រំ សំណាង។

ទោះបី​ជា​យ៉ាង​ណា បើ​ក្រឡេក​មើល​វីដេអូ​ប្រកួត​ចាស់​ៗ​របស់ Dave Leduc មាន​ចំណុច​ខ្សោយ​ជា​ច្រើន​អាច​ជា​ឱកាស​សម្រាប់ ព្រំ សំណាង ​យក​ឈ្នះ​ដោយ​សន្លប់​បាន។ ទី១ ជើង​ក្រោម​​មិន​រឹង​មាំ​ប៉ុន្មាន​ទេ។ ការ​ប្រកួត​កន្លង​មក​ដៃ​គូ​​ឧស្សាហ៍​ទាត់​ឲ្យ​រូប​គេ​​ដួល​​ជា​ញឹក​ញាប់។

ទី​២ ផ្ទៃ​មុខ​របស់ Dave Leduc មិន​សូវ​ស៊ូធន់​ខ្លាំង​ទេ។ ប្រសិន​បើ ព្រំ សំណាង វ៉ៃ​ចំមុខពេញ​ប្រហែល​ជា​រូប​គេ​មិន​អាច​ទ្រាំ​ទ្រ​បាន​​ឡើយ។ ផ្ទុយ​ពី​ ព្រំ សំណាង កន្លង​មក​ធ្លាប់​​​ត្រូវ​កណ្តាប់​ដៃ​ និង​កែងរបស់​ដៃ​គូ​ច្រើន​ ប៉ុន្តែ​​មិន​ងាយ​សន្លប់​ឡើយ។

ទី​៣ Dave Leduc មិនពូកែ​ប្រើ​កែង​ទេ ហើយ​ក៏​មិន​ពូកែ​បិទ​កែង​ដែរ ដូច្នេះ​ជា​ចំណុច​ខ្សោយ​មួយ​ទៀត​ដែល​ ព្រំ សំណាង អាច​ផ្តួល​បាន​តាម​រយៈ​កែង​ដ៏​គ្រោះ​ថ្នាក់។

បើ​និយាយ​ពី​កម្លាំង​ស៊ុហ្វ​វិញ​អាច​និយាយ​បាន​ថា កីឡាករ​មីយ៉ាន់ម៉ា​ម្នាក់​​នេះ​នឹង​មិន​សូវ​មាន​កម្លាំង​ស៊ុហ្វ​ខ្លាំង​បុក​ពេញ​៩​នាទី​ទេ ដោយសារ​រូប​គេមិន​បាន​ប្រកួត​រយៈ​ពេល​៣​ឆ្នាំ​មក​ហើយ​ពោល​គឺ​ចាប់តាំង​ពី​ការ​​ប្រកួត​ចុង​ក្រោយ​បំផុត​​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២០។ ចំណែក ព្រំ សំណាង ក្នុង​រយៈ​ពេលប្រមាណ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ប្រកួតប្រហែល​ជា​៣០​ដង​ឯណោះ។

សូម​បញ្ជាក់​ថា ការ​ប្រកួត​រវាង Dave Leduc និង ព្រំ សំណាង នឹង​ប្រើ​ក្បាច់​គុន​ខ្មែរ​ដែល​ប្រើ​កណ្តាប់​ដៃ ជង្គង់ ទាត់ និងកែង​ ប៉ុន្តែ​មាន​តែ១​ទឹក​៩​នាទី​ ហើយមាន​តែអ្នក​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ប៉ុណ្ណោះ​ទើប​មាន​អ្នក​ឈ្នះ។ ប្រសិន​បើ​ចប់​៩​នាទី​គ្មាន​អ្នក​សន្លប់​ អ្នក​ទាំង​ពីរ​នឹង​ស្មើ​គ្នា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

សន្តិសុខសង្គម១១ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារាសម្តែងស្រី នី មុន្នីនាថ បង្ហាញក្តីបារម្ភ​ ខណ:​ការបរិច្ចាគ​ឈាម​​មក​កាន់មូលនិធិឈាមនាង ជួបការខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម