ព័ត៌មានជាតិ
សៀមរាប ជាទីសោយសុខនៃទេសចរ ព្រោះមិនត្រឹមជាតំបន់ប្រវត្តិសាស្ត្រ តែក៏ជាកន្លែងដើរលេងដ៏សម្បូរបែប
បើនិយាយពីខេត្តសៀមរាប យើងមិនអាចពិពណ៌នាគ្រប់ជ្រុងជ្រោយ ពីសក្តានុពលនៃខេត្តទេសចរណ៍មួយនេះបានទេ ក៏ព្រោះតែទឹកដីនៃខេត្តមួយនេះ មិនត្រឹមតែជាកន្លែងប្រមូលផ្តុំដោយតឹកតាងប្រវត្តិសាស្ត្រ សម្បត្តិវប្បធម៌ អរិយធម៌ និងកេរតំណែលរាប់មិនអស់ប៉ុណ្ណោះទេ នៅមានធនធានធម្មជាតិដ៏មានតម្លៃ និងការកម្សាន្តសម្បូរបែបផ្សេងទៀត។
សម្រាប់ដំណើរកម្សាន្តទៅខេត្តទេសចរណ៍មួយនេះ យើងអាចជ្រើសរើសការសម្រាកលំហែដ៏សម្បូរបែប អាចទស្សនាប្រាសាទបុរាណផង អាចលំហែកាយនៅរមណីយដ្ឋានធម្មជាតិ/កែច្នៃផង ហើយថែមទាំងអាចជ្រើសកម្សាន្តសកម្មភាពផ្សេងទៀត តាំងពីព្រឹកដល់យប់ជាមួយនឹងតំបន់យុវវ័យដ៏ពេញនិយម ក្នុងក្រុងសៀមរាប។
ដំណើរកម្សាន្តបែបស្វែងយល់ពីប្រវត្តិសាស្ត្រ
១. ប្រាសាទបុរាណ
ដោយសារតែសៀមរាប ជាអតីតររាជធានីដ៏រុងរឿងរបស់ខ្មែរ ឆ្លងកាត់ច្រើនសម័យកាលមកហើយ ទើបយើងឃើញមាន សំណង់ប្រាសាទរាប់រយ នៅលើទឹកដីចំណាស់មួយនេះ ដោយរាប់ចាប់ពីសំណង់ប្រាសាទល្បីៗ រហូតដល់ប្រាសាទតូចៗ ផ្សេងទៀត។ ជាទូទៅ គោលដៅទី១របស់ទេសចរជាតិ និងអន្តរជាតិ គឺប្រាសាទអង្គរវត្ត និងទស្សនាប្រាសាទនានា តាមបណ្តោយផ្លូវវង់តូច ក៏ដូចជាផ្លូវវង់ធំបរិវេណតំបន់ប្រាសាទអង្គរធំ។
២. សារមន្ទីរ
ក្រៅពីសំណង់ប្រាសាទ ទឹកដីនៃអរិយធម៌នេះ ក៏មានរក្សាទុកនូវបុរាណវត្ថុដ៏មានតម្លៃជាច្រើន នៅតាមសារមន្ទីរជាតិអង្គរ។ លើសពីនេះ ទេសចរក៏អាចទៅទស្សនាវត្ថុចាស់ៗ នៅសារមន្ទីរវិមានសុខា ដែលជាកន្លែងឯកជន របស់បុរសម្នាក់ដែលជាអ្នកចូលចិត្តប្រមូលទុករបស់ចាស់ៗ តាំងពីមុនសម័យឆ្នាំ១៩៧០។
ដំណើរកម្សាន្តបែបធម្មជាតិ
១. ឧទ្យានជាតិភ្នំគូលែន
ឧទ្យានជាតិភ្នំគូលែន ត្រូវបានគេស្គាល់ថាជាតំបន់ធម្មជាតិដ៏ធំ និងជាទីតាំងប្រវត្តិសាស្រ្តដ៏សំខាន់មួយ ដែលមានសំណង់ ប្រាសាទបុរាណរាប់សិបប្រាសាទ និងស្ថានីយបុរាណជាច្រើនកន្លែង នៅលើខ្នងភ្នំគូលែន។ ជាទូទៅ ទេសចរដែលមក កម្សាន្តនៅទីនេះ ក្រៅពីមកទស្សនាសំណង់ប្រាសាទបុរាណ គឺច្រើនតែចូលទៅសម្រាកទទួលទានអាហារ និងកម្សាន្តទឹក ជ្រោះ ក្នុងតំបន់ភ្នំដ៏ធំនេះ។
២. កំពង់ភ្លុក
ឃុំកំពង់ភ្លុក គឺជាឃុំមួយនៅជាប់នឹងមាត់បឹងទន្លេសាប ដែលមានព្រៃលិចទឹករាប់រយហិកតា លាតសន្ធឹងពណ៌ ខៀវស្រងាត់ គួរជាទីគយគន់ ពិសេសអំឡុងរដូវវស្សា។ អ្នករស់នៅឃុំនេះ ច្រើនជាអ្នកប្រកបរបរនេសាទ និងដឹកទេសចរ កម្សាន្តនៅតំបន់ព្រៃលិចទឹក ដែលជាតំបន់អេកូទេសចរណ៍ធម្មជាតិ។ ទេសចរដែលមកកាន់ទីនេះ តែងកម្សាន្តដោយការ ជិះទូកកាត់តំបន់ព្រៃលិចទឹកដ៏ធំ នៃសហគមន៍នេះ គយគន់ទេសភាព និងជីវចម្រុះ។
៣. បារាយណ៍ទឹកថ្លា ឫបារាយខាងលិច
បារាយណ៍ទឹកថ្លា កសាងឡើងនៅសតវត្សទី១១ (ពីឆ្នាំ១០០២ដល់ឆ្នាំ ១០៦៦) ក្នុងរាជកាលព្រះបាទសូរ្យវរ្ម័នទី១ (ពីឆ្នាំ១០០២ដល់ឆ្នាំ១០៥០) ហើយបានបញ្ចប់ជាស្ថាពរ នៅក្នុងរជ្ជកាលបន្ទាប់គឺរជ្ជកាលព្រះបាទឧទ័យាទិត្យវរ័្មនទី២ ដែលត្រូវជាព្រះរាជបុត្រព្រះអង្គ (ពីឆ្នាំ ១០៥០ ដល់ឆ្នាំ ១០៦៦)។ បារាយណ៍នេះមានបណ្តោយប្រហែល ៨គីឡូម៉ែត្រ និងទទឹង ២គីឡូម៉ែត្រ ហើយបច្ចុប្បន្នបានក្លាយជាតំបន់ទេសចរណ៍ទាក់ទាញមួយរបស់ខេត្តសៀមរាប។
ដំណើរកម្សាន្តបែបពិចនិកកន្លែងកែច្នៃ
បើសិនជាចង់កម្សាន្តបែបសម្រាកលំហែកាយ ជួបជុំមិត្តភក្តិ និងក្រុមគ្រួសារ មានការទទួលទាន និងអាចធ្វើសកម្មភាព ជាច្រើនផ្សេងទៀត គឺអាចជ្រើសរើសរមណីយដ្ឋានកែច្នៃ ដូចជានៅរមណីយដ្ឋានត្រាវកុដ ឬនៅរមណីយដ្ឋានភ្នំក្រោម។
ខេត្តសៀមរាប នៅមានសកម្មភាពកម្សាន្តជាច្រើនផ្សេងទៀត ដូចជាការជិះបាឡុងហោះ នៅក្រុងអង្គរ ចូលរួមនឹងការកម្សាន្តប្លែកៗតាមកន្លែងឯកជន រីស៊ត និងកាន់តែពិសេស សម្រាប់ការកម្សាន្តតំបន់យុវវ័យនាពេលរាត្រី។
ដូច្នេះសម្រាប់ដំណើរកម្សាន្តទៅខេត្តសៀមរាប យើងអាចចំណាយពេលរីករាយ តាំងពីព្រឹកដល់យប់ និងសម្បូរបែបទៀតផង៕
អត្ថបទ៖ សុធាវី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២០ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ