Connect with us

សន្តិសុខសង្គម

ជនសង្ស័យ ៣នាក់ គាស់ឃ្លាំងស្រាបៀរយកលុយ និងក្រវិលរង្វាន់សរុបអស់ជាង ៤ម៉ឺនដុល្លារ

បានផុស

នៅ

ជនសង្ស័យមួយក្រុមបានធ្វេីសកម្មភាពចូលទៅក្នុងឃ្លាំង​ស្រាបៀរមួយកន្លែង លួចយកប្រាក់ និងក្រវិលកំប៉ុងរង្វាន់អស់មួយចំនួនធំ ហេីយនាំគ្នាគេចខ្លួនបាត់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១១ និង ៣០ នាទី​ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិអន្លង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាល បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ សាង វីសា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក​ គ្រប់គ្រងឃ្លាំង មានទីលំនៅភូមិ អូរតាគាំ៣ ឃុំស្វាយប៉ោ ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង។

សំភារបាត់បង់៖ ប្រាក់រៀល ២៦ ២៥០ ០០០៛ ប្រាក់ដូល្លារ ១ ៣៩៦ $ ក្រវិលកំប៉ុង ស្រាបៀរ វើក អាយ វើកអាយស៊ីធូ អ៊ីចប្រេស សរុប ១ ៩៥៨ កេះ គិតជាទឹកប្រាក់ ២២ ៨៣៥ $ ក្រវិលកំប៉ុងត្រូវរង្វាន់ លុយចំនួន ៨ ៣៩៣ $ សរុបទាំងអស់ចំនួន ៤១ ១៦៤ $។

យោងតាមកាមេរ៉ាសុវត្ថភាព ឃើញជនសង្ស័យចំនួន ៣នាក់ ប្រុស មានពាក់ម៉ាស ពាក់មួក ពាក់ស្រោមដៃ ជិះម៉ូតូ ២គ្រឿង ពេលធ្វើសកម្មភាព ហើយជិះចេញទៅទិសខាងជើង។

ករណីនេះ សមត្ថកិច្ចការិយាល័យបច្ចេកទ្ទេសវិទ្យាសាស្ត្រ ខេត្ត ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្ត កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក កម្លាំងប៉ុស្តិ៍ព្រែកតាមាក់ កំពុងស៊ើបអង្កេតស្រាវជ្រាវ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ

កីឡា២ ម៉ោង មុន

ខ្សែប្រយុទ្ធ​ចូល​​សញ្ជាតិ​វៀតណាម​ថ្មី Rafaelson លេង២​ប្រកួត ស៊ុត​បាន៣​គ្រាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តរតនគិរី៖ ដំឡូងមីធ្លាក់ថ្លៃ អ្នកដាំស្នើអ្នកទិញកុំទម្លាក់តម្លៃខ្លាំងពេក តែអ្នកទិញថា តម្លៃទិញ វាអាស្រ័យលើតម្លៃលក់ចេញ

Sokha Hotels

ព័ត៌មានពេញនិយម