Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ារកចំណូលបានជាង ៣៦៥លានដុល្លារ ពីការនាំចេញផលនេសាទក្នុងរយៈពេល ៧ ខែ

បានផុស

នៅ

មីយ៉ាន់ម៉ារកចំណូលបាន ៣៦៥.៩២៨ លានដុល្លារអាមេរិក ពីការនាំចេញផលិតផលនេសាទក្នុងរយៈពេលជិត ៧ខែនៃឆ្នាំសារពើពន្ធ ២០២៣-២៤ នេះបើយោងតាមក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ាបង្ហាញកាលពីថ្ងៃសៅរ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យរបស់ក្រសួងបានបង្ហាញថា ប្រាក់ចំណូលដែលបានមកពីការនាំចេញផលិតផលជលផលរវាងថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំនេះគឺធ្លាក់ចុះបើធៀបនឹងឆ្នាំមុន ដែលរកបានដល់ទៅ ៤០៣.៦២២លានដុល្លារ។  

ក្រសួងបានបញ្ជាក់ថា ក្នុងអំឡុងពេលដែលបានលើកឡើង ការនាំចេញសរុបរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មានតម្លៃជាង ៨.៥ ពាន់លានដុល្លារ។

មីយ៉ាន់ម៉ា បាននាំចេញជាចម្បងនៅផលិតផលកសិកម្ម នេសាទ សារធាតុរ៉ែ ផលិតផលព្រៃឈើ និងទំនិញផលិតទៅកាន់ដៃគូពាណិជ្ជកម្មបរទេសរបស់ខ្លួន រួមមានប្រទេសចិន ថៃ បង់ក្លាដែស និងឥណ្ឌា នេះបើយោងតាមក្រសួងពាណិជ្ជកម្ម៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Xinhua

ចុចអាន៖ នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ វៀតណាម ជាប់ពន្ធនាគារមួយជីវិត ក្រោយលក់គម្រោងខ្យល់ឲ្យអតិថិជន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៥ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ២ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម