ព័ត៌មានអន្ដរជាតិ
រញ្ជួយដីនៅ នេប៉ាល់ ខណៈអ្នកស្លាប់ឡើងដល់ ១៥៧នាក់និងរបួសជាច្រើន
អាជ្ញាធរនេប៉ាល់និយាយថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយវាយប្រហារភាគខាងលិចនៃប្រទេស ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់១៤០នាក់និងរបួសជាច្រើន ខណៈពេលនេះអ្នកស្លាប់កើនដល់ ១៥៧នាក់។
អាជ្ញាធរនេប៉ាល់ប៉ាន់បានស្មានថា គ្រោះរញ្ជួយដីនេះវាមានកម្លាំង ៥,៦ រ៉ិចទ័រ ស្តិតនៅចំណុចកណ្តាល Jajarkot និងតំបន់ជុំវិញ ដោយមានចម្ងាយប្រហែល៣០០គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានី Kathmandu។ ស្របពេលដែល រញ្ជួយដីក៏មាននៅផ្នែកខ្លះនៃភាគខាងជើងប្រទេសឥណ្ឌា រួមទាំងរដ្ឋធានីញូវដែលីផងដែរ ។
មន្ត្រីមូលដ្ឋាននិយាយទៀតថា កាលពីថ្ងៃសុក្រទី៣ខែវិច្ឆិកា អ្នកស្លាប់ត្រឹមតែ១២៨នាក់និងមានអ្នករបួសតិចតួច។ក្រោយមកក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមរំដោះមនុស្សដែលជាប់នៅក្រោមគំនរបាក់បែក និងរកឃើញអ្នកស្លាប់កើនឡើងដល់១៥៧នាក់។
ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្រ្តីនេប៉ាល់ Pushpa Kamal Dahal មិននៅស្ងៀមឡើយ ដោយលោកបានសម្តែងការសោកស្តាយចំពោះការបាត់បង់អាយុជីវិត។ លោកបានចល័តភ្នាក់ងារសន្តិសុខទាំងអស់របស់ប្រទេសដើម្បីជួយសង្គ្រោះ ហើយកាលពីព្រឹកថ្ងៃសៅរ៍ លោកក៏បានធ្វើដំណើរទៅកាន់កន្លែងកើតហេតុទៀតផង។
សូមរម្លឹកដែរថា ប្រទេសនេះធ្លាប់រងគ្រោះដោយការរញ្ជួយដីកម្រិត ៧.៨ រិចទ័រក្នុងឆ្នាំ ២០១៥ ដែលបានសម្លាប់មនុស្សជិត ៩ ០០០ នាក់ និងបំផ្លាញផ្ទះជាងកន្លះលានខ្នង។ ហើយកាលពីឆ្នាំមុន មនុស្ស ៦ នាក់បានស្លាប់បន្ទាប់ពីការរញ្ជួយដីកម្រិត ៥.៦ រិចទ័រវាយប្រហារស្រុក Doti ជិត Jajarkot ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ NHK
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក