Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់អប់រំ៖ សិស្សទទួលបានការអប់រំនិងរៀនឌីជីថលពីក្មេងជួយឱ្យការសិក្សាផ្នែកវិទ្យាសាស្ត្រ​បានល្អប្រសើរ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡា បានអះអាងថា ពេលដែលសិស្សទទួលបានការអប់រំ និងរៀនឌីជីថលពីក្មេង ដោយមានការគ្រប់គ្រងបានល្អពីគ្រូ និងអាណាព្យាបាល នោះលទ្ធផលសិក្សាលើផ្នែកវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រ
សង្គមរបស់ពួកគេបានល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងការប្រកួត Think! Think! World Cup ប្រចាំឆ្នាំ២០២៣ និងពិធីបិទគម្រោងនៃការស្រង់មតិផ្ទៀងផ្ទាត់របស់JICAនៅរសៀលថ្ងៃទី០៥វិច្ឆិកា នៅផ្សារទំនើបអ៊ីអន៣ លោក សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានបន្តថា ការទទួលបានចំណេះដឹងផ្នែក STEM តាំងពីក្មេង និងបណ្តុះជំនាញក្នុងសតវត្សរ៍ទី ២១ គឺជាកត្តាសំខាន់ក្នុងសង្គម ដែលមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ។ Think!Think! World Cup ផ្តល់ឱកាសដ៏ល្អសម្រាប់សិស្សដើម្បីអភិវឌ្ឍចំណាប់អារម្មណ៍របស់សិស្សទៅលើមុខវិជ្ជា STEM ។

លោកអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន អង្គការចាយកាដែលបានផ្តល់ ការគាំទ្រដល់ការអប់រំ ឌីជីថល នៅកម្ពុជាដើម្បីធ្វើឱ្យអនាគតសិស្សានុសិស្សកម្ពុជាកាន់តែមានឱកាសប្រសើរ និងទទួលបានការអប់រំកាន់តែល្អក្នុងបរិបទការអប់រំនាសតវត្សទី២១ នេះ ។

លោក Sanui Kazumasa ប្រធានតំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជាបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលសិស្សានុសិស្សនៅកម្ពុជាបន្តរីករាយជាមួយកម្មវិធី ThinkThink ដែលជា EdTech ល្អបំផុតពីប្រទេសជប៉ុន និងជាកម្មវិធីហ្គេមអប់រំដ៏ល្បីល្បាញលើពិភពលោក។ JICA បាននាំយក Think!Think! មកកម្ពុជាតាំងពីឆ្នាំ២០១៨ មកម្ល៉េះ។

ក្រៅពីការប្រកួត Think! Think! World Cup ឪពុកម្តាយ និងសិស្សានុសិស្សក៏អាចរីករាយ និងទទួលបាននូវបទពិសោធន៍ជាមួយនឹងសកម្មភាពជាច្រើនដែលទាក់ទងពីវប្បធម៌ជប៉ុនដូចជាការធ្វើនំតាកូយ៉ាគី បទពិសោធន៍ស្លៀកពាក់បែបជប៉ុន និងសកម្មភាពជាច្រើនទៀត។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា JICA និងThink!Think! កម្ពុជា ដើម្បីលើកកម្ពស់ការអប់រំ STEM នៅវ័យក្មេងដោយប្រើកម្មវិធី Think!Think!សិស្សជាង ៣០០០នាក់មកពី​Think!Think! Learning Lab មជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុន និងដៃគូសាលារដ្ឋចំនួន៩ នៅទូទាំងប្រទេស​កម្ពុជា​បានចូលរួមការប្រកួតនេះ។

Think!Think! គឺជា Edtech លេខ១ របស់ប្រទេសជប៉ុនដែលផ្តោតលើការគិតបែបស៊ីជម្រៅ និងជំនាញបំណិនសង្គម។ Think!Think! មានអ្នកប្រើប្រាស់ជាង 2.5 លាននាក់នៅទូទាំងពិភពលោកហើយបានទទួលពានរង្វាន់ជាច្រើនដូចជា Think!Think! ជាកម្មវិធីល្អបំផុតរបស់ Google សម្រាប់កុមារ និងកម្មវិធីសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) Most Innovative App ។ Think!Think! មានគោលបំណងជំរុញទឹកចិត្តស្រឡាញ់ការសិក្សារបស់កុមារ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម