Connect with us

ព័ត៌មានអន្ដរជាតិ

លោក Netanyahu ដាក់លក្ខខណ្ឌតែមួយគត់ ទើបយល់ព្រមឈប់បាញ់ជាមួយក្រុមហាម៉ាស

បានផុស

នៅ

កាលពីថ្ងៃអាទិត្យទី៥ខែវិច្ឆិកា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានទាមទារឲ្យក្រុមហាម៉ាសដោះចំណាប់ខ្មាំងជាង២៤០នាក់ជាមុនសិន ទើបបទឈប់បាញ់មួយអាចលេចចេញជារូបរាងបាន។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu (រូបថត៖ BT)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Netanyahu បានប្រាប់ក្រុមនាវិកនៅឯមូលដ្ឋានទ័ពអាកាស Ramon នាភាគខាងត្បូងប្រទេសអ៊ីស្រាអែលថា “នឹងគ្មានបទឈប់បាញ់ឡើយ បើមិនមានការវិលត្រលប់របស់ចំណាប់ខ្មាំងទេនោះ។ ពាក្យនេះគួរតែត្រូវបានដកចេញទាំងស្រុងពីវចនានុក្រម។ យើងនិយាយនេះទៅកាន់មិត្តរបស់យើង និងចំពោះសត្រូវរបស់យើង។ យើងនឹងបន្តរហូតដល់យើងកម្ចាត់ពួកគេ យើងគ្មានជម្រើសផ្សេងឡើយ”។

ទោះបីជាយ៉ាងណាក៏ដោយ កាលពីប៉ុន្មានសប្តាហ៍មុន អ្នកនាំពក្យកងពលតូច Izz el-Deen al-Qassam ដែលជាសម្ព័ន្ធក្រុមហាម៉ាស លោក Abu Ubaida បានគូសបញ្ជាក់ថា ចលនានេះ នឹងដោះលែងចំណាប់ខ្មាំង ប្រសិនបើអ៊ីស្រាអែល បញ្ឈប់ការទម្លាក់គ្រាប់បែក និងដោះលែងអ្នកទោសប៉ាឡេស្ទីនទាំងអស់។

សូមបញ្ជាក់ យោធាអ៊ីស្រាអែល បានប្រើប្រាស់ទាំងកងទ័ពជើងគោក អាកាស និងជើងទឹក ដើម្បីវាយសន្ធាប់លើតំបន់ហ្គាហ្សា ហើយបង្កើនការលុកលុយរបស់ខ្លួន ចូលទៅឆ្នេរសមុទ្រដ៏តូចចង្អៀត ក្នុងគោលបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាស និងសម្លាប់មេដឹកនាំជាន់ខ្ពស់ ក៏ដូចជាប្រព័ន្ធបញ្ជា និងការគ្រប់គ្រងរបស់ពួកគេ។

មន្ត្រីសុខាភិបាលហ្គាហ្សានិយាយថា ប្រជាជនប៉ាឡេស្ទីនជាង៩៧៧០នាក់ ត្រូវបានសម្លាប់ក្នុងសង្គ្រាមបច្ចុប្បន្ន ដែលចាប់ផ្តើម ពេលដែលក្រុមហាម៉ាស បើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ខែតុលា ដោយបានសម្លាប់មនុស្ស១៤០០នាក់ និងចាប់ចំណាប់ខ្មាំងជាង២៤០នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ មិនត្រឹមជំរំជនភៀសខ្លួននិងមន្ទីរពេទ្យ ពេលនេះ អ៊ីស្រាអែល បាញ់កម្ទេចស៊ីទែនទឹក នៅហ្គាហ្សា ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សុខភាព៧ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១១ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍៨ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម