កីឡា
ព្រះខ័នរាជស្វាយរៀងកាន់តែនាំមុខពិន្ទុដាច់ឆ្ងាយនៅលីគកំពូលកម្ពុជា
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងកាន់តែនាំមុខពិន្ទុដាច់ឆ្ងាយលើគូប្រជែងក្នុងជម្រើសជើងឯកជាតិខេមបូឌានព្រីមៀរ លីគ២០២៣-២៤ បន្ទាប់ពីទទួលបានជ័យជម្នះ១០ប្រកួតជាប់គ្នា។
ការប្រកួតសប្តាហ៍ទី១០ ព្រះខ័នរាជស្វាយរៀងបានយកឈ្នះលើក្រសួងការពារជាតិដោយលទ្ធផល ១-០ នៅចុងម៉ោងក្នុងផ្ទះរបស់ខ្លួន។ ការប្រកួត៩០នាទីគ្មានគ្រាប់បាល់ទេ ហើយថែមម៉ោង៦នាទីទើបម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងរកបានគ្រាប់បាល់។
ការលេងយល់ចិត្តគ្នានៅស្លាបឆ្វេងដែលមានកីឡាករខ្មែរ-អាមេរិក Nick Taylor និង មិត រតនៈ បូករួមទាំង ណារ៉ុង កក្កដា បានផ្តល់ឱកាសឲ្យកីឡាករវ័យក្មេង មិន រតនៈ បំប៉ោងសំណាញ់ទីរបស់ក្រសួងការពារជាតិដើម្បីបង្កើតសំឡេងហ៊ោកងរំពងពេញកីឡដ្ឋានខេត្តស្វាយរៀងដែលមានអ្នកគាំទ្រទស្សនាផ្ទាល់ជាង៤ពាន់នាក់។
ឆ្លងកាត់ការប្រកួត១០សប្តាហ៍ ព្រះខ័នរាជស្វាយរៀងរកបាន៣០ពិន្ទុពេញ ដោយគ្មានបាត់ពិន្ទុណាមួយសោះក្នុងលីគកំពូលកម្ពុជារដូវកាល២០២៣-២៤ ឈានចូលដល់ជុំទី២។
ពេលនេះ ព្រះខ័នរាជស្វាយរៀងបាននាំមុខ៨ពិន្ទុលើគូប្រជែងភ្នំពេញក្រោនដែលមាន២២ពិន្ទុ បន្ទាប់ពីសប្តាហ៍ទី៩ចាញ់ គិរីវង់សុខសែនជ័យ ១-០ និងសប្តាហ៍ទី១០ស្មើគ្នាជាមួយបឹងកេត ៥-៥។ លេខ៣គឺវិសាខាដែលមាន២១ពិន្ទុ និងបឹងកេតលេខ៤មាន១៤ពិន្ទុ។
ចំណែក ណាហ្គាវើលដ៍ធ្វើមិនសូវបានល្អទេក្នុងការប្រកួត១០សប្តាហ៍កន្លងទៅនេះដោយឈ្នះ២ ស្មើ៣ និងចាញ់៥ ខណៈការប្រកួតចុងក្រោយបានចាញ់ព្រៃវែងដោយលទ្ធផល ០-៥ នៅក្នុងដីរបស់ខ្លួន ហើយអង្គរថាយហ្គឺរឡើងមកលេខ៩វិញ ក្រោយឈ្នះអាយអេសអាយ ដង្កោសែនជ័យ ២-១ ខណៈគិរីវង់សុខសែនជ័យធ្លាក់ទៅបាតតារាងវិញ៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន