ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ការតែងតាំងមន្ត្រី ត្រូវឆ្លងកាត់ការវាយតម្លៃឲ្យបានច្បាស់លាស់ ជៀសវាងការអន្តរាគមន៍នានា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការចាត់តាំង និងតែងតាំងមន្ត្រី គឺជាកិច្ចការដ៏សំខាន់មួយ ដែលប្រធានអង្គភាព-ស្ថាប័ន ដើរតួនាទីសំខាន់ជាអ្នកកំណត់ទិសដៅការងារ និងជាមជ្ឈមណ្ឌលនៃសាមគ្គីផ្ទៃក្នុង។ ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចាត់តាំង និងការតែងតាំងមន្ត្រី ត្រូវឆ្លងកាត់ការវាយតម្លៃឲ្យបានច្បាស់លាស់ ជៀសវាងការអន្តរាគមន៍នានា ដើម្បីដាក់មន្ត្រីឲ្យបំពេញការងារចំគោលដៅ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះថា «អញ្ចឹង គឺត្រូវមានការវាយតម្លៃ មានយន្ដការវាយតម្លៃ ឲ្យបានច្បាស់លាស់ ជៀសវាងនូវការអន្តរាគមន៍ផ្សេងៗ ដើម្បីរៀបចំមនុស្សឲ្យចំគោលដៅ ផ្អែកលើគុណាធិបតេយ្យ ឆន្ទៈ និងស្នាដៃនៅក្នុងការបម្រើប្រជាពលរដ្ឋ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មិនថាតែនៅក្នុងវិស័យអប់រំ សុខាភិបាល រដ្ឋបាលស៊ីវិល និងគ្រប់វិស័យទាំងអស់ ត្រូវធានាទៅលើការចាត់តាំង និងតែងតាំងមន្ត្រី ឲ្យបានចំគោលដៅ៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់