Connect with us

ព័ត៌មានជាតិ

អភិបាលរងខេត្តកោះកុង អញ្ជើញកាត់វិញ្ញាសាប្រឡងបាក់ឌុប នៅវិទ្យាល័យបច្ចេកទេស​តេជោសែន និងសាលាបឋមសិក្សាទីរួមខេត្ត

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ទី ៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ នេះ លោក សំ ឃិតវៀន អភិបាលរង​ខេត្ត​កោះកុង និង​លោកស្រី ឈី វ៉ា អភិបាលរង​ខេត្ត​កោះកុង បាន​អញ្ជើញ​កាត់​វិញ្ញាសា​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ នៅ​វិទ្យាល័យ​បច្ចេកទេស​តេ​ជោ​សែន និង​សាលាបឋមសិក្សា​ទី​រួម​ខេត្ត។ ក្នុង​នោះ ខេត្ត​កោះកុង មាន​មណ្ឌល​ប្រឡង​ចំនួន ៣ មណ្ឌល គឺ ទី១.មណ្ឌល​សាលាបឋមសិក្សា​ទី​រួម​ខេត្ត ,ទី២.មណ្ឌល​អនុវិទ្យាល័យ ជា ស៊ីម សាមគ្គី ,និង ទី៣.មណ្ឌល​វិទ្យាល័យ​បច្ចេកទេស​តេ​ជោ​សែន។ ហើយ​សម្រាប់​ឆ្នាំ ២០២៣ នេះ ខេត្ត​មាន​បេក្ខជន​ប្រឡង​សរុប ១.២៥៤ នាក់ និង ស្រី ៦៥៣ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​ជម្រាប​ថា លោកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង ធ្លាប់​ប្រកាស​ផ្តល់​ថវិកា​លើក​ទឹកចិត្ត​ដល់​សិស្សានុសិស្ស​ណា​ដែល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ជាប់​និទ្ទេស A ដោយ​ទទួល​បាន ម្នាក់ ១.០០០ ដុល្លារ។

ជាមួយ​នោះ លោកស្រី​អភិបាល​ខេត្ត​កោះកុង បាន​លើក​ទឹកចិត្ត​ដល់​​សិស្សានុសិស្ស​ទាំងអស់​ក្នុង​ខេត្ត ឲ្យ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ប្រឡង​យកចំណេះ​ដឹង​សមត្ថភាព​ផ្ទាល់ខ្លួន​ជា​មូលដ្ឋាន មិន​ត្រូវ​ពឹងផ្អែក​លើ​ការ​លួច​ចម្លង​ពី​សំណៅ​ឯកសារ​ផ្សេងៗ ឬ ការ​លួច​ចម្លង​ពី​អ្នក​ដទៃ​នោះ​ឡើយ។

លោកស្រី​អភិបាល​ខេត្ត ក៏​បាន​អំពាវនាវ​ដល់​មាតា បិតា អាណាព្យាបាល​សិស្ស​គ្រប់រូប សូម​ជួយ​ណែនាំ កូន​ចៅ របស់​ខ្លួន ឲ្យ​យក​អស់​ពី​សមត្ថភាព​ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ថ្ងៃ​ទី ៦ ខែ​វិច្ឆិកា ដោយ​ត្រូវ​គោរព​តាម​បទបញ្ជាផ្ទៃក្នុង និង​គោលការណ៍​នានា​សម្រាប់​ការ​ប្រឡង ហើយ​មិន​ត្រូវ​ចាញ់​ឧបាយកល​ទុច្ចរិត​របស់​ជនខិលខូច​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​រត់ការ​ក្នុង​ការ​ប្រឡង​ជាដាច់ខាត។ បន្ថែម​នោះ ដើម្បី​កាន់តែ​ផ្តល់​ភាព​ងាយស្រួល និង​កាត់បន្ថយ​ការ​ចំណាយ​ផ្សេងៗ រដ្ឋបាល​ខេត្ត​កោះកុង បាន​ផ្តល់​ជា​ទីកន្លែង​ស្នាក់នៅ​ដល់​សិស្សានុសិស្ស​ឥតគិតថ្លៃ​ដែល​មក​បណ្តា​ស្រុក​ឆ្ងាយៗ ដាច់​ស្រយាល​ចូលរួម​ប្រឡង៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១៤ នាទីutes មុន

មុនប៉ះ​កម្ពុជា​ថ្ងៃ​ទី​៨​ធ្នូ​នេះ ​ម៉ាឡេស៊ី គ្មានកីឡាករ​មក​ពី​ក្លិប​យក្ស​ Johor Darul

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ហេតុអ្វីកូរ៉េខាងត្បូង ដាក់ច្បាប់អាជ្ញាសឹក? តើពេលនេះ ស្ថានការណ៍យ៉ាងណាហើយ?

ព័ត៌មានជាតិ២៤ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល បង្ហាញគន្លឹះ៦ចំណុចសម្រាប់រៀបចំសេវាសុខាភិបាលឲ្យកាន់តែឆ្លើយតបទៅ​នឹង​តម្រូវការរបស់ពលរដ្ឋ

សន្តិសុខសង្គម៣៦ នាទីutes មុន

អាជ្ញាធរខណ្ឌបឹងកេងកង អ៊ុតកៅស៊ូបន្ថែមលើផ្លូវលេខ៣២២ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ

សន្តិសុខសង្គម៥៤ នាទីutes មុន

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា៖ អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋានមានតួនាទីរៀបចំយន្តការធ្វើឲ្យសហគមន៍គ្មានគ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម