Connect with us

KPT+

វេជ្ជបណ្ឌិតស៊ុយអែតណែនាំ មិនឲ្យកុមារអាយុក្រោម ២ ឆ្នាំ ប្រើឧបករណ៍ឌីជីថល

បានផុស

នៅ

តាមការណែនាំរបស់វេជ្ជបណ្ឌិតស៊ុយអែត កូនក្មេងអាយុក្រោម ២ ឆ្នាំមិនគួរប្រើឧបករណ៍ឌីជីថលដូចជា ទូរស័ព្ទ ទូរទស្សន៍ ឬ iPad ឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនេះ សមាគមគ្រូពេទ្យកុមារស៊ុយអែតបានបញ្ជាក់ថា កុមារដែលមានអាយុចាប់ពី ២ ទៅ ៥ ឆ្នាំ អាចមើលឧបករណ៍ទាំងនោះត្រឹមរយៈពេល ១ ម៉ោងប៉ុណ្ណោះ ក្នុងមួយថ្ងៃ​ ។

ជាការពិតណាស់ ទោះបីជាឧបករណ៍ឌីជីថលមានប្រយោជន៍សម្រាប់ការរស់នៅក៏ដោយ ប៉ុន្តែខួរក្បាលរបស់កុមារមិនទាន់មានភាពចាស់ទុំគ្រប់គ្រាន់ដើម្បីទទួលយកអត្ថប្រយោជន៍ទេ ។ ផ្ទុយទៅវិញ វាអាចប៉ះពាល់ដល់ការអភិវឌ្ឍន៍របស់កុមារទៀតផង ។

ក្មេងតូច​ៗ ជា​វ័យ​​ត្រូវ​ការ​បំផុត​សម្រាប់​ការអភិវឌ្ឍន៍​ខួរ​ក្បាល​ដែលទទួលបាន​ពី​ពិភព​ខាង​ក្រៅ ដើម្បី​ស្វែង​យល់​ពី​បរិស្ថាន​ជុំ​វិញ​ពួក​គេ ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍​សកម្មភាព​ប្រចាំថ្ងៃជាពិសេស ។

ជាក់ស្ដែងកុមារដែលប្រើឧបករណ៍ឌីជីថលជាប្រចាំមានភាពឆេវឆាវ មិនអាចផ្ដោតអារម្មណ៍បានល្អ និងមានការចងចាំអន់ជាងក្មេងដែលមិនប្រើ ។ លើសពីនេះកុមារដែលប្រើឧបករណ៍ឌីជីថលយូរម៉ោងក៏ប្រឈមនឹងជំងឺបាក់ទឹកចិត្តពីកុមារភាពផងដែរ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Dailymail

ចុចអាន៖ អ្នកជំនាញបង្ហាញក្ដីបារម្ភខ្លាំង ស្របពេលក្មេងអាយុក្រោម ២ឆ្នាំ មានទម្លាប់មើលអេក្រង់ឌីជីថលរយៈពេលយូរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះខ្វះតែ ០,៦០ ម៉ែត្រទៀត ដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន

សន្តិសុខសង្គម២២ ម៉ោង មុន

មន្ត្រីជំនាញកំពុងជួសជុលផ្លូវបេតុងដែលបាក់ស្រុតនៅប្រឡាយស្ទឹងមានជ័យយ៉ាងយកចិត្តទុកដាក់ និងឆាប់រហ័សជូនពលរដ្ឋ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព

ព័ត៌មានជាតិ២០ ម៉ោង មុន

អាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែ ប្រវែងជាង ៣០០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម