ព័ត៌មានជាតិ
មន្ត្រីក្រសួងផែនការ ៖ ការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធស្ថិតិ នៅមានបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងតម្រូវការផលិតទិន្នន័យ
មន្ត្រីជាន់ខ្ពស់ក្រសួងផែនការ បានលើកឡើងថា ការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធស្ថិតិ នៅមានបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងតម្រូវការផលិតទិន្នន័យ។ ការលើកឡើងនេះ ធ្វើឡើងនៅសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី យុទ្ធសាស្រ្តសម្រាប់ការចូលរួមរបស់អ្នកប្រើប្រាស់ទិន្នន័យ និងការប្រើប្រាស់ថ្នាលទិន្នន័យរាយការណ៍សូចនាករ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព កាលពីព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ដែលរៀបចំដោយវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ។
សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាពលោក លី ចាន់សុភក្តី អនុរដ្ឋលេខាធិការ តំណាងរដ្ឋមន្ត្រីក្រសួងផែនការ ដោយមានការអញ្ជើញចូលរួមពីលោក ទ្រី ឫទ្ធា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន ទៀត។
លោក លី ចាន់សុភក្តី បានថ្លែងថា វិទ្យាស្ថានជាតិស្ថិតិ គឺជាស្ថាប័នស្ថិតិជាតិថ្នាក់កណ្តាល របស់រាជរដ្ឋាភិបាល ទទួលបន្ទុកក្នុងការប្រមូលទិន្នន័យ ការវិភាគ ចងក្រង និងផ្សព្វផ្សាយទិន្នន័យស្ថិតិ ព្រមទាំងមានតួនាទីដឹកនាំរៀបចំគោលនយោបាយអភិវឌ្ឍន៍ស្ថិតិផ្លូវការ រួមទាំងការងារសម្របសម្រួល នៅក្នុងប្រព័ន្ធស្ថិតិជាតិ និងផ្តល់កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិយ៉ាងទូលំទូលាយ នៅក្នុងវិស័យស្ថិតិ ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសាកល។
មិនតែប៉ុណ្ណោះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថិតិរបស់អ្នកប្រើប្រាស់ វិទ្យាស្ថានជាតិស្ថិតិ ក៏ដូចជាអង្គភាពស្ថិតិនៅក្នុងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត របស់រាជរដ្ឋាភិបាលមានកាតព្វកិច្ច ក្នុងការបោះពុម្ព និងផ្សព្វផ្សាយទិន្នន័យស្ថិតិផ្លូវការរបស់ខ្លួន សម្រាប់ផ្តល់ដល់អ្នកប្រើប្រាស់ទូទៅ។
មន្ត្រីជាន់ខ្ពស់ក្រសួងផែនការរូបនេះ បានបន្តថា ស្របពេលដែលកម្ពុជា បានធ្វើកំណែទម្រង់គួរឲ្យកត់សម្គាល់លើការវិនិយោគ ការគ្រប់គ្រងវិស័យសាធារណៈ និងការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធស្ថិតិ ក៏នៅមានបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធទៅនឹងតម្រូវការផលិតទិន្នន័យ ដែលមានលក្ខណៈបំបែកលម្អិត ជាមួយនឹងភាពខ្វះខាតធនធាន និងតម្រូវការនូវប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ប្រកបដោយភាពរឹងមាំ និងមានចូលរួមគាំទ្រយ៉ាងសកម្ម ពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់សម្រាប់ស្ថិតិ។
លោកថា ការពង្រឹងសមត្ថភាពស្ថិតិ ការគ្រប់គ្រងទិន្នន័យ និងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រព័ន្ធស្ថិតិជាតិ នៅតែជាអាទិភាពបន្ត ដើម្បីធានាការប្រើប្រាស់ទិន្នន័យ ក្នុងការគាំទ្រដល់ការតាក់តែងគោលនយោបាយ និងការធ្វើសេចក្តីសម្រេចចិត្តនានារបស់រាជរដ្ឋាភិបាល ទទួលបាលទ្ធផលប្រកបដោយផ្លែផ្កា។
ចំណែកលោក ទ្រី ឫទ្ធា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ បានបកស្រាយអំពីសារៈសំខាន់ នៃសិក្ខាសាលាផ្សព្វផ្សាយ ក្នុងគោលបំណងយល់ដឹងស្ថិតិផ្លូវការ និងផែនការសកម្មភាពនានា ដោយផ្អែកលើការប្រើប្រាស់ទិន្នន័យជាភស្តុតាងសម្រាប់រៀបចំផែនការ និងការតាក់តែងគោលនយោបាយតាមវិស័យ ជាពិសេសការតាមដានវឌ្ឍនៈភាព ឆ្ពោះទៅសម្រេចផែនយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP) គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)។
ក្នុងន័យនេះ វិទ្យាស្ថានជាតិស្ថិតិ និងអង្គភាពស្ថិតិនៃក្រសួង–ស្ថាប័នពាក់ព័ន្ធ មានតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលចងក្រង វិភាគ និងផ្សព្វផ្សាយទិន្នន័យស្ថិតិផ្លូវការរបស់ខ្លួន ជាពិសេសការបង្កើនទំនាក់ទំនងរវាងអ្នកប្រើប្រាស់ និងអ្នកផលិតទិន្នន័យប្រកបដោយលក្ខណៈជាប្រព័ន្ធ គឺជាការចាំបាច់បំផុត។
លោក លី ចាន់សុភក្តី អនុរដ្ឋលេខាធិការក្រសួងផែនការ សង្ឃឹមថា នឹងមានការខិតខំធ្វើការរួមគ្នាជាប្រព័ន្ធ និងផ្តល់នូវឱកាសចែករំលែកបទពិសោធន៍រវាងគ្រូឧទ្ទេស និងអ្នកចូលរួមពីបណ្តាក្រសួង–ស្ថាប័នពាក់ព័ន្ធ ថែមទាំងបានយល់ដឹងកាន់តែទូលំទូលាយ អំពីចរិកលក្ខណៈអ្នកផលិត អ្នកប្រើប្រាស់ទិន្នន័យ អ្នករៀបចំគោលនយោបាយ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយ ឆ្ពោះទៅសម្រេចបានការប្រើប្រាស់យុទ្ធសាស្រ្តសម្រាប់ការចូលរួមរបស់អ្នកប្រើប្រាស់ទិន្នន័យ និងការប្រើប្រាស់ថ្នាលទិន្នន័យរាយការណ៍សូចនាករគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងលើកកម្ពស់ប្រសិទ្ធភាពការផ្សព្វផ្សាយទិន្នន័យស្ថិតិជាតិកាន់តែមានប្រសិទ្ធភាព៕
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ