ព័ត៌មានជាតិ
កងទ័ពជើងគោកកម្ពុជា-ចិន ឯកភាពបន្តសហប្រតិបត្តិការលើកិច្ចការសំខាន់ៗចំនួន៣
កងទ័ពជើងគោកកម្ពុជា-ចិន បានឯកភាពជាគោលគំនិតលើកិច្ចសហប្រតិបត្តិការចំនួន៣ ដើម្បីចូលរួមចំណែកក្នុងការគាំទ្រដំណើការទៅមុខនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ការឯកភាពគ្នារវាងកងទ័ពជើង គោកកម្ពុជា-ចិន បានធ្វើឡើងតាមរយៈជំនួបទ្វេភាគីរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើង គោកចិន នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ជំនួបរវាងលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងលោកនាយឧត្តមសេនីយ៍ លី ឈវមីង មេបញ្ជាការកងទ័ពជើងគោកចិន គឺភាគីទាំងពីរ បានឯកភាពគោលគំនិតកិច្ចសហប្រតិបត្តិការចំនួន៣ចំណុច គឺ១. កសាងកងទ័ពជើងគោក ដែលរឹងមាំជាមួយគ្នា ២. កសាងកងទ័ពជើងគោក ដែលរីកចម្រើន និងវិបុលភាពជាមួយគ្នា និង៣. កសាងកងទ័ពជើងគោក ដែលប្រកបដោយមេត្រីភាពជាមួយគ្នា។ កិច្ចសហប្រតិបត្តិការនេះ គឺដើម្បីចូលរួមចំណែកក្នុងការគាំទ្រដល់ដំណើការទៅមុខនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក៏ដូចជាការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងយូរអង្វែង ព្រមទាំងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ជាតិ និងប្រជាជនទាំងពីរ។
ជុំវិញកិច្ចសហប្រតិបត្តិការយោធានេះ សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កាជាច្រើន ដែលសម្រេចបានកន្លងមកនៅក្នុងការអប់រំបណ្ដុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត និងការផ្ដល់ជំនួយឧបត្ថម្ភផ្នែកសម្ភារ ជាដើម។ ភាគីទាំងពីរ បានកត់សម្គាល់អំពីសារៈសំខាន់ចាំបាច់ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងបន្តសហការរួមគ្នាបន្តអនុវត្តផែនការស្របតាមស្មារតីនៃអនុស្សារណយោគយល់គ្នា ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងរឹងមាំ មិត្តភាពជាប្រពៃណី និងប្រកបដោយទំនុកចិត្តរវាងប្រទេស និងប្រជាជនទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាការរួមចំណែកថែរក្សាសន្តិភាព និងសន្តិសុខ នៅក្នុងតំបន់។
ក្នុងជំនួបនេះ សមភាគីទាំងពីរ បានរំលឹក និងបង្ហាញនូវមោទកភាពចំពោះទំនាក់ទំនងក្នុងប្រវត្តិសាស្ត្រជាង ២ ០០០ឆ្នាំ រវាងកម្ពុជា-ចិន ក៏ដូចជាការបង្កើតចំណងការទូតផ្លូវការក្នុងឆ្នាំ១៩៥៨ ដែលជាស្នាព្រះហស្ថរបស់ព្រះបរមរតនៈកោដ្ឋ និងថ្នាក់ដឹកនាំចិនគ្រប់ជំនាន់ ដែលត្រូវបានពូនជ្រុំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។
ស្ថិតក្នុងបរិបទបច្ចុប្បន្ន នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹក នាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជានៅតែបន្តផ្តល់សារៈសំខាន់ខ្ពស់ដល់ការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយមិត្តចិន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ហើយគោលនយោបាយមេត្រីភាពចំពោះចិន នឹងមិនប្រែប្រួលឡើយ។
លោកនាយឧត្តមសេនីយ៍ បានអះអាងថា រាជរដ្ឋាភិបាលនៅតែដើរតាមបន្ទាត់នយោបាយ និងគោលគំនិតដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺគោរពនូវគោលនយោបាយចិនតែមួយ បន្តពង្រឹងសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បន្តកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ហើយនឹងបន្តអនុវត្តនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ លី ឈវមីង (LI QIAOMING) ក៏បានថ្លែងនូវអំណរគុណជូនដល់សម្ដេចធិបតី នាយករដ្ឋមន្រ្តី ដែលបានបន្តផ្ដល់សារៈសំខាន់ខ្ពស់ដល់ការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយចិន និងគោរពនូវគោលនយោបាយចិនតែមួយ។ ក្នុងឱកាសនោះ លោកមេបញ្ជាការកងទ័ពជើងគោកចិន ក៏បានចូលរួមអបអរសាទរកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ក្នុងឱកាសខួបលើកទី៧០ បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២៣ ខាងមុខនេះដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៥ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)