Connect with us

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ រៀបចំវេទិកាដោយឡែកមួយ សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ទស្សនាការប្រណាំងទូក

បានផុស

នៅ

ក្រសួងទេសចរណ៍ រៀបចំវេទិកាដាច់ដោយឡែកមួយ សម្រាប់តែផ្ដល់ជូនភ្ញៀវទេសចរអន្តរជាតិ ទស្សនាការប្រណាំងទូក នៅក្នុងព្រះរាជពិធីអុំទូក សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តនៅក្នុងថ្ងៃទី២៦ ដល់ថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ វេទិកាដែលរៀបចំឡើងដោយក្រសួងទេសចរណ៍នេះ គឺមានទីតាំងនៅខាងជើងនឹងវេទិកាកិត្តិយសស្ថិតខាងមុខព្រះបរមរាជវាំង។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងទេសចរណ៍ ក៏នឹងធ្វើបដិសណ្ឋារកិច្ចជូនភ្ញៀវទេសចរអន្តរជាតិទាំងនោះ ដូចជាការចែកជូនភេសជ្ជៈ និងបំពាក់ទូរទស្សន៍សម្រាប់ភ្ញៀវទេសចរអន្តរជាតិទាំងនោះ បានទស្សនាការផ្សាយផ្ទាល់ចេញពីទូរទស្សន៍ជាតិកម្ពុជា នូវសកម្មភាពការប្រណាំងទូក បណ្ដែតប្រទីប  សំពះព្រះខែ និងការផ្សព្វផ្សាយអំពីគោលដៅសក្ដានុពលទេសចរណ៍ផ្សេងៗទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម