Connect with us

កីឡា

ម្ចាស់ជើងឯកពានសម្ដេចក្រឡាហោម នឹងទទួលបានកៅអីលេងលីគបាល់ទះកំពូលកម្ពុជា

បានផុស

នៅ

សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​រៀបចំ​ព្រឹត្តិការណ៍ប្រកួតបាល់ទះពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី២ ដែល​នឹង​ចាប់​ផ្តើម​​​នៅ​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលម៉ោង៨ព្រឹក នៅវិមាន​ពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានក្រុមចូលរួមចំនួន២៩ក្រុម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និង​ជា​អគ្គលេខាធិការ​សហព័ន្ធកីឡាបាល់ទះកម្ពុជា បាននិយាយថា៖«ចំពោះក្រុមដែលជាម្ចាស់ជើងឯកពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ នឹងទទួលបានកៅអីទៅលេងក្នុងលីគបាល់ទះកំពូល​កម្ពុជាដោយស្វ័យប្រវត្តិ។ លីគបាល់ទះកម្ពុជាត្រូវតែមាន មូលហេតុចម្បង​គឺខ្ញុំចង់បញ្ចូលអត្តពលិក និងក្រុមបាល់ទះកម្ពុជារបស់យើងឲ្យទៅលេងនៅពានរង្វាន់ AVC Challenge Cup ដោយសារក្រុមកម្ពុជាខកខានចូលរួមយូរមកហើយ»។

ការប្រកួតពានរង្វាន់បាល់ទះ សម្តេច ក្រឡាហោម ស ខេង ឆ្នាំ២០២៣ នឹងមានក្រុមចូលរួមចំនួន​២៩ មក​ពី​​២៥​រាជធានី-ខេត្ត។ ការ​ប្រកួត​​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃទី៩ ដល់​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយ​មាន​ការប្រកួ​តសន្សំ​ពិន្ទុតាមពូលក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​លេខ១ និងលេខ២ ឡើងទៅទៅវគ្គ៨​ក្រុម​ចុង​ក្រោយដើម្បីបន្តកៅអី​ឡើង​​វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ។

លោក អាំង សិរីពិសិដ្ឋ បានបន្ថែមថា​៖«សម្រាប់កំណើនក្លិបចូលរួមប្រកួតប្រជែងឆ្នាំនេះគឺបង្ហាញថា វិស័យបាល់ទះនៅកម្ពុជារបស់យើងមានការអភិវឌ្ឍទៅមុខឥតឈប់ឈរ។ ដូច្នេះទើបឆ្នាំនេះមានក្លិបចូលរួមយ៉ាងច្រើន សម្រាប់ការប្រកួតនេះក៏ជាឱកាស​មួយចំពោះសហព័ន្ធបាល់ទះកម្ពុជា ក្នុងការសម្លឹងមើល​យុវជនបន្តវេន​ដើម្បីអាចបន្តវេនពីកីឡាកររៀមច្បង»៕

ក្រុម​ស្ថិត​នៅ​ក្នុង​ពូល​ទាំង​៨

  • A​ ៖ ក្រុម​ស្នងការ​នគរ​បាលព្រៃវែង, ក្លិបបាល់ទះសេកុង, នគរ​បាល​ខេត្ត​កណ្តាល និង​​លោកតាឌីខេត្តព្រះវិហារ
  • B ៖ បញ្ជាការដដ្ឋាន​កង​អង្គរក្ស, នគរ​បាល​ខេត្ត​បន្ទាយមាន​ជ័យ, វិសាខាU-18, និង នគរ​បាល​ខេត្ត​បាត់ដំបូង
  • C ៖ នគរ​បាល​ខេត្តប៉ៃលិន, នគរ​បាល​ខេត្ត​ឧត្តរមាន​ជ័យ, រដ្ឋបាល​រាជធានី​ភ្នំពេញ និង ក្រសួង​មហា​ផ្ទៃ B
  • D ៖ នគរ​បាល​ខេត្តកំពង់ចាម, នគរ​បាល​ខេត្ត​ស្វាយរៀង និង​នគរបាល​ខេត្ត​កែប
  • E ៖ នគរ​បាល​ខេត្ត​ត្បូងឃ្មុំ, នគរ​បាល​ខេត្ត​រតនគិរី, នគរ​បាល​ខេត្ត​ពោធិ៍​សាត់ និង​នគរ​បាល​ខេត្តសៀមរាប
  • F ៖ នគរ​បាល​ខេត្ត​កំពង់ធំ, ក្រុម​បាល់ទះឬទ្ធីសែន (កំពង់ឆ្នាំង), នគរ​បាល​ខេត្ត​តាកែវ និង​នគរ​បាល​ខេត្ត​មណ្ឌលគិរី
  • G ៖ នគរ​បាល​ខេត្តក្រចេះ, នគរ​បាល​ខេត្ត​កំពង់ស្ពឺ និង​នគរ​បាល​ខេត្តកោះកុង
  • H ៖ ក្រុមយុវជន​បក្សី​ឆ្លងដែន, ក្រុម​នគរ​បាលខេត្ត​ព្រះ​សីហនុ និង​ក្រុម​នគរ​បាល​ខេត្ត​កំពត

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍២២ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម