ព័ត៌មានអន្ដរជាតិ
ចិន ប្ដេជ្ញាស្ដារសន្តិភាពឱ្យទឹកដី ប៉ាឡេស្ទីន
ក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃចន្ទ ទី៦ ខែវិច្ឆិកានេះថា ប្រទេសចិននឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីស្តារសន្តិភាពឡើងវិញនៅក្នុងទឹកដីប៉ាឡេស្ទីន ខណៈដែលខ្លួនចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ។
លោក Wang Wenbin អ្នកនាំពាក្យក្រសួងបានប្រាប់សន្និសីទសារព័ត៌មានថា ប្រទេសចិននឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីលើកទឹកចិត្តក្រុមប្រឹក្សាសន្តិសុខឱ្យបំពេញភារកិច្ចរបស់ខ្លួន ដើរតួនាទីរបស់ខ្លួន បង្កើតការឯកភាពគ្នា និងចាត់វិធានការប្រកបដោយការទទួលខុសត្រូវ និងប្រកបដោយអត្ថន័យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបន្ធូរបន្ថយវិបត្តិបច្ចុប្បន្ន ការពារសុវត្ថិភាពរបស់ជនស៊ីវិល និងស្តារសន្តិភាពឡើងវិញ។
សេចក្តីថ្លែងការណ៍របស់ប្រទេសចិនបានកើតឡើង ក្រោយអ៊ីស្រាអែលចាប់ផ្តើមវាយលុកផ្នែកយោធារបស់ខ្លួនប្រឆាំងនឹងក្រុមអ៊ីស្លាមប៉ាឡេស្ទីន ហាម៉ាស់។
កាសែត China Daily បានដកស្រង់សេចក្ដីថ្លេងការណ៍របស់ក្រសួងការបរទេសចិនថា “វាជាការចាំបាច់ក្នុងការលើកកម្ពស់បទឈប់បាញ់ និងបញ្ឈប់ការប្រយុទ្ធគ្នា ទប់ស្កាត់ការស្លាប់ និងរបួសរបស់ជនស៊ីវិលបន្ថែមទៀត ការពារគ្រោះមហន្តរាយមនុស្សធម៌ទ្រង់ទ្រាយធំ និងការពារជម្លោះមិនឱ្យផ្ទុះឡើង” ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Asianone
ចុចអាន៖ កូរ៉េខាងជើងព្រមានថា សម្ព័ន្ធយោធាអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង អាចបង្កសង្គ្រាមលោកលើកទី ៣
ចុចអាន៖ អ៊ីស្រាអែល ថា ការវាយប្រហារលើមន្ទីរពេទ្យនៅតំបន់ហ្គាហ្សា គឺជារឿងត្រឹមត្រូវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៧ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
វប្បធម៌ ជំនឿ៤ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន