ព័ត៌មានជាតិ
កម្លាំងជំនាញស្ទាក់ចាប់ការនាំចូលជ្រូកខុសច្បាប់ពីប្រទេសថៃ
កម្លាំងសមត្ថកិច្ចផលិតកម្មនិងបសុព្យាបាលក្រសួងបានសហការជាមួយកម្លាំងនគរបាលស្ទាក់បង្ក្រាបរថយន្ដលួចដឹកជ្រូករស់របស់ឈ្មួញកាលពីម៉ោង១និង៣០នាទីទាបភ្លឺ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិពង្រ សង្កាត់កំពង់ស្វាយ ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា យោងតាមការណែនាំរបស់លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក្រសួងទើបក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ ព្រមទាំងកម្លាំងអធិការដ្ឋាននគរបាល ស្រុកស្វាយចេក និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យបានចុះឆ្មក់ស្ទាក់ចាប់បទល្មើសផលិតកម្មសត្វបាន២ករណី។ ករណីទី១ បង្ក្រាបរថយន្តម៉ាកសាំងយ៉ុងពណ៌ទឹកប្រាក់ ជាប្រភេទរថយន្តដឹកអ្នកដំណើ១៥កៅអី ពាក់ស្លាកលេខភ្នំពេញ2Q-2123 ដឹកសត្វជ្រូករស់ចំនួន២០ក្បាល។ រថយន្តខាងលើនេះបាននាំចូលសត្វជ្រូករស់មកពីប្រទេសថៃ តាមច្រករបៀងអូរបីជាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ការនាំចូលសត្វជ្រូកនិងការដឹកជញ្ជូននោះគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ចំណែកករណីទី២ កម្លាំងផលិតកម្មនិងបសុព្យាបាលក្រសួងនិងខេត្តបន្ទាយមានជ័យស្ទាក់បង្ក្រាបការលួចនាំចូលជ្រូករស់នៅម៉ោង៧និង៣២នាទី ព្រឹកថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២១ សមត្ថកិច្ចឃាត់បានគោយន្ត១គ្រឿង ពណ៌ក្រហម ដឹកសត្វជ្រូករស់ចំនួន១០ក្បាលតាមគោយន្តមកពីប្រទេសថៃ តាមច្រករបៀងចំការគក្នុងភូមិចម្ការគ ឃុំចម្ការគ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបានឃាត់នៅភូមិតេជោភ្នំឆត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។បន្ទាប់មកក្រុមការងារបាននាំយកវត្ថុតាង និងបទល្មើសទាំង២ករណីខាងលើនេះទៅ រក្សាទុកនៅទីតាំងចត្តាឡីស័កសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។
សូមរំលឹកថា ក្នុងអំឡុងមុនបុណ្យចូលឆ្នាំប្រពៃណីសែស្រឡាយចិនវៀតណាមនេះ បានកម្រើកចលនាលួចនាំចូលពីប្រទេសថៃនិងចរាចរណ៍ ដឹកជញ្ជូនសត្វជ្រូកសាច់ មាន់ទាសាច់ ជាបន្តបន្ទាប់ ។ប៉ុន្តែមន្ត្រីជំនាញ កម្លាំងអន្តរាគមន៍និងអាជ្ញាធរនៅតាមគោលដៅនៃខេត្តបន្ទាយមានជ័យនិងអគ្គនាយកដ្ឋាន ក៏បានសហការឆ្មក់ ស្ទាក់បង្ក្រាបបានបន្តបន្ទាប់ ហើយអនុវត្តវិធានចត្តាឡីស័កនិងវិធានផលិតកម្មសត្វផងដែរ ៕
អត្ថបទ ៖ វ៉ាន់ ណាង
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត