Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី៖ លោកខាងលិច កំពុងរុញតំបន់មជ្ឈិមបូព៌ា ឲ្យធ្លាក់ចូលគែមនៃ សង្គ្រាមធំ 

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទទី៦ខែវិច្ឆិកាថា លោកខាងលិច កំពុងរុញតំបន់មជ្ឈិមបូព៌ា ឲ្យធ្លាក់ចូលគែមនៃ “សង្រ្គាមធំ” ដែលនឹងនាំឲ្យមានការកើនឡើងនៃអំពើភេរវកម្ម និងលំហូរជនភៀសខ្លួន។

លោក Sergey Lavrov (រូបថត៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sergey Lavrov បាននិយាយក្នុងកិច្ចពិភាក្សាអំឡុងពិព័រណ៍ និងវេទិកាអន្តរជាតិរុស្ស៊ីនៅទីក្រុងមូស្គូថា “ឥឡូវនេះ យើងឃើញពីរបៀបដែលក្រុមប្រទេសសេរី កំពុងជំរុញមជ្ឈិមបូព៌ាឆ្ពោះទៅរកសង្រ្គាមដ៏ធំមួយ”។

លោក Lavrov ​បន្ត​​ថា វិធីសាស្ត្រ​​ដែល​លោកខាងលិច​ប្រើនេះ ​គឺលាតត្រដាងឲ្យឃើញយ៉ាងច្បាស់ក្រឡែត នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន អ៊ីរ៉ាក់ លីប៊ី និង​ស៊ីរី។ លទ្ធផលផ្សេងទៀតនៃគោលនយោបាយបែបនេះ គឺជាការកើនឡើងនៃអំពើភេរវកម្មនិងភាពជ្រុលនិយម គ្រួសារដែលត្រូវបានបំផ្លាញនិងលំហូរជនភៀសខ្លួនរាប់លាននាក់។

លោក Lavrov ក៏បានកត់សម្គាល់ផងដែរថា វិធីសាស្រ្តដែលសហរដ្ឋអាមេរិក និងបក្សពួករបស់ពួកគេកំពុងប្រើប្រាស់ រួមទាំងការប៉ុនប៉ងសាបព្រួសភាពវឹកវរនៅក្នុងផ្នែកផ្សេងៗនៃពិភពលោកផងដែរនោះ បានបណ្តាលឲ្យប្រទេសនិងប្រជាជាតិនានាប្រឆាំងនឹងគ្នាទៅវិញទៅមក ហើយបង្កើនភាពតានតឹងផ្នែកជាតិសាសន៍ និងសាសនា។

មិនត្រឹមប៉ុណ្ណឹង មុននេះ មន្ត្រីជាន់ខ្ពស់នៅទីក្រុងមូស្គូ ក៏ចោទប្រកាន់លោកខាងលិចថា កំពុងរៀបចំផែនការដើម្បីបំផ្លាញនិងបំបែកប្រទេសរុស្ស៊ីផងដែរ ដោយនិយាយថា ប្លុកនេះកំពុងដើរតាមគន្លងរបស់មេដឹកនាំណាស៊ី Adolf Hitler៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ TASS, Press TV, Anadolu

ចុចអាន៖ រុស្ស៊ី ថា លោកខាងលិច មានបំណងពង្រីកជម្លោះយោធាបច្ចុប្បន្ន មកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៨ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម