ព័ត៌មានអន្ដរជាតិ
ជីវិតដ៏ប្រណិតរបស់មេដឹកនាំហាម៉ាស សុទ្ធតែជាកំពូលមហាសេដ្ឋីមានប្រាក់វាល់លាន
មហាសេដ្ឋីភេរវករនៃក្រុមហាម៉ាសត្រូវបានគេដឹងថា ពួកគេម្នាក់ៗបានប្រើជីវិតដ៏ប្រណិតហៃសូ រស់នៅក្នុងភូមិគ្រិះក្រាលដោយថ្មម៉ាប និងសណ្ឋាគារលំដាប់ៗក្នុងប្រទេស ខណៈមហាសេដ្ឋីរាប់រយផ្សេងទៀត រីករាយនឹងវិស្សមកាលយ៉ាងសប្បាយរីករាយនៅតំបន់ឆ្នេរ។
យោងតាមស្ថានទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិកបញ្ចាក់ថា មេដឹកនាំជាន់ខ្ពស់បំផុតរបស់ហាម៉ាស៣រូបគឺលោក Mousa Abu Marzouk, លោក Khaled Mashal និងលោក Ismail Haniyeh មានទ្រព្យសម្បត្តិសុទ្ធជាង ៣ ពាន់លានដុល្លារក្នុងម្នាក់ៗ។
ស្ថានទូតក៏អះអាងដែរថា ចំណូលប្រចាំឆ្នាំរបស់ហាម៉ាសក្នុងម្នាក់ៗទទួលបាន១ ពាន់លានដុល្លារ ហើយបង្ហាញថា ក្រុមនេះស្ថិតនៅលំដាប់ទីពីរបន្ទាប់ពី ISIS ជាក្រុមភេរវកម្មដែលមានជាងគេបំផុតក្នុងពិភពលោក។
ដោយឡែក យោងតាមសារព័ត៌មានអាល្លឺម៉ង់ Bild បានឲ្យដឹងថា មានមន្ត្រីក្រុមហាម៉ាសចំនួន៤នាក់ ដែលបានកើនទ្រព្យ ពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ គឺ Abu Marzouk, Khaled Mashal និង Ismail Haniyeh ក៏ដូចជាអ្នកទីបួនឈ្មោះ Younis Qafisheh ។
លោក Haniyeh ត្រូវបានគេជឿថាជាអ្នកមានបំផុតក្នុងចំណោមអ្នកទាំងបីរូប បើទោះបីធ្លាប់ស្បថថានឹងរស់នៅប្រើជីវិតធម្មតាក្ដី។ តាមពិតលោកបានលាក់ខ្លួនតាំងពីឆ្នាំ ២០១៩ ដោយរស់នៅយ៉ាងសីវល័យនៅក្នុងសណ្ឋាគារប្រណីត ក្នុងប្រទេសកាតា និងតួកគី។ តាមប្រភពផ្សេងៗគ្នាបានឲ្យដឹងថា បុរសរូបនេះមានវ័យ ៦១ ឆ្នាំ ព្រមទាំងកូនចំនួន ១៣ នាក់។
កាសែតដដែលបានរាយការណ៍ទៀតថា ជាធម្មតាលោក Haniyeh តែងតែជិះយន្តហោះរវាងទីក្រុងតេអេរ៉ង់ អ៊ីស្តង់ប៊ុល មូស្គូ និងគែរ ក្នុងយន្តហោះឯកជនរបស់លោក ដើម្បីជួបមេដឹកនាំក្នុងប្រទេសជាមិត្ត ហើយកូនប្រុសពីរនាក់របស់គាត់ Maaz និង Abdel Salam ត្រូវបានគេឃើញជាញឹកញាប់នៅក្នុងការបង្ហោះ Instagram ដេកលើគ្រែសណ្ឋាគារលំដាប់ៗនៅអ៊ីស្តង់ប៊ុល ឬដូហា។
ចំណែក លោក Khaled Mashal មានវ័យ៦៧ឆ្នាំ គឺជាអតីតប្រធានការិយាល័យនយោបាយរបស់ហាម៉ាស និងជាមហាសេដ្ឋីអចលនទ្រព្យដ៏មានទ្រព្យស្តុកស្តម្ភម្នាក់។ នៅតួកគី គាត់ត្រូវគេឃើញជាញឹកញាប់ជាមួយមនុស្សស្រីនិងនៅនៅកន្លែងគ្រឿងស្រវឹង ទោះបីជាគាត់មានជំនឿអ៊ីស្លាមក៏ដោយ។
ការបោះពុម្ពផ្សាយប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិរបស់គាត់មានចំនួន ២.៥ លានដុល្លារ ខណៈដែលស្ថានទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិកបានទម្លាយថា មានរហូតដល់ ៣.២ ពាន់លានដុល្លារ។ ការបោះពុម្ភផ្សាយមួយទៀតគឺ i24News បានសរសេរកាលពីខែមុនថាទ្រព្យសម្បត្តិរបស់គាត់អាចខ្ពស់ដល់ ៥ ពាន់លានដុល្លារ។ បច្ចប្បន្នលោកគ្រប់គ្រងអចលនទ្រព្យ និងប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់ក្រុមហាម៉ាស។
ស្ថិតក្នុងវ័យ ៧២ ឆ្នាំ លោក Mousa Abu Marzouk គឺជាអ្នកបើកជិះយន្តហោះខ្ពស់របស់ហាម៉ាស ។ គាត់ត្រូវបានគេចាត់ទុកថាជាអ្នកបញ្ជាការទីពីរក្នុងក្រុម ហើយក៏ជារដ្ឋមន្ត្រីការបរទេសមួយរូប។ បន្ទាប់ពីចំណាយពេល ១៤ ឆ្នាំនៅសហរដ្ឋអាមេរិក ជាកន្លែងដែលគាត់ត្រូវគេចាប់ខ្លួនក្នុងឆ្នាំ ១៩៩៥ សម្រាប់សកម្មភាពគាំទ្រអំពើភេរវកម្មហើយត្រូវបាននិរទេសបន្ទាប់ពីពីរឆ្នាំ គាត់បានផ្លាស់ទៅប្រទេសហ្ស៊កដានី ក្រោយមកទៅស៊ីរី ហើយបន្ទាប់មកទៅទីក្រុងគែរក្នុងឆ្នាំ ២០១២ ។ ទោះបីជាមានការចាប់ខ្លួនក៏ដោយ បុរសចំណាស់រូបនេះបានរក្សាលុយរបស់គាត់ រហូតទ្រព្យសម្បត្តិត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ២ពាន់លានដុល្លារ ទៅ ៣ពាន់លានដុល្លារឯណោះ។ ។
អ្នកចុងក្រោយគឺ លោក Younis Qafisheh អាយុ ៦៧ ឆ្នាំគឺជាមន្ត្រីហាម៉ាសទីបួន ដែលត្រូវបានគូសបញ្ជាក់ដោយ Bild សម្រាប់ទ្រព្យសម្បត្តិដ៏ច្រើនរបស់គាត់។ គាត់គឺជាអ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុដ៏សំខាន់បំផុតរបស់ក្រុមភេរវករ ហើយបានស្ថិតនៅក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ២០២២ ដោយសារការជាប់ពាក់ព័ន្ធក្នុងការដឹកនាំប្រតិបត្តិការរបស់ក្រុមហាម៉ាស និងកាន់មុខតំណែងសំខាន់ៗនៅក្នុងក្រុមហ៊ុនជាច្រើនដែលគ្រប់គ្រងដោយហាម៉ាស រួមទាំងក្រុមហ៊ុន Agrogate ដែលមានមូលដ្ឋាននៅស៊ូដង់ ព្រមទាំងក្រុមហ៊ុន Holding និងនិន្នាការ GYO ដែលមានមូលដ្ឋាននៅប្រទេសទួកគី។
ទោះជាយ៉ាងណាក៏ដោយ បណ្តាញផ្សព្វផ្សាយតាមអ៊ីនធឺណេតបានបញ្ជាក់ថា មេដឹកនាំក្រុមហាម៉ាសរាប់រយនាក់កំពុងអង្គុយរាប់ប្រាក់រាប់លានដុល្លារ ដោយសារការយកពន្ធលើទំនិញដែលនាំចូលទៅក្នុងទឹកដី និងផ្លាស់ទីតាមបណ្តាញផ្លូវរូងក្រោមដីដ៏ទំនើបដែលគេចពីច្រកព្រំដែនអេហ្ស៊ីបនៅភាគខាងត្បូង ដោយនាំយកអាហារ ថ្នាំពេទ្យ ប្រេងឥន្ធនៈ និងសាច់ប្រាក់ ព្រមទាំងអាវុធ និងតាមរយៈម្ចាស់ជំនួយអន្តរជាតិ ដែលភាគច្រើនមកពីកាតា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖.dailymail .the-express
ចុចអាន៖អ៊ីស្រាអែល មានផែនការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើតំបន់ហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ