កីឡា
ព្រះអង្គម្ចាស់ នរោត្តម អម្រិតធីវង្ស ប្រាប់មូលហេតុទិញក្លិបថៃ Police Tero FC
ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ និង ព្រះអង្គម្ចាស់ នរោត្តម អម្រិតធីវង្ស បានក្លាយជាម្ចាស់ភាគហ៊ុនធំលើក្លិបបាល់ទាត់លីគកំពូលថៃ Police Tero FC ហើយ។

ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មានរាជវត្តមានព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ និងព្រះអង្គម្ចាស់ នរោត្តម អម្រិតធីវង្ស ខណៈខាងភាគីថៃមានលោក Kongsak Yodmanee ប្រធានអាជ្ញាធរកីឡាថៃ និងលោក Brian Linzze Markar អនុប្រធានក្លិប Police Tero FC។
តាមព័ត៌មានបង្ហាញថា ព្រះអង្គម្ចាស់ដែលជាម្ចាស់ភាគហ៊ុនថ្មីបានបោះទុនចំនួន២០០លានបាត (ប្រហែលជា៥.៦២លានដុល្លារ) ស្មើនឹង៤៩%នៃភាគហ៊ុនរបស់ក្លិប។
ព្រះអង្គម្ចាស់ នរោត្តម អម្រិតធីវង្ស មានបន្ទួលថា ៖«មូលហេតុដែលកាន់កាប់ក្លិប Police Tero ដោយសារក្លិបនេះមានប្រវត្តិយូរអង្វែង។ គោលដៅសំខាន់គឺនាំក្លិបឲ្យបានចំណាត់ថ្នាក់កំពូលទាំង៣ក្នុងលីគថៃដើម្បីបានកៅអីលេងក្នុងពានរង្វាន់ AFC Champions League ជាថ្មី បន្ទាប់ពីធ្លាប់បានជើងឯករងកាលពីឆ្នាំ២០០២។ ខ្ញុំក៏ជាអតីតកីឡាករបាល់ទាត់ម្នាក់ដែរ។ ខ្ញុំស្គាល់កន្លែងនេះ»។

ដើម្បីពង្រឹងក្លិប ព្រះអង្គម្ចាស់នឹងពិភាក្សាជាមួយគ្រូបង្វឹកជាមុនដើម្បីរកកីឡាករមកពង្រឹងក្រុមសម្រាប់ជើងទី២នៃលីគកំពូលថៃ។ ព្រះអង្គនឹងប្រើប្រាស់ទំនាក់ទំនងផ្ទាល់ខ្លួនដើម្បីទាក់ទាញកីឡាករបរទេសមកពង្រឹងក្រុម ព្រមទាំងជំរុញផ្សព្វផ្សាយកីឡាករថៃ និងអាស៊ានទៅកម្រិតអន្តរជាតិបន្ថែមទៀត។
ព្រះអង្គម្ចាស់ធ្លាប់ជាកីឡាករបាល់ទាត់ និងចូលចិត្តបាល់ទាត់យ៉ាងខ្លាំង ហើយត្រូវបានគេរាយការណ៍ថា ទំនងជាពង្រីកភាពជាដៃគូបន្ថែមទៀតដើម្បីជួយវិស័យបាល់ទាត់កម្ពុជាឲ្យរីកចម្រើន។ បើមានឱកាស ព្រះអង្គនឹងនាំកីឡាករបាល់ទាត់កម្ពុជាមកលេងនៅក្លិបថៃដែរ។
តាមព័ត៌មានថៃបានចេញផ្សាយគឺមានព្រះអង្គម្ចាស់៣អង្គគឺ នរោត្តម រ៉ាវីចក្រ, នរោត្តម អម្រិតធីវង្ស និង នរោត្តម ណាឬទ្ធីពង្ស បានរួមគ្នាទិញក្លិប Police Tero ក្លាយជាម្ចាស់ភាគហ៊ុនធំ។

ក្លិបបាល់ទាត់មួយនេះធ្លាប់ឈ្នះជើងឯកលីគកំពូលថៃបាន២ដងគឺឆ្នាំ២០០០ និង២០០១-២ ហើយក៏ធ្លាប់ជាជើងឯករងពានលំដាប់ទី១អាស៊ី AFC Championship កាលពីឆ្នាំ២០០៣-៤៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច