Connect with us

ព័ត៌មានអន្ដរជាតិ

ភ្ញៀវនៅចិន សងសឹកវិញដោយមិនចូលរួមមង្គលការ ​ព្រោះកូនកំលោះមិនដែលរាប់ញាតិនឹងអ្នកណា

បានផុស

នៅ

​ឧប្បត្តិហេតុ​មួយ​​បាន​កើត​ឡើង​នៅ​ភូមិ​ជន​បទ​ក្នុង​ខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន ក្នុងពិធីមង្គលការមួយដែលរៀនចំតុដល់ទៅ១០០សម្រាប់ភ្ញៀវមកចូលរួមក្នុងព្រឹត្តិការណ៍។ ប៉ុន្តែបែរគ្មានមនុស្សណាម្នាក់នៅក្នុងភូមិមកចូលរួមនោះទេ។ វាប្រែទៅជារូបភាពនៃពិធីដ៏ស្ងប់ស្ងាត់ និងឯកោបំផុត។

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមគេហទំព័រ Hk01 រាយការណ៍ពីអាពាហ៍ពិពាហ៍គ្មានភ្ញៀវ ដែលត្រូវបានចែករំលែក និងរិះគន់យ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយអនឡាញរបស់ចិន។ ដោយសារតែពិធីនេះត្រូវបានរៀបចំយ៉ាងធំ ដោយមានតុចិនជាង១០០តុ ប៉ុន្តែហាក់មិនមានអ្នកនៅក្នុងភូមិមកចូលរួម​ ហើយមានតែសាច់ញាតិពីរបីនាក់ប៉ុណ្ណោះ។ ការ​ឃើញ​តុ និង​កៅអី​ទទេ​បាន​ធ្វើ​ឲ្យមុខ​ម្ចាស់​ផ្ទះ​មាន​អារម្មណ៍​ស្ពឹក​ស្រពន់​និង​ខ្មាស​គេយ៉ាងខ្លាំង។

យោងតាមរបាយការណ៍ដដែលបានបញ្ចាក់ទៀតថា ម្តាយ​របស់​កូន​កំលោះ​ក៏​ប្រាប់​អ្នក​ភូមិ​ឲ្យមក​ហូប​បាយ​ក្នុង​ពិធី​មង្គលការ​កូនប្រុស​គាត់។ ទោះបីជាមិនអញ្ជើញគ្រប់ផ្ទះក៏ដោយ ប៉ុន្តែ​តាម​ប្រពៃណី​ភូមិ​ នឹងប្រើពាក្យសម្ដីផ្សព្វផ្សាយ​ព័ត៌មាន​បន្ត​​គ្នា។ ​ដល់​ថ្ងៃ​ប្រារព្ធ​ពិធី​នេះ អ្នក​ភូមិ​នឹង​មក​ជុំ​គ្នា​ក្នុង​ពិធី​នោះ​ដោយ​ខ្លួន​ឯង។

ប៉ុន្តែ​មិនដូចការរំពឹងទុកទេ នៅ​ថ្ងៃ​រៀប​ការ​កន្លែងពិធី​ត្រូវ​បាន​តុបតែង​យ៉ាង​អធិកអធម។ តុត្រូវបានគេរៀបចំឡើងដើម្បីស្វាគមន៍ភ្ញៀវនៅលើទីធ្លាធំ ប៉ុន្តែមានតែសាច់ញាតិមួយចំនួនប៉ុណ្ណោះដែលមានវត្តមាន មិន​មាន​អ្នក​ភូមិ​ណា​ម្នាក់​មក​ចូលរួម​ពិធី​នោះ​ទេ។ សាច់ញាតិ និងកូនក្រមុំរបស់កូនក្រមុំឈរមើលដោយក្តីសោកសៅចំពោះភាពឯកោនៃព្រឹត្តិការណ៍នេះ។

ក្រោយមកទើបគេដឹងថា គ្រួសាររបស់កូនកំលោះធ្លាប់បដិសេធពីអ្នកភូមិមួយចំនួន ដោយនិយាយថាពួកគេមិនអាចចូលរួមក្នុងពិធីណាមួយបានឡើយ។ ហើយ​នៅ​ទី​បំផុត គ្មាន​អ្នក​ណា​ម្នាក់​មក​កាន់​ព្រឹត្តិការណ៍​នោះ​ទេ។ ជារួមកាលពីមុន​គ្រួសារ​កូន​កំលោះ​មិន​ដែល​បាន​ចូល​រួម​ពិធី​មង្គលការ​ ឬសកម្មភាពណាមួយក្នុងភូមិ។ លើសពីនេះទៅទៀត គ្រួសាររបស់កូនកំលោះរស់នៅក្នុងទីក្រុង​ កម្រត្រលប់មកភូមិវិញ។ ដែលនេះជាមូលហេតុគ្មានភ្ញៀវណាមកចូលរួមពិធីមង្គលការរបស់កូនកំលោះនិងកូនក្រមុំ។

ទោះយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍បែបនេះ វាមានភាពចម្រូងចម្រាសក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណិត។ អ្នកខ្លះយល់ស្របនឹងទង្វើរបស់អ្នកភូមិ។ ព្រោះគ្រួសារនេះមិនដែលផ្តល់អ្វីឲ្យអ្នកណាឡើយ។ ដូច្នេះ​មិន​បាន​ទទួល​អ្វី​ជា​ការ​តបស្នង​វិញ​គឺជារឿងគួរយល់ហើយ ខណៈ​មនុស្ស​មួយ​ចំនួន​ស្នើឲ្យមាន​ដំណោះស្រាយថា​​ អ្នកភូមិនឹងទទួលបានអាហារដោយមិនគិតថ្លៃ ដើម្បីកុំឲ្យខ្ជះខ្ជាយ ហើយពួកគេនឹងស្រឡាញ់គ្រួសារនោះវិញទៀតផង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sannok

ចុចអាន៖ម្ចាស់ក្សត្រីប៊ូតាន បង្ហាញព្រះភ័ក្រក្រោយសម្រាលបុត្រី ខណៈសម្រស់ទ្រង់ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម