ព័ត៌មានជាតិ
១០ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់ បង្កឲ្យមនុស្សស្លាប់ ០៩ នាក់ ប៉ះពាល់ផ្ទះជាង ១ ម៉ឺនខ្នង
រយៈពេល ១០ ខែ ឆ្នាំ ២០២៣ នេះ ខ្យល់កន្ត្រាក់បានកើតឡើងជិត ២៨០ លើក បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសជិត ២០០ នាក់ ប៉ះពាល់ផ្ទះសម្បែងជិត ១៥០០០ ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅព្រឹកថ្ងៃទី ០៧ វិច្ឆិកា នេះថា រយៈពេល ១០ ខែ ឆ្នាំ ២០២៣ នេះ ខ្យល់កន្ត្រាក់កើតឡើងចំនួន ២៧៩ លើក បណ្ដាលឲ្យរលំផ្ទះចំនួន ២០០២ ខ្នង របើកដំបូលផ្ទះ ១២៧៥២ ខ្នង របើកដំបូលសាលារៀន ៩២ ខ្នង តូបផ្សារ ១៧៨ តូប អគាររដ្ឋបាល ៣៩ កន្លែង ស្លាប់មនុស្ស ៩ នាក់ និងរបួស ១៧០ នាក់។
លោកបានបន្តថា ក្នុងចំណោមផ្ទះរលំ និងរបើកដំបូលជិត ១៥០០០ ខ្នង ក្នុងនោះនៅខេត្តឧត្តរមានជ័យប៉ះពាល់ជាង ១៣៧០ ខ្នង ខេត្តបន្ទាយមានជ័យជាង ១២០០ ខ្នង ខេត្តបាត់ដំបងជាង ១៨៦០ ខ្នង ខេត្តកំពង់ស្ពឺជាង ៩០០ ខ្នង ខេត្តក្រចេះជាង ១០០០ ខ្នង ខេត្តកំពង់ចាមជិត ៧០០ ខ្នង និងខេត្តតាកែវជាង ៦០០ ខ្នង៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤