Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ថា សង្គ្រាម អ៊ីស្រាអែល-ហាម៉ាស កំពុងទាញពិភពលោក លែងឲ្យចាប់អារម្មណ៍លើ អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានទទួលស្គាល់ថា សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស កំពុងអូសទាញសហគមន៍អន្តរជាតិចេញពីការយកចិត្តទុកដាក់លើប្រទេសអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zelensky បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេនៅក្នុងរដ្ឋធានីកៀវថា “វាច្បាស់ណាស់ សង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងដកការផ្តោតអារម្មណ៍ចេញពីអ៊ុយក្រែន ហើយនេះគឺជាគោលដៅរបស់រុស្ស៊ី” ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះលើកឡើងថា “យើងបានស្ថិតនៅក្នុងស្ថានភាពលំបាករួចទៅហើយ នៅពេលដែលមិនមានប្រទេសណាដាក់ការផ្តោតអារម្មណ៍មកលើអ៊ុយក្រែនដូចមុនទៀតនោះឡើយ ។ ទោះយ៉ាងណា លោកជឿជាក់ថា អ៊ុយក្រែននឹងយកឈ្នះលើបញ្ហាប្រឈមនេះបាន” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រភពការទូតនៅក្នុងទីក្រុងកៀវបានប្រាប់ទូរទស្សន៍ជប៉ុន NHK ថា សកម្មភាពមិនធ្លាប់មានពីមុនមករបស់លោក Zelensky បង្ហាញថា ប្រធានាធិបតីអ៊ុយក្រែនរូបនេះមានការព្រួយបារម្ភអំពីការធ្លាក់ចុះចំណាប់អារម្មណ៍មកលើអ៊ុយក្រែនដែលកំពុងទប់ទល់នឹងការប្រយុទ្ធជាមួយរុស្ស៊ី ។

លោក Zelensky បញ្ជាក់ទៀតថា ទាំង​អស់​នេះ​ហើយធ្វើឲ្យមានការភ័យខ្លាច​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​របស់រដ្ឋាភិបាលទីក្រុងកៀវ ខណៈការភ័យខ្លាចមួយទៀតគឺថា បណ្តាប្រទេសនៅអឺរ៉ុបនឹងធុញទ្រាន់ចំពោះការផ្គត់ផ្គង់អាវុធ និងមូលនិធិដល់អ៊ុយក្រែនដើម្បីប្រើលើសមរភូមិប្រយុទ្ធ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅតែបន្តអូសបន្លាយពេល និងមិនមានសញ្ញាថមថយណាមួយឡើយ ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក៏បានផ្ដល់កញ្ចប់ជំនួយយោធាទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវក្នុងតម្លៃរាប់រយពាន់លានដុល្លារផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អ៊ីស្រាអែល មានផែនការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើតំបន់ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម