Connect with us

ព័ត៌មានជាតិ

បក្សឯកភាពជាតិខ្មែរ ថ្កោលទោសក្រុមប្រឆាំងដែលលាបពណ៌លើឧត្តមក្រុមប្រឹក្សាពិគ្រោះ យោបល់  

បានផុស

នៅ

គណបក្សឯកភាពជាតិខ្មែរ ថ្កោលទោសក្រុមប្រឆាំងជ្រុលនិយម និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូច ដែលកំពុងញុះញង់ លាបពណ៌ និងបំភ្លៃការពិតមកលើឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយក្រុមជ្រុលនិយមទាំងនេះ ចោទថា ការតែងតាំងសមាសភាពប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាការចំណាយថវិកាជាតិខ្ជះខ្ជាយឥតប្រយោជន៍។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្កោលទោសនេះ គឺបន្ទាប់ពីក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស និងក្រុមអង្គការសង្គមស៊ីវិលមួយក្ដាប់តូច ដែលបានផ្ដល់បទសម្ភាសតាមរយៈវិទ្យុអាស៊ីសេរី (RFA) បានញុះញង់ លាបពណ៌បំភ្លៃការពិត ទំលាក់កំហុសដោយចេតនា មកលើឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ថា ការតែងតាំងសមាសភាពប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជារឿងគ្មានប្រយោជន៍ និងចោទថា ការបន្តអាណត្តិឧត្តមក្រុមប្រឹក្សានេះ ជាការចំណាយថវិកាជាតិខ្ជះខ្ជាយឥតប្រយោជន៍។

ចំពោះការចោទប្រកាន់នេះ គណបក្សឯកភាពជាតិខ្មែរ តាមរយៈញត្តិរបស់ខ្លួន នៅថ្ងៃទី៧ ខែវិច្ឆិកានេះ បានឆ្លើយតបថា គឺមិនមែនជាការពិតទេ នេះគ្រាន់តែជាផែនការទុច្ចរិត និងជាមុខរបរដែលក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច និងក្រុមអង្គការសង្គមស៊ីវិលខ្លះស៊ីឈ្នួលធ្វើនយោបាយបម្រើបរទេស ដែលបានសាបព្រោះជិត៣០ឆ្នាំមកហើយ ដើម្បីបំផ្លាញផលប្រយោជន៍ជាតិកម្ពុជាទាំងមូល។

ញត្តិដដែលនេះ បានអះអាងថា គណបក្សឯកភាពជាតិខ្មែរ ក៏ដូចជាគណបក្សដទៃផ្សេងទៀតបានសម្រេចចិត្តចូលរួមក្នុងយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ តាមគោលការណ៍ស្ម័គ្រចិត្ត និងជាសិទ្ធិស្វ័យភាពរបស់គណបក្សនីមួយៗ ដើម្បីចូលរួមដោះស្រាយបញ្ហា និងចូលរួមកសាងផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជាសុទ្ធសាធ។ ទន្ទឹម​នឹងការអះអាងនេះ គណបក្សឯកភាពជាតិខ្មែរ ក៏បានប្តេជ្ញាគោរពប្រតិបត្តិការពាររដ្ឋធម្មនុញ្ញនៃកម្ពុជា ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌សង្គម និងពង្រឹងសាមគ្គីជាតិ ដើម្បីកសាងប្រទេសកម្ពុជា ប្រកបដោយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។

គណបក្សឯកភាពជាតិខ្មែរ ក៏បានប្រកាសរួមសហការគ្នាគ្រប់គណបក្សនយោបាយដែលគិតគូរពីសុខសន្តិភាព ស្ថិរភាព សេរីភាព និងគិតគូរផលប្រយោជន៍ជាតិ ដើម្បីទប់ស្កាត់ និងលុបបំបាត់ចោលនូវនយោបាយជ្រុលនិយមចេញឱ្យផុតពីកម្ពុជា និងថ្កោលទោសចំពោះក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលបាននិងកំពុងធ្វើសកម្មភាពនយោបាយទុច្ចរិត ញុះញង់លាបពណ៌ឱ្យខ្មែរបំបែកបំបាក់សាមគ្គីផ្ទៃក្នុងជាតិ ដើម្បីបម្រើនយោបាយបរទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៩ នាទី មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ចរាចរណ៍២២ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម