Connect with us

ព័ត៌មានជាតិ

​តម្លៃដូងក្រអូបក្នុងស្រុកនៅតែមានហាងឆេងល្អ​

បានផុស

នៅ

អ្នកនាង កេង សុចិន្តា ​ម្ចាស់ចម្ការដូងក្រអូប នៅស្រុកសំពៅលូន ខេត្តបាត់ដំបង​បានឱ្យដឹងថា ​ទី​ផ្សារ​ដូងក្រអូបដែលអ្នកនាងលក់ផ្គត់ផ្គង់ក្នុងស្រុកមានស្ថានភាពល្អប្រសើ ខណៈនាង​រកដូង​លក់​មិន​គ្រប់ត​ម្រូវការ​បញ្ជាទិញ។ ​

​អ្នកនាង កេង សុចិន្តា ម្ចាស់ចម្ការដូងក្រអូប Daling Farm ​មានផ្ទៃដី ៥ ហិកតា ​បានឱ្យដឹងថា ​បច្ចុប្បន្ន​ចម្ការ​របស់ខ្លួន ​ផ្គត់ផ្គង់តែទីផ្សារក្នុងស្រុក ខណៈនាងមានគំនិតកែច្នៃ និងវិចខ្ចប់ដូង​បាន​យ៉ាង​ល្អបោះ​ដុំ​លក់ក្នុងផ្សារទំនើបៗនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកនាង កេង សុចិន្តា មានគំនិតច្នៃដូងក្រអូប មានស្ដង់ដាខ្ពស់ទាំងរសជាតិ និងគុណភាព​លក់ក្នុង​តម្លៃ ១ ៥០០ រៀល/ផ្លែ សម្រាប់ដូងចិតស្អាត ​៤១០០ រៀល/ផ្លែ ​និងដូងដុត តម្លៃ ៤ ៥០០ រៀល/ផ្លែ។ នៅក្នុងមួយខែ នាងអាចប្រមូលផលបានប្រមាណជាង ៦ ពាន់ផ្លែ។

​កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មបានប្រកាសឱ្យម្ចាស់ចម្ការដូង និងរោងចក្រកែច្នៃវិចខ្ចប់ផ្លែដូងស្រស់ដែលចង់នាំចេញទៅទីផ្សារចិនដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ។

អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្រប តាមនីតិវិធីបច្ចេកទេសដូចមាន ចែងនៅក្នុងពិធីសារ មុននឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិន នៅដើមខែធ្នូ ឆ្នាំ២០២៣ខាងមុខ ដើម្បីភាគីចិនពិនិត្យ និងវាយតម្លៃបញ្ចប់ មុននឹងឈានដល់ការនាំចេញជាផ្លូវការ។

​ម្ចាស់ចម្ការដូងក្រអូបរូបនេះ ​ក៏មានមានបំណងចង់នាំចេញទៅក្រៅប្រទេសដែរ ប៉ុន្តែមិនទាន់ដល់ពេល ​នាងថា បច្ចុប្បន្ននាងមិនទាន់ចុះទេ អាចនឹង ៣ ទៅ ៤ ឆ្នាំខាងមុខទៀតទើបចុះដោយសារតែនាងគិតថា ដូងពិបាកក្នុងការដឹកជញ្ជូនទៅឆ្ងាយ ដែលវាទាមទារស្ដង់ដាខ្ពស់ក្នុងការដឹកជញ្ជូន។​

​អ្នកនាង កេង សុចិន្តាប្រាប់ថា៖ «ការដែលដូងរបស់ខ្ញុំ នៅតែក្នុងស្រុក ​ដើម្បីឱ្យបងប្អូនបានហូបនូវតម្លៃមួយសមរម្យ និងគុណភាព​ផ្លែដូងបានល្អ»។

​អគ្គនាយកដ្ឋានកសិកម្ម(GDA)បានឱ្យដឹងនៅថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះថា បច្ចុប្បន្នទើបទទួលបានការដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការចំនួន ៣ក្រុមហ៊ុន ដែលមានផ្ទៃដីដាំដុះ​ចំនួន ២០៦ ហិកតា។

សូមបញ្ជាក់ដែរថា គិតត្រឹមឆ្នាំ២០២២ នៅប្រទេសកម្ពុជាសព្វថ្ងៃ មានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ម៉ឺន៧ពាន់ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ១ម៉ឺន៤ពាន់ហិកតា។ ចំណែកទិន្នផលសរុបនៅក្នុងឆ្នាំ២០២២ នៅទូទាំងប្រទេស មានចំនួនសរុប ២៤ម៉ឺន៨ពាន់តោន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ក្តីអន្តរាយដល់ប្រទេសជាតិ និងពលរដ្ឋ ក្នុងរបប ប៉ុល ពត បានឆ្លុះបញ្ជាំងពីការធ្វើបដិវត្តន៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា

នយោបាយ២៨ នាទីutes មុន

សម្តេចតេជោ៖ ជនណានៅតែប្រឆាំងនឹង «៧មករា» គឺជាអ្នកចង់ឱ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា

នយោបាយ៥៣ នាទីutes មុន

បុរសខ្លាំងកម្ពុជា វាយតម្លៃថា អ្នកបន្តវេនសម្រេចបានសមិទ្ធផលលើសការរំពឹងទុក ហើយដឹកនាំមានប្រសិទ្ធភាពល្អជាងអ្នកជំនាន់មុន

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិតយង់ ពៅ៖ សង្គ្រាមនៅក្នុងពិភពលោកបច្ចុប្បន្ននេះ មិនស្មើនឹងសម័យកាលប្រល័យពូជសាសន៍នៅកម្ពុជានោះទេ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី ៤៦ ថ្ងៃរំដោះ ៧មករា នៅខេត្តកំពង់ស្ពឺ

Sokha Hotels

ព័ត៌មានពេញនិយម