Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​ អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ធំៗ​ប្រើប្រាស់​ផ្លូវ​ល្បឿនលឿន បម្រើសកម្មភាព​​ដឹកជញ្ជូន

បានផុស

នៅ

លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ធំៗ​​ពិនិត្យ​និង​​ពិចារណា​លើការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​សម្រាប់​បម្រើ​ដល់​ការ​ធ្វើ​អាជីវកម្ម​និងការ​​ដឹកជញ្ជូន​ផ្សេងៗ។

ថ្លែង​នៅ​ក្នុង​ពិធី​គម្រប់​ខួប ១ ឆ្នាំ នៃ​ការ​ដាក់​ឲ្យ​ដំណើរការ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ព្រះសីហនុ​នៅ​រសៀល​ថ្ងៃ ៧ វិច្ឆិកា ឆ្នាំ ២០២៣ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​គូស​បញ្ជាក់​ថា ក្រសួង​នឹងខិតខំ​​សម្រប​សម្រួល​លើ​បញ្ហា​ប្រឈម​នានា ​ជំរុញ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រតិបត្តិការ​ដឹកជញ្ជូន​​ប្រើប្រាស់​ផ្លូវល្បឿនលឿន​សម្រាប់​បម្រើ​អាជីវកម្ម​និង​សកម្មភាព​ដឹកជញ្ជូន​ផ្សេងៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​របាយការណ៍​ពី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក្នុងរយៈពេល ១ ឆ្នាំនេះ មាន​យានយន្ត​សរុប​ចំនួន ៤ ៦៧៩ ២២២ គ្រឿង​ បាន​ធ្វើ​ដំណើរ​នៅលើផ្លូវល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ។ យ៉ាងណាមិញ គេ​សង្កេតឃើញ​ថា ពុំសូវមានរថយន្តដឹកទំនិញធំៗ​បើកប្រើប្រាស់នៅលើផ្លូវល្បឿនលឿន​ភ្នំពេញ​ខេត្តព្រះសីហនុ​ ខណៈ​រថយន្ត​ដឹកជញ្ជូន​ភាគច្រើននៅ​បន្ត​​ប្រើប្រាស់​ផ្លូវ​ជាតិ​លេខ ៤ ដែល​កំពុង​ស្ថាបនា​ពង្រីក។

បើតាម​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ការប្រើប្រាស់ផ្លូវល្បឿនលឿនមិនត្រឹមចំណេញពេលវេលា និងថវិកានោះទេ ថែមទាំងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវផងដែរ។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាផ្លូវល្បឿនលឿនដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​កម្ពុជាតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ទីក្រុងទេសចរណ៍ និងកំពង់ផែខេត្តព្រះសីហនុជាមួយ​ប្រវែង​សរុប ១៨៧,០៥គីឡូម៉ែត្រ និង​បាន​បើកឱ្យ​ប្រើប្រាស់​កាលពីថ្ងៃទី១ ខែ​តុលា ឆ្នាំ២០២២ កន្លងទៅនេះ​។

ការ​បើក​ឲ្យ​ប្រើប្រាស់ក្រុមហ៊ុនបានអនុញ្ញាតឱ្យ​ប្រជាពលរដ្ឋធ្វើដំណើរ​ដោយ​ឥតគិត​ថ្លៃរយៈពេលពេញ ១ ខែនិង​បន្ទាប់មក​បាន​បញ្ចុះតម្លៃចំនួន ២០% សម្រាប់​ពេញ​មួយ​ឆ្នាំរហូត​ដល់​ខែ​តុលា ២០២៣​។

យ៉ាងណាមិញ ក្នុង​គម្រប់ខួប ១ ឆ្នាំនៃការការ​ឲ្យដំណើរការ​​ផ្លូវល្បឿនលឿន​ភ្នំពេញ-ខេត្ត​ព្រះសីហនុ និងដោយមានការសម្របសម្រួលបន្ថែម​ ក្រុមហ៊ុន​ផ្លូវល្បឿនលឿន​បានសម្រេច​បន្តបញ្ចុះតម្លៃ ២០% រយៈពេលពេញ ១ ឆ្នាំ ចំពោះអ្នកប្រើប្រាស់​កាត ETC និង ANPR រហូត​ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។

ចំពោះអ្នកប្រើប្រាស់ដែលទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) ក្រុមហ៊ុននឹងរក្សាតម្លៃនៅដដែល (បញ្ចុះតម្លៃ២០%) សម្រាប់រយៈពេល ៦ ខែ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ

កីឡា២ ម៉ោង មុន

ខ្សែប្រយុទ្ធ​ចូល​​សញ្ជាតិ​វៀតណាម​ថ្មី Rafaelson លេង២​ប្រកួត ស៊ុត​បាន៣​គ្រាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តរតនគិរី៖ ដំឡូងមីធ្លាក់ថ្លៃ អ្នកដាំស្នើអ្នកទិញកុំទម្លាក់តម្លៃខ្លាំងពេក តែអ្នកទិញថា តម្លៃទិញ វាអាស្រ័យលើតម្លៃលក់ចេញ

Sokha Hotels

ព័ត៌មានពេញនិយម