Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែលទុកពេល ៤ម៉ោងឱ្យជនស៊ីវិលភៀសខ្លួនចេញពីហ្គាហ្សា

បានផុស

នៅ

ក្រោយឡោមព័ទ្ធហ្គាហ្សាបានទាំងស្រុង អ៊ីស្រាអែលបានទុកឱកាសឱ្យជនស៊ីវិលដែលជាប់នៅក្នុងទីក្រុងចាកចេញឱ្យទាន់ពេល ខណៈអ្នកដែលរត់គេចខ្លួននិយាយថាពួកគេបានឆ្លងកាត់រថក្រោះនៅតាមផ្លូវជាហូរហែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីកងកម្លាំងរបស់អ៊ីស្រាអែលបានឡោមព័ទ្ធទីក្រុងហ្គាហ្សា កាលពីប៉ុន្មានថ្ងៃមុន ពេលនេះពួកគេបានទុកពេលឱ្យប្រជាជនរយៈពេល ៤ម៉ោង ដើម្បីភៀសខ្លួនពីទីក្រុង ដើម្បីឱ្យពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការវាយលុកក្រុមហាម៉ាសអ៊ីស្លាម ដែលបានវាយប្រហារទីក្រុងអ៊ីស្រាអែលកាលពីមួយខែមុន។

សង្គ្រាមបានចាប់ផ្តើមនៅថ្ងៃទី ៧ ខែតុលា នៅពេលដែលក្រុមអ្នកប្រយុទ្ធបានផ្ទុះឡើងនៅទូទាំងរបងជុំវិញតំបន់ហ្គាហ្សា និងបានសម្លាប់ជនជាតិអ៊ីស្រាអែល ១,៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិល និងបានចាប់ពង្រត់មនុស្សជាង ២០០នាក់។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានវាយលុកតំបន់ហ្គាហ្សាដោយការវាយប្រហារទៅក្រុមហាម៉ាស ប៉ុន្តែវាបានបណ្ដាលឱ្យមនុស្សជាង ១ម៉ឺននាក់ស្លាប់។

យ៉ាងណាមិញ នៅព្រឹកថ្ងៃអង្គារ អ៊ីស្រាអែល​បាន​បើក​ផ្លូវមនុស្សធម៌​ឲ្យ​អ្នក​ស្រុក ចាប់​ពី​ម៉ោង ១០:០០ ព្រឹក​ ដល់​ម៉ោង ២:០០ រសៀល ដើម្បី​ចាកចេញ​ពី​ទីក្រុងហ្គាហ្សា។ ក្រោយចាកចេញដោយជោគជ័យ អ្នកស្រុកប្រាប់អ្នកសារព័ត៌មានថា រថក្រោះអ៊ីស្រាអែលបាននិងកំពុងធ្វើសកម្មភាគនៅពេលយប់ ដោយកងកម្លាំងអ៊ីស្រាអែលភាគច្រើនពឹងផ្អែកលើការវាយប្រហារតាមអាកាស និងកាំភ្លើងធំ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Reuters

ចុចអាន៖ យេម៉ែន បាញ់យន្តហោះគ្មានមនុស្សបើក ប្រឆាំងអ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម