Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ ប្រកាសដាក់ពង្រាយកងរថក្រោះ ទៅប្រទេសនៅជាប់ រុស្ស៊ី

បានផុស

នៅ

ក្រសួងការពារជាតិអាល្លឺម៉ង់ប្រកាសថា ខ្លួននឹងដាក់ពង្រាយកងរថក្រោះចំនួនពីរ ទៅកាន់ប្រទេសលីទុយអានី ដែលនឹងបង្កើតជាកងពលតូចថ្មី រួមជាមួយនឹងក្រុមសមរភូមិ Forward Presence របស់អង្គការណាតូ ដែលឈរជើងរួចទៅហើយនៅក្នុងប្រទេសបាល់ទិកមួយនេះ ខណៈអង្គភាពថ្មីនេះរំពឹងនឹងលេចចេញជារូបរាងពេញលេញក្នុងឆ្នាំ២០២៥ ជាមួយនឹងយោធាសរុប ៤,៨០០ នាក់ ។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីដើមសប្តាហ៍ ក្រសួងនិយាយថា “កងរថក្រោះលេខ២០៣ និងកងវរសេនាតូចថ្មើរជើងមេកានិចលេខ១២២ នឹងត្រូវដាក់ពង្រាយជាថ្មី ទៅកាន់ប្រទេសលីទុយអានី។ កងទ័ពបន្ថែម នឹងចូលរួមជាមួយអង្គភាពណាតូដឹកនាំប្តូវេន បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាំងអស់ ត្រូវបានដាក់ឲ្យដំណើរការ”។

បច្ចុប្បន្ន មានកងទ័ពប្រហែល ១,៧០០ នាក់ មកពីប្រទេសជាសមាជិកណាតូចំនួន៦ ដែលកំពុងឈរជើងនៅប្រទេសបាល់ទិក ហើយក្នុងនោះ មានប្រហែលពាក់កណ្តាលគឺជាកងកម្លាំងអាល្លឺម៉ង់។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius (រូបថត៖ AFP)

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បានហៅការដាក់ពង្រាយដែលបានគ្រោងទុកនេះថាជា “គម្រោងភ្លើងបញ្ចាំងទៅយុគសម័យមួយ” ហើយលោករដ្ឋមន្ត្រីថែមទាំងបានពន្យល់ថា ជាមួយនឹងការផ្លាស់ប្តូរនេះ ទីក្រុងបែរឡាំង កំពុងព្យាយាមបង្ហាញពីសាមគ្គីភាព និងការទទួលខុសត្រូវនៅក្នុងតំបន់ស្លាបខាងកើត ដោយសារតែលោកចាត់ទុកប្រទេសរុស្ស៊ីថាជាការគំរាមកំហែងមួយ ។

ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ី បានព្រមានម្តងហើយម្តងទៀត ដល់អង្គការណាតូ ប្រឆាំងនឹងការចល័តកងកម្លាំង ខិតទៅជិតព្រំដែនរបស់ខ្លួន ដោយនិយាយថា ទីក្រុងមូស្គូ នឹងឆ្លើយតប ទៅការបង្កើនយោធានៅអឺរ៉ុបខាងកើត ក្នុងកម្រិតខ្ពស់ជាងរដ្ឋប្រហារគាំទ្រដោយលោកខាងលិចនៅទីក្រុងកៀវក្នុងឆ្នាំ ២០១៤ និងជម្លោះជាបន្តនៅតំបន់ Donbass ទៅទៀត ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រថក្រោះ Leopard ចំនួន១០គ្រឿងទៀត នឹងទៅដល់អ៊ុយក្រែន ក្នុងសប្តាហ៍នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥១ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៥ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម