Connect with us

ព័ត៌មានជាតិ

អ្នក​ចោល​សំរាម​ខុស​ម៉ោង អាច​ពិន័យ​ដល់ ៤០ ម៉ឺន​រៀល មិន​រាងចាល ឡើង​គុណជាពីរ

បានផុស

នៅ

ក្រោយ​ដាក់ឲ្យ​​ក្រុមហ៊ុន ៣ ​នឹង​ចេញ​ប្រតិបត្តិការ​ប្រមូល​និង​ដឹកជញ្ជូន​សំរាម​នៅ​រាជធានី​ភ្នំពេញ​ចាប់​ពី​ថ្ងៃ​ទី ០១ ​ឧសភា ឆ្នាំ២០២១ រដ្ឋបាល​រាជធានីភ្នំពេញ បាន​រំលឹក​ចំពោះអ្នកដែលចោលសម្រាម​ខុសម៉ោងខុស​ពេល និងទីតាំងដែលបានកំណត់ នឹង​ចាប់ផ្តើម​ទទួល​ការ​ផាក​ពិន័យ​។

អាជ្ញាធរ​រាជធានីភ្នំពេញ​បាន​ប្រកាស​ថា នឹង​ធ្វើការ​ផាក​ពិន័យ​ទៅ​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ ចំពោះ​អ្នក​ដែល​ចោល​សំរាម​ខុស​ម៉ោង​ពេល និង​ទីតាំង​ដែល​បាន​កំណត់។

តាម​សេចក្តីជូនដំណឹង​អន្តរការណ៍ អ្នកដែល​ចោល​សំរាម​ខុស​ពេល​ម៉ោង​អនុញ្ញាតិ នឹង​ទទួល​ការ​ផាក​ពិន័យ​ជា​ប្រាក់​​ចាប់​ពី ២០ ០០០ (ពីរម៉ឺន) រៀល ដល់ ៤០០ ០០០ (បួនសែន) រៀល។ ក្នុងករណី​មិន​រាងចាល នឹង​ទទួល​ការ​ផាកពិន័យ​គុណ​ជា​ពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីបានសម្រេចជ្រើសរើសអស់១ឆ្នាំ ក្រុមហ៊ុនចំនួន ០៣ បាន​ទទួលសិទ្ធិ​ក្នុង​ការ​​ប្រមូល​សំរាម ដោយ​បែងចែក​តាម​តំបន់គ្រប់គ្រង​រួមមាន៖

​តំបន់​ទី​១៖ មាន ០៥​ ខណ្ឌ គឺ​ខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌ​សែន​សុខ ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​ព្រែក​ព្នៅ ដោយ​​ក្រុមហ៊ុន 800 SUPER/GAEA។

តំបន់​ទី​២៖ មាន​ ០៥​ ខណ្ឌ គឺ ខណ្ឌដូនពេញ ខណ្ឌ​៧​មករា ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌដង្កោ និង​ខណ្ឌ​កំបូល ​ដោយ​ក្រុមហ៊ុន ម៉ិ​ស៊ូ​ដា គ្រុប (Mizuda Group Co., Ltd ) ។​

តំបន់​ទី​៣៖ មាន​ ០៤​ ខណ្ឌ គឺ ខណ្ឌចំការមន ខណ្ឌ​បឹង​កេងកង ខណ្ឌមានជ័យ និង​ខណ្ឌ​ច្បារអំពៅ ដោយ​ក្រុមហ៊ុន​ Cintri (Cambodia) / Everbright (China)។

នៅក្នុងរាជធានីភ្នំពេញ ក្នុង១ថ្ងៃ សំរាម​មានជាង ៣០០០ តោន។ បរិមាណសំរាមក្នុងទីក្រុង ត្រូវបានព្យាករណ៍ថា នឹងមានការកើនឡើងបន្តទៀត ដែល​ទាម​ទារឲ្យមានវិធានការ ក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៦ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៧ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៨ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៩ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២០ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១១ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម