ព័ត៌មានជាតិ
អ្នកឃ្លាំមើលសង្គម និងសហជីព គាំទ្រការដាក់ចេញយុទ្ធនាការប្រឡងប្រណាំង “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ”
លោកបណ្ឌិត យង់ ពៅ អ្នកឃ្លាំមើលសង្គម លើកឡើងថា ការចាប់ផ្ដើមយុទ្ធនាការប្រឡងប្រណាំង “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ចាប់ពីឆ្នាំ ២០២៤ គឺជារឿងល្អដែលអាចឲ្យយើងធ្វើបណ្ដើរ កែលម្អបណ្ដើរ ដើម្បីទទួលបាននូវភាពសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈសម្រាប់ទាំងភាគីនិយោជក និងភាគីនិយោជិត។
ទន្ទឹមនេះ លោកបណ្ឌិត យង់ ពៅ យល់ឃើញថា ការបណ្ដុះបណ្ដាលជំនាញបន្ថែមដល់កម្មករនិយោជិតឲ្យចំទៅនឹងការងារពួកគេកំពុងធ្វើស្រាប់ គឺជារឿងចាំបាច់ដែលវាជាផ្នែកមួយ នៃការធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវៈ។ លោកពន្យល់បន្ថែមថា ការបណ្ដុះបណ្ដាលជំនាញបន្ថែមឲ្យចំដល់កម្មករនិយោជិតនេះ មិនសំដៅតែសម្រាប់វិស័យកាត់ដេរទេ ប៉ុន្តែសម្រាប់រោងចក្រសហគ្រាសគ្រប់វិស័យ។
ចំណែក លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាពេលថ្មីៗនេះដែរថា ការអនុវត្តការងារជាក់ស្ដែងគឺមិនអាចមានភាពរលូនគ្រប់ពេលវេលានោះទេ ប៉ុន្តែលោកមើលឃើញថា ទំនាក់ទំនងការងាររវាងភាគីនិយោជក និងកម្មករនិយោជិត នាពេលបច្ចុប្បន្ន មានភាពយោគយល់គ្នា និងមានភាពសុខដុមជាមួយគ្នាកាន់តែល្អប្រសើរ។ លោកលើកឡើងថា ភាគីនិយោជកបានសម្រួលលក្ខខណ្ឌការងារកាន់តែប្រសើរជាងមុនដល់កម្មករនិយោជិត ដូចជាការអនុញ្ញាតឲ្យកម្មករនិយោជិតដែលមានពិការភាព និងស្ត្រីមានផ្ទៃពោះ អាចចូលធ្វើការ ឬ ចេញធ្វើការយឺតជាង កម្មករនិយោជិតធម្មតាពី ១៥ នាទី ទៅ ២០ នាទី ជាដើម។ ទោះជាយ៉ាងណា លោកស្នើដល់ភាគីនិយោជក បន្តការយកចិត្តទុកដាក់បន្ថែមដល់កម្មករ និយោជិត និងមានភាពយោគយល់គ្នាក្នុងការដោះស្រាយបញ្ហាក្នុងរោងចក្រសហគ្រាស។
ចំពោះ លោក គង់ អាទិត្យ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ស៊ីខៅឌូ (CCAWDU) យល់ឃើញថា កម្មវិធីប្រឡងប្រណាំងពានរង្វាន់ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” គឺជាការបង្កើតសន្តិភាពក្នុងវិស័យឧស្សាហកម្មដែលត្រូវមានភាគីនិយោជក ភាគីនិយោជិត និងភាគីរាជរដ្ឋាភិបាលចូលរួម។ លោកចង់ឲ្យភាគីទាំងអស់ ចូលរួមស្តាប់យោបល់គ្នា និងត្រូវមានសំឡេងសំណូមពរពិតរបស់ភាគីនិយោជិត ដោយសារនៅពេលដែលយើងអាចដឹងព័ត៌មានពិត ឬ បញ្ហាមុនពេលសកម្មភាពកើតឡើង គឺយើងនឹងអាចគ្រប់គ្រងស្ថានការណ៍បាន។
គួរបញ្ជាក់ថា កម្មវិធីប្រឡងប្រណាំងពានរង្វាន់ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” គឺជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពចំនួន ៦ ដែល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អនុវត្តចំពោះមុខ ក្នុងឆ្នាំ ២០២៣។
នៅពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិត នៃរោងចក្រសហគ្រាសក្នុងខេត្តកណ្ដាល កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងបញ្ជាក់ថា កម្មវិធីប្រឡងប្រណាំងពានរង្វាន់ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ដែលនឹងចាប់ផ្ដើមធ្វើនៅឆ្នាំ ២០២៤ នឹងធ្វើឲ្យនិយោជក និងកម្មករនិយោជិត កាន់តែមានភាពសុខដុមរមនាក្នុងភាពជាដៃគូ និងជាមូលធនគាំទ្រគ្នាទៅវិញទៅមក ជំរុញដល់ភាពរីកចម្រើនរបស់រោងចក្រសហគ្រាស និងផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។
លោក ហេង សួរ បានបញ្ជាក់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្កើតក្រុមការងារ ដើម្បីរៀបចំយន្តការវាយតម្លៃ និងកំណត់លក្ខណវិនិច្ឆ័យ“សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ដោយក្រសួងកំពុងពិគ្រោះយោបល់ និងសហការជាមួយដៃគូសង្គម សំដៅឈានទៅការដាក់ចេញយុទ្ធនាការប្រឡងប្រណាំងចាប់ពីឆ្នាំ ២០២៤។ កម្មវិធីនេះ នឹងជួយពង្រឹងដល់អធិការកិច្ចការងារ និងពង្រីកវិសាលភាពក្រុមប្រឹក្សាអាជ្ញាកណ្ដាលដែលជាយន្តការត្រីភាគី ក្នុងការដោះស្រាយវិវាទការងារនៅកម្ពុជា ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការ និងប្រសិទ្ធភាព នៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជារបស់អង្គការ ILO ផងដែរ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ