Connect with us

ជីវិតកម្សាន្ដ

បវកញ្ញាវៀតណាម Nguyễn Thúc Thùy Tiên សង្ស័យ​ជាប់​ពាក់ព័ន្ធ​រឿង​ពេស្យាចារ​

បានផុស

នៅ

កាលពីថ្ងៃទី ០៦ ខែវិច្ឆិកា រូបភាពរបស់ Nguyễn Thúc Thùy Tiên ម្ចាស់មកុដ Miss Grand International 2021 ស្និតស្នាលជាមួយបុរសពីរនាក់ដែលជាប់ទោសពីបទឈ្មួញកណ្តាលពេស្យាចារកាលពីថ្ងៃទី ០៣ ខែវិច្ឆិកា បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅក្នុងមតិសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ នៅក្នុងរូបថតដែលបានបង្ហោះ Thuy Tien ក៏បានបង្ហាញខ្លួននៅក្បែរបុរសម្នាក់ Le Hoang Long ដែលត្រូវបានចាប់ខ្លួនពីបទឈ្មួញកណ្តាលពេស្យាចារសម្រាប់សម្រស់ស្រីៗលើបណ្ដាញ showbiz ក្នុងខែកញ្ញា ឆ្នាំ ២០២២។

ទោះយ៉ាងណាក៏ដោយ ក្រោយមានរឿងរ៉ាវអាក្រក់នេះភ្លាម ​អ្នក​គ្រប់​គ្រង​របស់នាងបានមចេញមុខមកបញ្ចាក់ច្បាស់ៗថា “ការសង្ស័យថា Thuy Tien ពាក់ព័ន្ធករណីពេស្យាចារ គឺជាព័ត៌មានប្រឌិតនិងបង្កាច់បង្ខូច។ ក្រុមហ៊ុននិង Thuy Tien នឹងមិនផ្តល់ចម្លើយអំពីករណីនេះទេ។ ជុំវិញរឿងនេះ មេធាវី Thuy Tien នឹង​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវ​ការ​ក្នុង​ពេល​ឆាប់ៗខាងមុខ”។

កាលពីខែកញ្ញា ឆ្នាំ ២០២២ ម្ចាស់មកុដ MGI រូបនេះ ក៏ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវផងដែរ នៅពេលដែល បុរស Le Hoang Long ត្រូវបានចាប់ខ្លួន។ សារភាព​ចំពោះ​ភ្នាក់ងារ​ស៊ើបអង្កេត បុរសនោះបាន​ណែនាំ​សម្រស់​ពីរ​នាក់​ឈ្មោះ T.H. និង T.T. ល្បីខ្លាំងនៅក្នុងពិភព showbiz របស់វៀតណាម ដែលជាតារាល្បីក្នុងបញ្ជី A ស្របពេលដែលThuy Tienក៏ត្រូវបានសហគមន៍អនឡាញចោទសួរផងដែរ។ ក្រោយមក តំណាងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា បវរកញ្ញា Thuy Tien មិនមានជាប់ពាក់ព័ន្ធនឹងពេស្យាចារនេះទេ។

នាពេលនោះផងដែរ លោកស្រី Pham Kim Dung អគ្គនាយកក្រុមហ៊ុន សែន វ៉ាង ប្រធានគណៈកម្មាធិការរៀបចំកម្មវិធី Miss Grand Vietnam បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា “បវរកញ្ញា និងជ័យលាភីទាំងអស់នៅក្រោមអង្គភាពគ្រប់គ្រង គឺជាក្មេងស្រីដែលឆ្លាតវៃ មានចំណេះដឹង មានទេពកោសល្យ និងមានបុគ្គលិកលក្ខណៈ សីលធម៌ និងរស់នៅប្រកបដោយការទទួលខុសត្រូវជាមួយសហគមន៍”។ ពួកគេជាក្មេងស្រីដែលតែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពស្ម័គ្រចិត្ត។ មិនដែលធ្លាប់មាន និងមិនដែលមានរឿងដូចបណ្តាញសង្គមផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពីពេស្យាចារ។ យើងខិតខំប្រឹងប្រែង និងលះបង់ខ្លួនឯងដោយឧស្សាហ៍ព្យាយាម និងកសាងគុណតម្លៃសម្រាប់ជីវិត។ យើងនឹង ប្តឹង​អ្នក​ដែល​ធ្វើ​បាប​យើង​ដល់​ទី​បំផុត”។

សូមបញ្ចាក់ដែរថា​បវរកញ្ញាវៀតណាមនាង Nguyễn Thúc Thùy Tiên បានគ្រងមកុដក្នុងកម្មវិធី Miss Grand International 2021 ដែលធ្វើឡើងនៅប្រទេសថៃ កាលពីយប់ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២១៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖​​អ្នកគាំទ្រ​ជីក​កកាយ​រូបថត​គ្រួសាររបស់ Liu Yifei ទើបដឹងថាមួយផ្ទះនេះសុទ្ធតែជារាជិនីសម្រស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៧ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣២ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ៣៦ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម