សន្តិសុខសង្គម
សមត្ថកិច្ចស្រុកជលគីរីបន្តចុះបង្ក្រាបរបាំងស្បៃមុងជាង ៨០០ ម៉ែត្រ
សមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពុងប្រាសាទ និងសង្កាត់ជលផលស្រុកជលគីរីនៅក្នុងថ្ងៃទី ៦ និងទី ៧ខែវិច្ឆិកានេះ នៅតែបន្តចុះបង្ក្រាបបទ ល្មើសនេសាទដោយបានកាត់បំផ្លាញចោលរបាំងស្បៃមុងក្នុងស្រុកជលគីរីនិងស្រុករលាប្អៀរ ដែលនៅតែកើតមាន។
នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទលោក ខៀវសុផានរិទ្ធិ បានឱ្យដឹងថា នៅថ្ងៃទី៦ ខែវិច្ឆិកា នេះលោកបានដឹកនាំកម្លាំងចុះធ្វើសកម្មភាពការណូត៤ គ្រឿងកម្លាំង១៤នាក់ ចុះបង្រ្កាបទល្មើសនេសាទនៅឃុំពាមឆ្កោក ចំណុចទំនប់មេទឹកពាម ឆ្កោកនិងចំណុចទួលវាកសំណាប។ នៅថ្ងៃទី៧ ខែវិច្ឆិកា នេះលោកបានដឹកនាំកម្លាំងចុះធ្វើសកម្មភាពនៅចំណុចទំនប់ដាច់ និងទួលស្គន់ស្ថិតក្នុងភូមិទំនាបពេជ្យ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ។
លោកនាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទបានអោយដឹងថា ក្នុងរយ:ពេល ២ថ្ងៃមកនេះសមត្ថកិច្ចយើងបានចុះធ្វើការរុះរើនិងបំផ្លាញចោលនូវរបាំងស្បៃមុងបានចំនួន២០កន្លែង ប្រវែង ៨០០ម៉ែត្រ លបលូ២២មាត់ បង្គោល១៣០ដើម និងបានចាក់លែងត្រីចូលបឹងវិញចំនួន១៨០គីឡូក្រាមផងដែរ។
សូមបញ្ជាក់ថា កន្លងមកលោក ងិនហ៊ុន ប្រធានមន្ទីកសិកម្មរុក្ខាតប្រមាញ់និងនេ សាទធ្លាប់បានធ្វើការណែនាំជាច្រើនដងមកហើយ ដល់មន្ត្រីជលផលលោកនាយខណ្ឌ.លោកនាយផ្នែក និងនាតសង្កាត់ទាំងអស់ត្រូវយកចិត្តទុកដាក់ចុះបង្ក្រាបបទល្មើសជាប្រចាំដោយមិនបណ្តែត ប ណ្តោយអោយបទល្មើសនេសាទកើតច្រើននោះឡើយ។
ហើយករណីកើតមានបទល្មើសនេសាទច្រើនហើយមិនបង្ក្រាបនៅក្នុងដែនសមត្ថកិច្ចផ្នែកសង្កាត់ណាមួយលោកនាយខណ្ឌនាយផ្នែក និងនាយសង្កាត់នេសាទទាំង នោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង៕
អត្ថបទ៖ ឈៀង ថារិទ្ធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច