Connect with us

KPT+

៣ វិធីបំភ្លេចប្រុសក្បត់ យកក្ដីសុខសងខ្លួនឯងវិញ

បានផុស

នៅ

គ្មាននរណាអាចមកធានាថា ស្នេហាមួយនឹងបន្តយូរអង្វែង ឬចប់ទៅក្នុងពេលណាមួយឡើយ។ គ្រប់គ្នាបែកបាក់សុទ្ធតែមានហេតុផល គ្រាន់តែពេលហេតុផលខ្លះអាចទទួលយកបាន តែខ្លះទៀតជាហេតុផលនៃការក្បត់ចិត្ត។

អំពើក្បត់ចិត្ត មិនមែនជារឿងថ្មីចំពោះគូស្នេហ៍ឡើយ។ គូស្នេហ៍ខ្លះត្រូវបានខាងស្រីផិតសាវា ឯខ្លះវិញត្រូវបានខាងប្រុសក្បត់ឆៅៗតែម្ដង។

សម្រាប់មនុស្សស្រីយើង បើត្រូវជួបបុរសបោកប្រាស់ម្នាក់ចំពោះខ្លួន តើត្រូវធ្វើយ៉ាងណាដើម្បីបំភ្លេចគេបាន?

១. យំឲ្យធូរចិត្ត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្រែកយំឲ្យអស់ចិត្ត នឹងធ្វើឲ្យមានអារម្មណ៍ធូរស្រាល! បើតាមការអះអាងរបស់ចិត្តវិទូក៏បានលើកឡើងដែរថា យំបានកាន់តែច្រើន ​កាន់តែមានអារម្មណ៍ធូរស្បើយ ព្រមទាំងអាចនាំយកនូវស្នាមញញឹមមកវិញ ក្រោយឆ្អែតឆ្អន់នឹងទឹកភ្នែក។

នៅពេលយំអស់ចិត្តហើយ គួរអរគុណចំពោះបទពិសោធន៍ដ៏ឈឺចាប់មួយនេះដែលបានជួយបង្រៀនយើងមិនឲ្យជាន់ដានចាស់នាពេលក្រោយ។

២. សរសេរចំណុចអាក្រក់របស់គេ

សរសេរចំណុចខ្សោយ ឬចំណុចខ្វះខាតរបស់បុរសម្នាក់នោះទាំងអស់ចូលបញ្ជីរស្បែកខ្មៅរបស់យើង ដើម្បីរំឭករាល់ពេលនឹកដល់គេ។ អានវារាល់ពេលមានអារម្មណ៍ចង់ត្រឡប់រកគេ ឬរាល់ពេលកើតមានអារម្មណ៍អាឡោះអាល័យ។ ប្រាប់ខ្លួនឯងទៅថា ការបែកបាក់នេះ មកពីប្រុសមិនស្មោះត្រង់ម្នាក់!  គេជាមនុស្សសាវា មានមួយមិនគ្រប់មានដប់មិនគ្រាន់ ដូច្នេះគួរអរគុណទេវតាដែលបានជួយរុញគេចេញឆ្ងាយពីជីវិតយើង។

៣. កែប្រែខ្លួនជាថ្មី

ការឈឺចាប់ ពិតមិនអាចចៀសក្រោយបែកបាក់គ្នា ប៉ុន្តែសួរខ្លួនឯងមើលថា តើសក្តិសមដែរទេ ដែលត្រូវរ៉ាំរ៉ៃដួងចិត្តជាមួយប្រុសអស់ចិត្តម្នាក់? តើត្រូវបណ្ដោយចិត្តកាយឲ្យទ្រុឌទ្រោមដល់ពេលណាជាមួយប្រុសម្នាក់ដែលក្បត់ទៅនោះទៀត?

ងើបមកជូតទឹកភ្នែកឲ្យស្ងួត ហើយតែងខ្លួនស្អាតៗ ធ្វើការឲ្យមមាញឹក ព្រមទាំងទៅកម្សាន្តជិតឆ្ងាយតាមដែលអាចធ្វើបាន។ ទាំងនេះជាវិធីសាស្រ្ដមួយល្អ វាមិនត្រឹមតែដកបុរសម្នាក់នោះចេញពីខួរក្បាលនោះទេ តែក៏អាចដកគេចេញពីក្នុងបេះដូងបានទៀតផង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bestie

ចុចអាន៖ ដំណាក់កាលទាំង ៥ ដែលគូស្នេហ៍ត្រូវឆ្លងកាត់ទម្រាំបានចូលរោងការ

ចុចអាន៖ វិធីកាត់បន្ថយភាពសោកសៅក្រោយពីបែកបាក់ឬលែងលះគ្នាភ្លាមៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម