ព័ត៌មានជាតិ
ដាំដំណាំបន្ទាប់បន្សំលើដីជុំវិញផ្ទះ ផ្លាស់ប្តូរជីវភាពគ្រួសារមួយចាកផុតពីភាពក្រីក្រ
ពលរដ្ឋមួយគ្រួសារដែលអ្នកភូមិដឹងថាជាក្រុមគ្រួសារមួយមានជីវភាពក្រីក្រ តែបានខិតខំកែច្នៃមុខរបរតាមរយៈការដាំដុះដំណាំជុំវិញផ្ទះដើម្បីរកចំណូលលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ។
ក្នុងវ័យ ៦៣ ឆ្នាំ អ្នកស្រី វណ្ណថា រស់នៅភូមិប៉ៃឡាំ ឃុំចែងមានជ័យ ស្រុកបាណន់ ជាមួយកូនស្រី ២ នាក់ទៀត។ ស្រ្តីរូបនេះបានឲ្យដឹងថា ដោយសារតែភាពក្រីក្របានជំរុញឲ្យអ្នកស្រីនិងក្រុមគ្រួសារ បានកែប្រែដីភូមិដែលមិនមានទំហំធំប៉ុន្មានឲ្យក្លាយជាដីដែលមានផលប្រយោជន៍ ផ្តល់សេដ្ឋកិច្ចគ្រួសារវិលជុំតាមរយះការដាំដុះបន្លែចម្រុះនៅលើដីជុំវិញផ្ទះ។
ស្រ្តីរូបនេះបានបន្តថា សម័យនេះមិនដូចសម័យ ប៉ុល ពត ដែលបានបិទសិទ្ធិគ្រប់ច្រកល្អកសូម្បីតែដំណាំដាំដោយខ្លួនឯងក៏គ្មានសិទ្ធិយកទៅបរិភោគ។ បច្ចុប្បន្នបើក្រខ្សត់អត់មានសេដ្ឋកិច្ចផ្គត់ផ្គង់ក្នុងគ្រួសារ គឺដីលំនៅឋានម្នាក់ៗនេះហើយជាប្រភពចំណូលនៃសេដ្ឋកិច្ចគ្រួសារ បើទោះបីមិនមានបានហូរហៀក៏បានធ្វើឲ្យជីវភាពគ្រួសារមិនធ្លាក់ក្នុងរណ្តៅអត់ឃ្លាននិងក្រីក្រពេកនោះដែរ។
ក្នុងសកម្មភាពកំពុងដើរប្រមូលផលដំណាំ ដើម្បីយកទៅលក់លើទីផ្សារប្រចាំថ្ងៃ លោកស្រី ខន ធឿន ជាកូនស្រីអ្នកស្រី វណ្ណថា បានផ្តល់បទសម្ភាសដល់កម្ពុជាថ្មីថា នៅព្រឹកនេះមានម៉ូយនៅផ្សារបានកុម្មង់ឲ្យអ្នកស្រីកាត់និងបេះបន្លែ ៣ មុខក្នុងនោះមានផ្លែត្រប់ពុតញង ផ្លែសណ្តែកគួ និងផ្លែម្ទេស ក្នុងមួយមុខៗ ១០ គីឡូក្រាម។
ដំណាំដាំដុះក្នុង ១ ខែ ស្រ្តីរូបនេះយ៉ាងហោចក៏អាចប្រមូលផលចូលទីផ្សារបានពី ៣ ទៅ ៤ បើគិតជាប្រាក់ចំណូលប្រចាំខែក៏បានគ្រាន់បើដែរ។
ស្រ្តីរូបនេះបន្តទៀតថា កាលពីព្រឹកមិញត្រូវថ្ងៃទី ០៨ ខែវិច្ឆិកា អ្នកស្រីលក់បានជាង ១០ មុឺនរៀលលើបន្លែ ៣ មុខ ហើយក្នុងនោះផ្លែត្រប់ពុតញង បើលើកឲ្យម៉ូយ ១ គីឡូក្រាមបាន ៣ ពាន់រៀល បើលក់ខ្លួនឯងបានពីចន្លោះ ៤-៥ ពាន់រៀលក្នុង១ គីឡូក្រាម ហើយម្ទេសក៏បានគួរសមដែរ។
“បើនិយាយទៅដំណាំខ្ញុំនិងម៉ែខ្ញុំនាំគ្នាដាំនេះ គឺចម្រុះតាមតម្រូវការជាបន្លែប្រចាំថ្ងៃ អាចលក់បានរាល់ថ្ងៃ ព្រោះយើងដាំឆ្លាស់ពេលគ្នា បើលក់អស់មួយសារមួយសាទៀតវាបានហុចផលដែរ ហើយពេលខ្លះមួយខែយ៉ាងហោចក៏ម៉ូយកុម្ម៉ង់ទិញបាន ៣ ដងឬ ៤ ដងដែរ”។ នេះបើតាមអ្នកស្រី ខន ធឿន។
និយាយពីជីវភាពអ្នកស្រីបានអះអាងថាបានប្រសើរជាងមុនដែលរកមួយថ្ងៃបានមួយថ្ងៃ តាមរយះដើរស៊ីឈ្នួលគេ ដូចជាកាច់ ផ្លែពោត ដកដំឡូង ចិញ្ច្រាំឡូង ជាដើម។ តែពេលនេះអ្នកស្រីអត់ដើរសុីឈ្នួលគេទៀតផង រយះពេលជិត ១ ឆ្នាំនេះ គឺមើលថែនិងដាំបន្លែដោយខ្លួនឯង ដោយមុខរបរនេះគ្រាន់បើដែរឲ្យតែយើងឧស្សាហ៍គឺគ្រាន់បើជាងដើរសុីឈ្នួលគេផង៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ