Connect with us

ជីវិតកម្សាន្ដ

ក្រោយប្រកាសគាំទ្រប៉ាឡេស្ទីន តារាបង្ហាញម៉ូដ Bella Hadid ត្រូវប្រេន Dior ដកតំណែងពីទូតសុឆន្ទៈ

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយតួកគី និងអ៊ីស្រាអែល បានចុះផ្សាយថា ម៉ាកម៉ូដប្រណីត Christian Dior បានដកតារាបង្ហាញម៉ូដអាមេរិក Bella Hadid ចេញពីតំណែងទូតសុឆន្ទៈ ដោយជំនួសវិញតារាម៉ូដែលអ៊ីស្រាអែល May Tager នៅក្នុងយុទ្ធនាការផ្សាយពាណិជ្ជកម្មចុងក្រោយរបស់ខ្លួន ដោយសារ Bella ប្រកាសគាំទ្រប៉ាឡេស្ទីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ពេលនេះទាំង Bella Hadid ព្រមទាំងម៉ាកយីហោ Dior មិនទាន់ចេញមុខបញ្ជាក់ការពិតនៅឡើយ ខណៈប្រព័ន្ធផ្សព្វផ្សាយ Yeni Safak របស់តួកគី និងប្លុករបស់អ៊ីស្រាអែលដែលមានឈ្មោះថា Fashion Forward បានលើកឡើងអំពីការដកឈ្មោះតារាស្រីរូបនេះចេញពីប្រេន។

ចំពោះរូបភាពរបស់តារាម៉ូដែលអ៊ីស្រាអែល May Tager បានចេញលើការផ្សាយ​ពាណិជ្ជកម្ម​ ​នៅ​លើបណ្ដាញ Instagram ររបស់ Dior ​កាល​ពី​សប្តាហ៍​មុន។

ដោយឡែកចំពោះតារាម៉ូដែល Bella Hadid បានក្លាយជាទូតសុឆន្ទៈម៉ាក Dior ដំបូងគេតំណាងជនជាតិប៉ាឡេស្ទីន ក្នុងឆ្នាំ២០១៦ ហើយនាងបានប្រើភាពល្បីល្បាញរបស់នាង សម្រាប់តស៊ូមតិដើម្បីសិទ្ធិប៉ាឡេស្ទីន។ បន្ទាប់ពីការវាយប្រហារថ្ងៃទី ៧ ខែតុលា របស់ពួកហាម៉ាស និងការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់របស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា នាងបានរក្សាភាពស្ងៀមស្ងាតើអស់រយៈពេលជាច្រើនសប្តាហ៍។ ប៉ុន្តែនៅក្នុងការបង្ហោះ Instagram កាលពីថ្ងៃទី ២៦ ខែតុលា នាងបាននិយាយគាំទ្រប៉ាឡេស្ទីន និងប្រកាសកាន់ទុក្ខជាមួយជនស៊ីវិលដែលបានស្លាប់ក្នុងសង្រ្គាម ហើយក្រោយការរៀបរាប់របស់នាង នាងត្រូវបានដកតំណែងចេញពីប្រេន Dior តែម្ដង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ RT

ចុចអាន៖ បុគ្គលិក Celine ម្នាក់ទម្លាយថា សុខភាព Lisa ទ្រុឌទ្រោម និងត្រូវលេបថ្នាំឈឺក្បាលច្រើនដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម