ព័ត៌មានជាតិ
អូស្រ្តាលី សន្យាទាក់ទាញអ្នកវិនិយោគ មកបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀត
ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា លោក ចាស្ទីន វ៉ាយអេត បានសន្យានៅចំពោះមុខរដ្ឋមន្ត្រីក្រសួងការងាររបស់កម្ពុជាថា ក្នុងនាមជាអ្នកតំណាងឱ្យរដ្ឋាភិបាលអូស្ត្រាលី លោកនឹងខិតខំទាក់ទាញអ្នកវិនិយោគអូស្ត្រាលីឱ្យបង្កើនការដាក់ទុនវិនិយោគបន្ថែមទៀត ដើម្បីបង្កើតឱកាសការងារជូនពលរដ្ឋកម្ពុជាកាន់តែច្រើន។ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានសន្យាបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
នៅក្នុងកិច្ចពិភាក្សានោះ លោក ចាស្ទីន វ៉ាយ អេត ក៏បានអរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានទទួលយកគម្រោង និងផ្តល់កិច្ចសហការយ៉ាងរលូនជាមួយរដ្ឋាភិបាលអូស្ត្រាលី។ លោកឯកអគ្គរដ្ឋទូត បានកោតសរសើរពីវឌ្ឍនភាពនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៅកម្ពុជា។
ក្នុងកិច្ចពិភាក្សាប្រកបដោយភាពរីករាយ រដ្ឋមន្ត្រីមក្រសួងការងារ និងបណ្ដុបណ្ដាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលីដែលបានបណ្តុះបណ្តាលសមត្ថភាព និងគាំទ្រដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលជាស្ថាប័នមួយដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។
ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ការគាំទ្រលើការអភិវឌ្ឍសមត្ថភាពធនធានមនុស្សរបស់កម្ពុជាដែលជាផ្នែកដ៏សំខាន់ក្នុងការជួយជ្រោមជ្រែងសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនមកដល់ពេលនេះ។
លោក ហេង សួរ ក៏បានអរគុណដល់រាជរដ្ឋាភិបាលអូស្ត្រាលីដែលបានផ្តល់កិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈអង្គការអន្តរជាតិខាងការងារ(ILO) ជាពិសេសគម្រោងនៃការហាមឃាត់ការប្រើប្រាស់សារធាតុគ្រោះថ្នាក់អាបេស្តុសក្នុងវិស័យសំណង់ និងវិស័យផ្សេងៗទៀត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា