Connect with us

កីឡា

ពានសម្តេចក្រឡាហោមចាប់ផ្តើមព្រឹកនេះជាឱកាសរើសកីឡាករជម្រើសជាតិបន្ថែម

បានផុស

នៅ

ការប្រកួតបាល់ទះពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ ចាប់ផ្តើម​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ២០២៣ ក្នុងវិមានសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ ការប្រកួតឆ្នាំនេះមានក្រុមចួលរួមចំនួន២៩ មកពីសមាគមនិងក្លិបទូទាំង២៥រាជធានី-ខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និង​ជា​អគ្គលេខាធិការ​សហព័ន្ធកីឡាបាល់ទះកម្ពុជា បាននិយាយថា៖«សម្រាប់ការប្រកួតពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ជាឱកាសសម្រាប់សហព័ន្ធបាល់ទះកម្ពុជា សម្លឹងមើលយុវជនបន្តវេន​កីឡាកររៀមច្បង ដែលបានបង្កើតស្នាដៃជូនជាតិរួចមកហើយ។ ក្នុងវិស័យមួយនេះចំពោះរឿងអាយុកីឡាករគ្មានអ្វីនៅថិតថេរទេ នៅពេលពួកគេមានអាយុច្រើនគឺទម្រង់លេងក៏មានការធ្លាក់។​ ដូច្នេះសហព័ន្ធបាល់ទះត្រូវ​ស្វែងរកកីឡាករថ្មីៗ ដើម្បី​ជំនួសតំណែងកីឡាករអាយុច្រើន»។

ការប្រកួតពានរង្វាន់បាល់ទះ សម្តេច ក្រឡាហោម ស ខេង ឆ្នាំ២០២៣ ដែលក្រុម-សមាគម​២៩​មកពីរាជធានីខេត្ត​ត្រូវ​ប្រកួ​តសន្សំ​ពិន្ទុតាមពូលក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​លេខ១ និងលេខ២ មានឈ្មោះឡើងទៅទៅវគ្គ៨ ក្រុម​ចុង​ក្រោយដើម្បីបន្តកៅអីរកក្រុមខ្លាំងចូលដល់វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ។

សម្រាប់ការចូលពី​សមាគមនិងក្លិបយ៉ាងច្រើនឆ្នាំនេះ បានបង្ហាញពីសក្តានុពល​កីឡាបាល់ទះបាល់ទះនៅកម្ពុជាមានការអភិវឌ្ឍ​ខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ជាពិសេសក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ ក្រុមបាល់ទះជម្រើសជាតិកម្ពុជាដណ្ដើមបានមេដាយប្រាក់ក្នុងនាមជាម្ចាស់ផ្ទះ។

លោក អាំង សិរីពិសិដ្ឋ បានបន្ថែមថា​៖«សម្រាប់កំណើនក្លិបចូលរួមប្រកួតប្រជែងឆ្នាំនេះគឺបង្ហាញថា វិស័យបាល់ទះនៅកម្ពុជារបស់យើងមានការអភិវឌ្ឍទៅមុខឥតឈប់ឈរ។ ដូច្នេះទើបឆ្នាំនេះមានក្លិបចូលរួមយ៉ាងច្រើន សម្រាប់ការប្រកួតនេះក៏ជាឱកាស​មួយចំពោះសហព័ន្ធបាល់ទះកម្ពុជា ក្នុងការសម្លឹងមើល​យុវជនបន្តវេន​ដើម្បីអាចបន្តវេនពីកីឡាកររៀមច្បង»៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច២ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Sokha Hotels

ព័ត៌មានពេញនិយម