Connect with us

ព័ត៌មានអន្ដរជាតិ

បុរស​វៀតណាម ​មាន​ជំងឺមហារីក​បំពង់​អាហារ ដែលកើតចេញពី​ទម្លាប់​ប្រចាំថ្ងៃ

បានផុស

នៅ

ទម្លាប់​ញ៉ាំ​អាហារ​មិន​ទៀងទាត់ ការ​ជក់​បារី និង​ផឹក​គ្រឿង​ស្រវឹង​​ បាន​ធ្វើ​ឲ្យ​បុរសវៀតណាមម្នាក់​មាន​ជំងឺ​មហារីក​បំពង់​អាហារ ត្រូវ​បាន​គ្រូពេទ្យ​សង្គ្រោះជាបន្ទាន់​ ខណៈពេលនេះលោកមានសុខភាពល្អប្រសើរវិញហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីរសៀលថ្ងៃទី០៩ ខែវិច្ឆិកា មន្ទីរពេទ្យជោរៃ (HCMC) បានប្រកាសថា ខ្លួនបានព្យាបាលដោយជោគជ័យលើបុរសម្នាក់មានឈ្មោះថា N.T.T អាយុ ៥៨ឆ្នាំ សម្រាប់ជំងឺមហារីកបំពង់អាហារ ដោយសារការរកឃើញទាន់ពេលវេលា។

ដោយសារ​ធម្មជាតិ​នៃ​ការងារនិងជិវិតរបស់លោក បុរសឈ្មោះ TT មានទម្លាប់ហូប​មិន​ទៀងទាត់ ជក់បារី និង​ពិសា​គ្រឿង​ស្រវឹង​។ នៅចុងខែឧសភា ដោយមានអារម្មណ៍មិនសូវហូបចុកជាងមួយខែ ហើយស្រកទម្ងន់ គាត់បានទៅមណ្ឌលពិនិត្យសុខភាពជប៉ុន – HECI (បង្កើតឡើងរវាងមន្ទីរពេទ្យ Cho Ray និងសាកលវិទ្យាល័យសុខភាព និងសុខុមាលភាពអន្តរជាតិជប៉ុន) ពិនិត្យសុខភាព។

តាមរយៈ esophagogastroduodenoscopy គ្រូពេទ្យបានរកឃើញថាផ្នែកខាងក្រោម ១ភាគ៣ នៃបំពង់អាហាររបស់អ្នកជំងឺមានដំបៅប្រហែល ៨មីលីម៉ែត្រ ។ លទ្ធផល​ធ្វើ​កោសល្យវិច័យ​បាន​បង្ហាញ​ថា​ គាត់​មាន​ជំងឺ​មហារីក​បំពង់​អាហារ។

បន្ទាប់ពីការពិគ្រោះយោបល់រវាងវេជ្ជបណ្ឌិតជប៉ុន និងមន្ទីរពេទ្យ Cho Ray លោក T. បានធ្វើការវះកាត់ដោយជោគជ័យ ហើយក៏បានវះកាត់ពោះវៀនធំ dysplastic ធ្ងន់ធ្ងរផងដែរ ដោយសារការរកឃើញដ៏មានសំណាង ចៀសវាងហានិភ័យនៃជំងឺមហារីកផ្សេងទៀត។​ ក្រោយ​ពិនិត្យ​តាមដាន​រយៈពេល​២​ខែ សុខភាពរបស់លោកបាន​ធូរស្បើយ​ទាំងស្រុង ហើយ​អាច​វិល​មក​រក​ជីវិត​ធម្មតា​វិញ​។

យោងតាមលោកវេជ្ជបណ្ឌិត Tran Phung Dung Tien ប្រធាននាយកដ្ឋានក្រពះពោះវៀន-មន្ទីរពេទ្យ Cho Ray ជំងឺមហារីកបំពង់អាហារគឺជាមូលហេតុទី៦ នៃការស្លាប់ច្រើនបំផុតនៅទូទាំងពិភពលោក។ លទ្ធភាពនៃការព្យាបាលជំងឺនេះច្រើនតែមានកម្រិតទាប (ប្រហែល ២៥%) ប្រសិនបើរកឃើញនៅដំណាក់កាលចុងក្រោយ។

លោកបណ្ឌិតដែលព្យបាលបុរសរូបនោះបានបញ្ជាក់ឲ្យដឹងថា “ទោះជាយ៉ាងនេះក្តី ប្រសិនបើរកឃើញទាន់ពេល អត្រាជោគជ័យក្នុងការព្យាបាលគឺខ្ពស់ ដោយមិនចាំបាច់ប្រើការព្យាបាលដោយប្រើគីមី ដែលជាតម្លៃថ្លៃ និងនឿយហត់សម្រាប់អ្នកជំងឺឡើយ”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖soha.vn

ចុចអាន៖ជីវិតដ៏ប្រណិតរបស់មេដឹកនាំហាម៉ាស សុទ្ធតែជាកំពូលមហាសេដ្ឋីមានប្រាក់វាល់លាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៥ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម