Connect with us

ព័ត៌មានជាតិ

​ទីផ្សារគោរស់បន្តជាប់គាំង​ដោយសារតម្លៃចុះថោក​

បានផុស

នៅ

ទីផ្សារតម្លៃគោរស់ស្ទើរតែទូទាំងប្រទេសនៅតែស្ថិតក្នុងកម្រិតទាប ខណៈកសិករត្អូញត្អែរពីតម្លៃ​ធ្លាក់​ចុះ​។

លោក ឆេង ពិសិដ្ឋ កសិករចិញ្ចឹមគោ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យបានប្រាប់ថា​ នៅតំបន់របស់លោក តម្លៃសាច់គោនៅលើទីផ្សារក្នុងរង្វង់ ២៨ ០០០ រៀល ទៅ ៣០ ០០០ រៀល/គីឡូ ខណៈតម្លៃគោរស់នៅតែទាបដដែលក្នុងរយៈពេលប្រមាណជិត ១ ឆ្នាំកន្លងមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកថា ពីមុនគោរស់មួយក្បាលធ្លាប់តែលក់បានតម្លៃជាង ៣ លានរៀល ឥឡូវធ្លាក់មកនៅជាង ១ លាន ទៅ ២ លានរៀលប៉ុណ្ណោះ ​ខណៈតម្លៃនៅលើទីផ្សារនៅតែថ្លៃដដែល។

​បើតាមកសិកររូបនេះយល់ថា ​ការធ្លាក់ចុះ ដោយសារការនាំចូលគោពីស្រុកគេ និងសាច់បង្កកច្រើន លើសលុបដែលជាដើមចមធ្វើឱ្យតម្លៃសាច់ក្នុងស្រុកធ្លាក់ចុះ។ កត្តាមួយទៀត ដោយសារសេដ្ឋកិច្ច ដែលបណ្ដាលមកពីកូវីដ រហូតដល់មានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

លោក ស្រ៊ុន ពៅ ​ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា តម្លៃគោបន្តធ្លាក់ចុះដោយសារ​សាច់បង្កកនាំចូលមកពីឥណ្ឌាចរាចរណ៍នៅស្រុកខ្មែរ ១ គីឡូតែ ២ ម៉ឺនរៀល។​

​លោក ស្រ៊ុន ពៅថា៖«គោយើងស្រស់ យើងលក់បានដល់ទៅ ៣ ម៉ឺនជាង ​ឥឡូវនេះ ៣ ម៉ឺនជាង គេអត់​ញាំទេ គេញាំ ២ ម៉ឺន អញ្ចឹងហើយធ្វើឱ្យគោនៅកម្ពុជាកកស្ទះច្រើន»។

​លោក ស្រ៊ុន ពៅ បានបន្តថា ឥឡូវប្រទេសវៀតណាម មិនទិញគោខ្មែរទៀត ហើយបើទិញឱ្យ​តម្លៃទាប ខណៈវៀត​ណាម​ទិញពីប្រទេសថៃទៅវិញឆ្លងកាត់កម្ពុជា។ ហើយថាគោរស់បច្ចុប្បន្នលក់បាន ៧ ០០០ ទៅ ៨០០០ រៀល ខណៈដើមផលិតប្រមាណ ១ ម៉ឺនរៀល។

លោក ស្រ៊ុន ពៅបន្ថែមថា៖ «កសិករដល់ពេលធ្លាក់ថ្លៃ គាត់ក៏អត់លក់ គាត់អាងថា គោស៊ីស្មៅ តាមស្ថិតិគោកកស្ទះប្រមាណ ៨ លានក្បាលច្រើនណាស់»។​

​បើតាមប្រធានសមាគមរូបនេះ ​ដើម្បីឱ្យតម្លៃគោល្អប្រសើរឡើងវិញ ​រដ្ឋាភិបាលត្រូវ​ទប់ស្កាត់ការ​នាំ​ចូល​សាច់បង្កកខុសច្បាប់ឱ្យបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៨ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១០ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម