Connect with us

ជីវិតកម្សាន្ដ

កុយ អេនណា ស្លៀកឈុតប្រពៃណីយ៉ាងស្អាតប្រណិតត្រៀមអបអរព្រះរាជពិធីបុណ្យអុំទូក អកអំបុក

បានផុស

នៅ

បវរកញ្ញា​លំដាប់​រង​ទី១ នៃ​កម្មវិធី​ប្រឡង Miss Grand Cambodia 2023 កញ្ញា កុយ អេនណា 
ថ្មីៗ​នេះ​បាន​បញ្ចេញ​រូបភាព​ជា​ច្រើន​សន្លឹក​ក្នុង​ទម្រង​ប្រពៃណី​បុរាណ​ខ្មែរ​យ៉ាង​ស្រស់​​ស្អាត​ដើម្បី​ត្រៀម​​អបអរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​អកអំបុក​ ដែល​ចូល​មក​ដល់​នាពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព​ដែល​ត្រូវ​បាន​បង្ហោះ​ចែក​រំលែក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នេះ គឺ​បាន​បង្ហាញ​សម្រស់​យ៉ាង​ស្រស់​ផូរផង់​របស់​ស្រី​ស្អាត កុយ អេនណា ខណៈ​នាង​គ្រង​នូវ​ឈុត​សម្លៀក​បំពាក់​ទម្រង់​បុរាណ​ដែល​មាន​រំលេច​ក្បាច់​រចនា​យ៉ាង​ស្រស់​ស្អាត ។

ជាក់​ស្តែង​តាមរយៈ​រូបភាព​ជា​ច្រើន​សន្លឹក​​នេះ​​ក៏​​ត្រូវ​​បាន​អ្នក​គាំ​ទ្រ​​សរសើរ​ និង​ចែករំលែក​ជា​បន្តបន្ទាប់​នៅ​លើ​បណ្តាញ​​សង្គម​យក្ស​មួយ​នេះ​ផងដែរ។

នៅ​លើ​​គណនីហ្វេស​ប៊ុកSkor Krab បាន​បញ្ចេញ​រូប​ភាព​កញ្ញា កុយ អេនណា ភ្ជាប់​ខ្លឹម​សារ​ថាព្រះរាជ​ពិធី​បុណ្យ​អុំទូក​អកអំបុក​បណ្ដែតប្រទីប​នឹង​សំពះ​ ព្រះខែ រាត្រី​ដែល​មាន​ដួង ច័ន្ទ​មូល​ក្រឡង់​ពេញ​បូរមី​ជា​ពេល វេលា​នៃ​ពន្លឺ​ដួងច័ន្ទ​​ចែង​ចាំ​ ពន្លឺ​មក​កាន់​ភពផែនដី​ ចាំង​ជះ​​ភូមិ​ស្រុក​ផុត​ទុក​ចំបែង​ ចាំង​គ្រប់​កន្លែង​បេះដូង​ ដួងផ្កាយ ជា​ប្រពៃណី ​វប្បធម៌​ ដល់​ផូរផង់​របស់​ខ្មែរ​ដែល​មាន​ជា​យូរ​ណាស់​មក​ហើយ

ជា​មួយ​គ្នា​នេះ​ដែរ ក៏​មាន​ការ​លើក​​ឡើង​ថា អេនណា ស្រស់​ស្អាត​ណាស់​បែប​ខ្មែរ​មាន​​រំលេច​ក្បាច់​រចនា​យ៉ាង​ស្រស់​ស្អាត។ យ៉ាងណាមិញ​គេ​ក៏​ចាប់​អារម្មណ៍​ដែរ​ថា​ឈុត​សំលៀកបំពាក់​ពណ៌​ទឹកមាស​នេះ គឺ​មាន​ការ​រចនា​យ៉ាង​ស្រស់​ស្អាត ហើយ​ច្នៃប្រឌិត ​ក្បូរក្បាច់ រចនា​យ៉ាង​ប្រណិត​ផង​ដែរ។

គេ​កត់​សម្គាល់​​ឃើញ​ថា បេក្ខភាព Miss Grand Cambodia 2023 រូប​នេះ​បន្ទាប់​ពី​សាង​កេរ្តិ៍​ឈ្មោះ​​ល្បី​ក្នុង​វិស័យ​បវរកញ្ញា​ស្រី​ស្អាត កុយ អេនណា គឺ​មាន​ឱកាស​ច្រើន​ដោយ​លេច​វត្តមាន​នៅ​តាម​បណ្ដា​កម្មវិធី​តូច​ធំ​នានា​បន្តបន្ទាប់ ខណៈ​ដែល​រូប​សម្រស់​របស់​នាង​នៅ​តែ​ស្រស់​ស្អាត​សម្រាប់​អ្នក​គាំទ្រ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទី មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៥៨ នាទី មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ២ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២១ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ២ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

Sokha Hotels

ព័ត៌មានពេញនិយម