ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល នៅតែវាយប្រហារលើតំបន់ហ្គាហ្សា ទោះ អាមេរិក ឲ្យផ្អាកបាញ់ ៤ ម៉ោងរៀងរាល់ថ្ងៃក៏ដោយ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា “ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សាស្ទ្រីបនឹងនៅតែបន្តកើតមាន បើទោះបីសហរដ្ឋអាមេរិកប្រកាសឲ្យមានការផ្អាកបាញ់ ៤ ម៉ោងជារៀងរាល់ថ្ងៃនៅតំបន់ភាគខាងជើងក៏ដោយ” ។

សេចក្ដីថ្លែងការណ៍នោះបានឲ្យដឹងទៀតថា បទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប គឺទាក់ទងនឹងការដោះលែងចំណាប់ខ្មាំងដែលចាប់ឃុំដោយក្រុមហាម៉ាស ហើយទោះយ៉ាងណា នឹងមិនមានបទឈប់បាញ់ឡើយ បើគ្មានការដោះលែងពលរដ្ឋរបស់យើងនោះ” ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា “អ៊ីស្រាអែលកំពុងផ្តល់ច្រករបៀងសុវត្ថិភាពសម្រាប់ជនស៊ីវិលដែលលាតសន្ធឹងពីភាគខាងជើងទៅភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប ដែលតាមរយៈច្រកនោះ ពលរដ្ឋហ្គាហ្សាប្រមាណ ៥០,០០០ នាក់បានឆ្លងចូលរួចទៅហើយ” ។
ទន្ទឹមនោះ លោក Netanyahu ក៏បានអំពាវនាវឲ្យប្រជាជននៅតំបន់ហ្គាហ្សាធ្វើដំណើរទៅភាគខាងត្បូងផងដែរ បើទោះបីជាបច្ចុប្បន្ន អ៊ីស្រាអែលបន្តការវាយប្រហារទៅលើតំបន់ហ្គាហ្សាភាគខាងត្បូងក៏ដោយ ស្របពេលដែលរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលក៏បានលើកឡើងដែរថា បទឈប់បាញ់នៅហ្គាហ្សាគ្រាន់តែជាវិធានការក្នុងតំបន់ប៉ុណ្ណោះ ហើយនឹងមិនជះឥទ្ធិពលដល់ការប្រយុទ្ធគ្នាក្នុងសង្គ្រាមនោះទេ ។

អ៊ីស្រាអែលបាននិងកំពុងបង្កើនសកម្មភាពយោធារបស់ខ្លួន រួមទាំងការវាយប្រហារតាមអាកាស ប្រតិបត្តិការជើងគោក និងការទម្លាក់គ្រាប់បែក ជាពិសេសនៅតំបន់ភាគខាងជើងនៃតំបន់ហ្គាហ្សាស្ទ្រីប ជាកន្លែងដែលកងរថក្រោះរបស់អ៊ីស្រាអែលកំពុងរុលចូលទៅមុខ ។
យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ជនស៊ីវិលជាង ១០,០០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារជាង ៤,៤០០ នាក់ ចាប់តាំងពីជម្លោះថ្មីបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនចូលអ៊ីស្រាអែលពីសំណាក់ក្រុមហាម៉ាស ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អ៊ីស្រាអែល យល់ព្រមផ្អាកបាញ់ ៤ម៉ោងក្នុងមួយថ្ងៃ នៅភាគខាងជើងតំបន់ ហ្គាហ្សា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ