ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យយកចិត្តទុកដាក់ លើការប្រឈមនឹងហានិភ័យសន្តិសុខ បែបមិនប្រពៃណី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា មានហានិភ័យតិចណាស់ ចំពោះការប្រឈម និងការគំរាមកំហែងបច្ចុប្បន្ន ពីសំណាក់សង្រ្គាមបែបប្រពៃណី ឬសង្រ្គាមបែបប្រើប្រាស់កម្លាំងធំទល់កម្លាំងធំ។

ប៉ុន្តែអ្វីដែលកម្ពុជា ត្រូវយកចិត្តទុកដាក់នោះគឺការប្រឈមនឹងហានិភ័យសន្តិសុខបែបមិនប្រពៃណី ដែលរួមមាន៖ ការប្រយុទ្ធប្រឆាំងនឹងអំពើភេរកម្ម, ឧក្រិដ្ឋកម្មផ្សេងៗ, ការប្រឈមនឹងគ្រោះមហន្ដរាយគ្រប់ប្រភេទ និងហានិភ័យពីសន្តិសុខផ្នែកប្រព័ន្ធបច្ចេកវិទ្យា (Cyber security)។
ការលើកឡើងនេះ នៅពេលដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស ( ៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣ ) នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះថា «ពិតណាស់ កងយោធពលខេមរភូមិន្ទ គឺយើងមានប្រវត្តិយូរ ហើយម្សិលមិញ ក៏យើងប្រារព្ធខួបកំណើតនៃកងយោធពលខេមរភូមិន្ទ ប៉ុន្តែគ្រប់សម័យកាល ហានិភ័យ និងការប្រឈមគឺខុសគ្នា ដែលយើងឆ្លងកាត់ ជាក់ស្ដែងការប្រឈម និងការគំរាមកំហែងបច្ចុប្បន្ន ពីសំណាក់សង្រ្គាមបែបប្រពៃណី សង្រ្គាមបែបប្រើប្រាស់កម្លាំងធំទល់កម្លាំងធំ នៅកម្ពុជាគឺមានហានិភ័យតិចណាស់ ប៉ុន្តែអ្វីដែលយើងត្រូវយកចិត្តទុកដាក់ គឺការប្រឈមនឹងហានិភ័យសន្តិសុខបែបមិនប្រពៃណី ក្នុងនោះការប្រយុទ្ធប្រឆាំងជាមួយនឹងអំពើភេរកម្ម, ឧក្រិដ្ឋកម្មផ្សេងៗ, ការប្រឈមនឹងគ្រោះមហន្ដរាយគ្រប់ប្រភេទ ហើយនឹងហានិភ័យពីសន្តិសុខផ្នែកប្រព័ន្ធបច្ចេកវិទ្យា ឬមួយ(Cyber security)»។
សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា កិច្ចការប្រយុទ្ធប្រឆាំងនឹងបញ្ហាខាងលើនេះ គឺទាមទារឲ្យគ្រប់ស្ថាប័នជាតិ ជាពិសេសកម្លាំងសន្តិសុខ ដែលក្នុងនោះក៏មានកងទ័ពផងដែរ ត្រូវបន្តយកចិត្តទុកដាក់វាយតម្លៃ និងកែសម្រួលរចនាសម្ព័ន្ធជាបន្តបន្ទាប់៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ