Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ណែនាំឲ្យយកចិត្តទុកដាក់លើការគំរាមកំហែងពី Cyber security

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងកងទ័ពទាំងអស់ ត្រូវយកចិត្តទុកដាក់ទៅលើការគំរាមកំហែងនាពេលបច្ចុប្បន្ន និងទៅអនាគត ពាក់ព័ន្ធសន្តិសុខសុវត្ថិភាពបច្ចេកវិទ្យា (Cyber security)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះ នៅពេលដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស ( ៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣ ) នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។   

នៅក្នុងពិធីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពទាំងអស់ ត្រូវយកចិត្តទុកដាក់ទៅលើការគំរាមកំហែងនាពេលបច្ចុប្បន្ន និងទៅអនាគត ពាក់ព័ន្ធនឹងសន្តិសុខសុវត្ថិភាពបច្ចេកវិទ្យា (Cyber security)។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា «កិច្ចការងារនេះ គឺយើងត្រូវចាំបាច់យកចិត្តទុកដាក់ ព្រោះកងទ័ពរបស់យើងគឺទំនើបកម្មហើយ បច្ចេកវិទ្យាសូម្បីតែរថយន្តដែលប្រើសុទ្ធតែអេឡិចត្រូនិក រថយន្តដឹកជញ្ជូនមិញនេះ រថយន្តខ្លះបើខូចទាល់តែចូលទៅក្នុងរោងជាង ដែលមានកុំព្យូទ័រ បើសិនជាយើងមិនអាចមានសមត្ថភាពក្នុងការគ្រប់គ្រង នូវសុវត្ថិភាពទិន្នន័យ សុវត្ថិភាពប្រព័ន្ធទំនាក់ទំនងរបស់យើង ហើយជាពិសេសកងទ័ព ដែលចាំបាច់ត្រូវមានការលាក់ការណ៍ខ្ពស់ យើងពិបាក»។​

ត្រង់ចំណុចនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់លោកនាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​, លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការ នៃបញ្ជាការដ្ឋានកងទ័ពទាំងអស់ ត្រូវពិនិត្យមើល និងពង្រឹងស្ថាប័ន ព្រមទាំងនីតិវិធី ឬយន្តការ សម្រាប់ការគ្រប់គ្រង និងបង្ការលើបញ្ហាការគំរាមកំហែងពីសន្តិសុខសុវត្ថិភាពបច្ចេកវិទ្យា (Cyber security) នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម