Connect with us

KPT+

៧ ចំណុចបង្ហាញថា អ្នកមានភាពចាស់ទុំកម្រិតណា ក្នុងជីវិតប្រចាំថ្ងៃ

បានផុស

នៅ

ជីវិតនិងភាពចាស់ទុំរបស់មនុស្ស មិនត្រូវបានវាស់វែងដោយឆ្នាំឬអាយុដែលកន្លងផុតទៅនោះទេ ប៉ុន្តែដោយបទពិសោធន៍ជីវិត និងអាកប្បកិរិយាចំពោះអ្នកដទៃ។ មនុស្សមួយចំនួនរស់នៅពាក់កណ្តាលជីវិតរបស់ពួកគេ ហើយនៅតែស្លូតត្រង់ និងឆោតល្ងង់ដូចកូនក្មេង។ មនុស្សខ្លះមានអាយុត្រឹមតែម្ភៃស្ដើងប៉ុណ្ណោះ ប៉ុន្តែបានឆ្លងកាត់ការឡើងចុះជាច្រើន ព្រមទាំងរៀនមេរៀនជាច្រើនពេញមួយជីវិតថែមទៀត។

ជីវិត​គឺ​សាមញ្ញ ប៉ុន្តែ​នៅ​ពេល​ដែល​មនុស្ស​ជា​ច្រើន​ជួប​ជុំ​គ្នា វា​ក្លាយ​ទៅ​ជាបញ្ហា​ស្មុគស្មាញ​ខ្លាំង​។ ការរស់នៅក្នុងសង្គម មនុស្សម្នាក់ត្រូវតែប្រុងប្រយ័ត្ន និងឆ្លាតវៃ ដើម្បីជំនះបន្លា និងឧបសគ្គនានាដែលឆ្លងមកដល់ជីវិត។​ យ៉ាងណា គ្រប់​គ្នា​តែងចាត់​ទុក​ខ្លួន​ឯង​ជា​ចាស់​ទុំ និង​រឹង​មាំ ឥលូវសាក​មើល​ថា​ ៧ ចំណុច​ខាង​ក្រោម​នេះ ​អ្នក​យល់​បាន​កម្រិត​ណាហើយ។

១ បើអ្នកចង់មើលមនុស្ស កុំមើលតែពីមុខ តែមើលជុំវិញខ្លួន

អ្នកអាចក្រុមគ្រួសារ មិត្តភ័ក្តិ និងមនុស្សដែលពួកគេប្រាស្រ័យទាក់ទងជាមួយ ហើយមើលពីរបៀបដែលពួកគេប្រព្រឹត្តនៅពេលដែលពួកគេអស់កម្លាំង ឬខឹង។ នេះការពិតរបស់មនុស្សគ្រប់គ្នាតែងមើលរំលងរឿងតូចៗនេះ។

២ បោះចោលអារម្មណ៍ខ្មើតពេក ឬឆ្លាតជាងគេ

អ្នកប្រហែលជាឆ្លាត ប៉ុន្តែកុំបង្ហាញភាពល្អឯកពេក។ អ្នកប្រហែលជាល្អ ប៉ុន្តែកុំឲ្យមនុស្សគិតថាអ្នកល្អជាងពួកគេ។ ដោយសារតែនៅក្នុងសង្គមនេះ មនុស្សជាច្រើនមិនមែនសុទ្ធតែពេញចិត្តយើង បើគេដឹងថាពួកគេអន់ជាងអ្នក។ ការក្រអឺតក្រទមតែងនាំគ្រោះមហន្តរាយ​ និងនាំមកនូវផលវិបាកដល់ខ្លួនអ្នកវិញទេ។

៣ ​កុំ​និយាយ​ជ្រៅ​ពេក ហើយ​បញ្ចេញ​អស់​ពី​ចិត្ត​ពេល​ដែល​ភាគី​ទាំង​ពីរ​គ្រាន់​តែ​ស្គាល់​គ្នាថ្ងៃមុន

ក្នុង​ជីវិត ការ​ប្រុង​ប្រយ័ត្ន​មិន​ហួសហេតុ​ពេក​ទេ ទោះ​ធ្វើ​អ្វី​ក៏​គួរ​ទុក​ផ្លូវសម្រាប់​ខ្លួន​ឯងដែរ។ ក្នុង​ទំនាក់ទំនង​ប្រចាំថ្ងៃ មនុស្ស​ខ្លះ​ទុក​ចិត្ត​ងាយ​ពេក ពេលគេធ្វើឲ្យខកចិត្តប្រែជាលែងមានអារម្មណ៍ធ្វើអ្វីបន្ត។ មនុស្សជាច្រើននិយាយអ្វីទាំងអស់នៅក្នុងចិត្តពីចំណុចខ្វះខាតនិងរឿងអាក្រក់ ប្រាប់មនុស្សជុំវិញឬមនុស្សទើបស្គាល់ម្សិលម្ងៃ។ ទោះជាទំនាក់ទំនងជិតស្និទ្ធប៉ុណ្ណាក៏ដោយ ក៏អ្នកនៅតែត្រូវរក្សាទំនុកចិត្តខ្លះៗសម្រាប់ខ្លួនឯងដែរ។

៤ ការប្រាស្រ័យទាក់ទងគ្នារវាងមនុស្ស នៅពេលដែលអ្នកសុំឲ្យអ្នកដ៏ទៃធ្វើអ្វីមួយ អ្នកត្រូវតែផ្តល់អត្ថប្រយោជន៍ខ្លះៗដល់ពួកគេជាមុនសិន ឬយ៉ាងហោចណាស់ក៏សន្យា

នេះ​ជា​ភាព​ឆ្លាត​វៃ​ជា​មូលដ្ឋាន​បំផុត​​ ​ដើម្បី​ធានាឲ្យបាន​នូវ​តុល្យភាព​នៃ​តម្លៃ​គឺ​តែងតែ​មាន​តុល្យភាព គ្មាន​អ្នក​ណា​ចាញ់ គ្មាន​អ្នក​ណា​ធ្វើ​បាប​គ្នា​ឡើយ។ នៅលើលោកនេះគ្មានឡើយរបស់ហ្រ្វីៗ ទិញនំក៏ត្រូវការប្រាក់ឲ្យអ្នកលក់ដែរ។ ត្រូវចេះក្រែងចិត្តគេ បើគេឲ្យអ្វីមួយ ទោះជាមិត្តជិតស្និតរាប់ឆ្នាំក៏ដោយ បើយើងខ្សែលើគេមិនយូរទេ គ្មានអ្នកណាចង់រាប់យើងឡើយ។

៥ មិនថាស្និទ្ធស្នាលជាមួយអ្នកណាទេ កុំមើលស្រាលគេ ហើយកុំមើលងាយគេពេក

ប្រសិនបើអ្នកមិនគោរពអ្នកដទៃ អ្នកនឹងក្លាយទៅជាមនុស្សក្រអឺតក្រទម ប្រមាថអ្នកដទៃ និងបង្កើតរឿងអាម៉ាសដល់ខ្លួនឯង។​ សាកស្រម៉ៃថាបើសិនមិត្តរបស់មានអាយុក្មេងជាង​​ ស្រាប់តែមិនគោរពឲ្យតម្លៃវ៉ៃស្មើជាមួយ តើអ្នកមានអារម្មណ៍យ៉ាងណា? មិនខុសគ្នាទេ! មិនថាស្និទ្ធស្នាលជាមួយអ្នកណាទេ កុំមើលស្រាលគេ ហើយកុំមើលងាយគេ។

៦ នៅពេលដែលអ្នកដទៃខកចិត្ត អ្នកមិនគួរនិយាយអ្វីដែលខ្លួនមានមោទនភាព​ ព្រោះវានឹងធ្វើឲ្យអ្នកដ៏ទៃអាក់អន់ចិត្ត

បើ​អ្នក​ដទៃ​មាន​មោទនភាព កុំ​និយាយ​ពី​ការ​ខក​ចិត្ត​របស់​ខ្លួន ព្រោះ​វា​នឹង​បំផ្លាញ​សុភមង្គល​របស់​គេ។ នេះគឺជាជំនាញទំនាក់ទំនងជាមូលដ្ឋានក្នុងជីវិតប្រចាំថ្ងៃ ដែលគ្រប់គ្នាគួរតែយល់។​ មិនថាអ្នកខកចិត្ត ឬមោទនភាពនោះទេ ប្រសិនបើអ្នកពិតជាចង់ចែករំលែក ស្វែងរកនរណាម្នាក់ក្នុងស្ថានភាពស្រដៀងគ្នា ទើបធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយព្រមគ្នា។តែបើអ្នកនៅតែចចេះ ចង់ឌឺដង ចង់លើសគេ ថ្ងៃណាមួយអ្នកនឹងជួបរឿងដូចដែលអ្នកធ្វើដាក់ក្នុងថ្ងៃនេះ។ មិនសប្បាយលើគំនរទុក្ខគេ គឺជារឿងសមស្របដែលមនុស្សចាស់ទុំគួរមាន។

៧​ កុំ​ចំអក ឬធ្វើឲ្យគេឈឺចាប់ដោយសារសម្ដីយើង

ក្នុងការប្រាស្រ័យទាក់ទងប្រចាំថ្ងៃ អ្នកត្រូវកែតម្រូវអត្តសញ្ញាណ និងទីតាំងរបស់ខ្លួន។ ឧទាហរណ៍ បើមិនស្គាល់អ្នកដ៏ទៃ កុំនិយាយពាក្យចំអក ឬនិយាយលេងសើចហួសហេតុពេក។ អ្នកគិតថាអ្នកកំប្លែង ប៉ុន្តែនៅក្នុងក្រសែភ្នែកអ្នកដ៏ទៃ វាមិនកំប្លែងទេ វាថែមទាំងអាចធ្វើឲ្យពួកគេឈឺចាប់ ធ្វើឲ្យមានការយល់ច្រឡំ និងធ្វើឲ្យអ្នកបាត់បង់សូម្បីតែឱកាសល្អៗរវាងគ្នា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អត្ថបទអប់រំចិត្ត៖ រស់នៅស្ងប់ស្ងាត់ អ្នកជាមនុស្សរីករាយហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២៣ ម៉ោង មុន

កីឡាករ នុប តុលា បាត់​បង់ជីវិត​ជា​ដំណឹង​ដ៏​ក្រៀមក្រំបំផុត​សម្រាប់​បាល់ទាត់​កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាហារបែបស្រុកស្រែតាមផ្លូវជាតិលេខ ៤៨ ទាក់ទាញអ្នកដំណើរ និងហុចផលសេដ្ឋកិច្ចដល់ពលរដ្ឋឃុំកណ្ដោល

សន្តិសុខសង្គម១៤ ម៉ោង មុន

ជង្ហុកដ៏ធំមួយនៅជិតស្ពានស្ទឹងមានជ័យបង្កឡើងដោយរថយន្ដដឹកគ្រឿងចក្ររយៈពេលជាង១០​ថ្ងៃ​មកហើយនៅមិនទាន់ជួសជុល

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

រ៉ាប៊ី ទម្លាយអត្តសញ្ញាណបុរសម្នាក់ ក្រោយរិះគន់ប្រមាថកិត្តិយសខ្លួន

ព័ត៌មានជាតិ២២ ម៉ោង មុន

គម្រោង​ផ្លូវ​ល្បឿន​លឿន​ ១៧ ខ្សែ ដាក់ក្នុង​​ផែនការ​​​មេ​អភិវឌ្ឍ​របស់រដ្ឋាភិបាលកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម