Connect with us

ជីវិតកម្សាន្ដ

សេដ្ឋី Anne ធានាអះអាងថា ទោះ​​ជំនួញមានបញ្ហា តែកម្មវិធីបវរកញ្ញា​ចក្រវាលនៅតែទៅមុខ

បានផុស

នៅ

បន្ទាប់ពីធ្លាយព័ត៌មានថាក្រុមហ៊ុន JKN Global Group Public Company Limited (JKN) ដែលមាន សេដ្ឋីថៃ Anne Jakkaphong ជាអ្នកកាន់កាប់ ពេលនេះបានសម្រេចដាក់ញត្តិដោយប្រកាសថាក្ស័យធន​ ខណៈដែលបំណុលកាន់តែកើនឡើងខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយហេតុការណ៍នេះបានកើតឡើង ធ្វើឲ្យមហាជនជាច្រើនមានការព្រួយបារម្ភនិងកំពុងតាមដានថា តើនឹងមានអ្វីកើតឡើងចំពោះកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡ ហើយថាតើនឹងទទួលរងផលប៉ះពាល់ពីរឿងនេះ ឬយ៉ាងណា ដោយសារ JKN គឺជាម្ចាស់ស្ថាប័ន Miss Universe ដែលជាអ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញាចក្រវាល។

យ៉ាងណាមិញ មិនឲ្យអ្នកគាំទ្រមានការសង្ស័យនោះច្រើន ស្រ្តីកែភេទ Anne បានចេញមុខបង្ហោះរូបភាពនៃសេចក្តីថ្លែងការណ៍របស់ JKN Global Group ទាក់ទនឹងករណីខាងលើនេះដែលមានន័យដូចខាងក្រោមថា៖

“មិនថាមានអ្វីកើតឡើងទេ! ខ្ញុំនឹងធ្វើឲ្យ Miss Universe ដើម ជាអាទិភាពកំពូលរបស់ខ្ញុំ។ មិន​ថា​សប្បាយ​ឬ​ឈឺ​ចាប់​ប៉ុណ្ណា​ទេ Miss Universe​ របស់យើងត្រូវតែបន្ត ត្រូវតែល្អឥតខ្ចោះ និង​ស្ថិត​ក្នុង​តំណែង​កំពូល​ជា​សម្រស់​រឿងព្រេង​និទាន​របស់​ពិភពលោក​! ខ្ញុំនឹងលះបង់ និងធ្វើអ្វីគ្រប់យ៉ាងដើម្បីភាពជោគជ័យដ៏អស្ចារ្យនៃកម្មវិធី Miss Universe របស់យើង។ អរគុណសម្រាប់ក្តីស្រលាញ់ និងការគាំទ្រដ៏កក់ក្តៅរបស់ JKN”។

ទោះយ៉ាងណាក៏ដោយ ដំណឹងនៃការក្ស័យធនរបស់ក្រុមហ៊ុន JKN មិនមែនជាលើកទីមួយឡើយ ដែលលេចឮជាសាធារណៈនោះ។ កាលពីជាងពីរខែមុន មាន​ទំព័រ​មួយ​បាន​ចេញ​ផ្សាយ​ថា “JKN កំពុង​លុប​ចោល​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល ដោយសារ​ខ្វះ​សាច់​ប្រាក់។ កំពុងតែរក​ក្រុម​អ្នក​វិនិយោគ​មក​ទិញ​បន្តវិញ” ដែលនេះបានធ្វើ​ឲ្យ​អ្នក​គាំទ្រ​រាជិនីសម្រស់​រូប​នេះ​កើត​ទុក្ខ​ជា​ខ្លាំង ក្នុងនោះមានអ្នកខ្លះបានបញ្ជេញមតិសួរថា តើ​រឿង​នេះ​ពិត​ទេ? បើលក់រក្សាសិទ្ធិ ហើយ​តើ​ចំណូល​ក្រុមហ៊ុន​បាន​មក​ពី​ណា?

សូមបញ្ជាក់ដែរថា​ កម្មវិធីបវរកញ្ញាចក្រវាលឆ្នាំ ២០២៣ លើកទី៧២ កំពុងប្រារព្ធធ្វើឡើងនៅកីឡដ្ឋាន José Adolfo Pineda Arena ក្នុងទីក្រុង San Salvador ប្រទេស El Salvador ហើយនឹងបញ្ចប់នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ខាងមុខនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ម្ចាស់ Miss Universe ថៃ ប្រកាស​ក្ស័យធន ក្រោយទិញកម្មវិធីអស់ ២០ លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មវិធីផ្ដល់ដីការពារព្រៃ៖ ពលរដ្ឋក្រីក្រពិត ក្នុង១គ្រួសារនឹងបានដី៣ហិកតា បើសិនទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

Sokha Hotels

ព័ត៌មានពេញនិយម