Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែលលុកលុយកាន់តែជ្រៅទៅក្នុងទីក្រុងហ្គាហ្សា

បានផុស

នៅ

នៅក្នុងការប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធហាម៉ាស អ៊ីស្រាអែលបានវាយប្រហារនៅជិតមន្ទីរពេទ្យជាច្រើន ក្នុងទីក្រុងហ្គាហ្សា នៅព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ខណៈយោធាបានចូលលុកលុយកាន់តែជ្រៅទៅក្នុងទីក្រុងនេះ ដែលជំរុញឱ្យចំនួនជនស៊ីវិលរត់ភៀសខ្លួនកើនឡើងរាប់សែននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ីស្រាអែលបានចោទប្រកាន់ក្រុមយុទ្ធជនហាម៉ាសថា បានលាក់ខ្លួននៅក្នុងមន្ទីរពេទ្យ និងប្រើប្រាស់អគារមន្ទីរពេទ្យ Shifa ជាមជ្ឈមណ្ឌលបញ្ជាដ៏សំខាន់របស់ខ្លួន ប៉ុន្តែក្រុមសកម្មប្រយុទ្ធ និងបុគ្គលិកមន្ទីរពេទ្យបដិសេធ ដោយនិយាយថាអ៊ីស្រាអែលកំពុងបង្កើតលេសដើម្បីវាយប្រហារហ្គាហ្សាឱ្យខ្ទេចប៉ុណ្ណោះ។

ការកើនឡើងនៃចំនួនប្រជាជនបាននិងកំពុងរស់នៅក្នុង និងជុំវិញមន្ទីរពេទ្យ Shifa ដែលជាកន្លែងដ៏ធំបំផុតរបស់ហ្គាហ្សា និងធ្លាប់ជាកន្លែងសុវត្ថិភាពរបស់ពួកគេ ឬជម្រករបស់អង្គការសហប្រជាជាតិនៅភាគខាងជើង ត្រូវបានវាយប្រហារម្តងហើយម្តងទៀត ស្របពេលនេះទាហានអ៊ីស្រាអែលស្ថិតនៅចម្ងាយប្រហែល ៣គីឡូម៉ែត្រពីមន្ទីរពេទ្យនេះ។

នៅព្រឹកថ្ងៃសុក្រ អ៊ីស្រាអែលបានវាយលុកទីធ្លា Shifa និងផ្នែកសម្ភព។ នេះបើយោងតាមប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយក្រុមហាម៉ាស។

បណ្តាញទូរទស្សន៍ Al Jazeera បានរាយការណ៍ថា ការវាយប្រហារត្រូវបានធ្វើឡើងនៅជិតមន្ទីរពេទ្យចំនួន ៣ ប៉ុន្តែមិនបានផ្តល់តួលេខអ្នកស្លាប់នោះទេ។ ក្រោយមកក្រសួង​សុខាភិបាល​នៅ​តំបន់ Hamas-run Gaza បានឱ្យដឹង​ថា មនុស្ស​ម្នាក់​ត្រូវ​បាន​សម្លាប់​នៅ​មន្ទីរពេទ្យ Shifa និង​ជាច្រើន​នាក់​ទៀត​បាន​រង​របួស៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNA

ចុចអាន៖ លោក Netanyahu ចេញមុខបកស្រាយ រឿងដែលថា អ៊ីស្រាអែល​ ចង់គ្រប់គ្រងតំបន់ហ្គាហ្សា

ចុចអាន៖ ប្រេស៊ីល និងអ៊ីស្រាអែល តឹងសរសៃ ក ដាក់គ្នា រឿងក្រុមហេសបូឡា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម