Connect with us

ព័ត៌មានជាតិ

ស្តង់តាំងពិព័រណ៍ ភូមិមួយ ផលិតមួយចំនួន ៦៨ ដាក់លក់នៅសួនមានជ័យចំនួន៣ថ្ងៃ

បានផុស

នៅ

ការដាក់តាំងពិព័រណ៍ភូមិមួយ ផលិតផលមួយក្នុងឱកាសអបអរសាទរពិធីបុណ្យប្រណាំងទូក អកអំបុក និងសំពះព្រះខែដែលមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣ ក្នុងនោះមានស្តង់ភូមិ១ផលិតផល១​មាន​៣០ស្តង់ និងស្តង់លក់ទូទៅមានចំនួន ៣៨ស្តង់ ស្ថិតនៅសួនមានជ័យ ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អុំ រាត្រី សប្បាយចិត្តណាស់ដែលបានចូលរួមពិធីតាំងពិព៌ណពាណិជ្ជកម្មភូមិមួយផលិតផលមួយដែលមានអាជីវករខ្មែរ ដាក់ឥវ៉ាន់លក់ក្នុងស្តង់មានចំនួន៦៨ស្តង់បានបង្ហាញពីភូមិមួយផលិតផលមួយយ៉ាងសកម្ម។

លោក អ៊ុំ រាត្រីបញ្ជាក់ឲ្យដឹងទៀតថា ដោយមានកិច្ចសហការពីរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ទីរពាក់ព័ន្ធក្នុងនោះបានដំណើរការតាំងពិព័ណភូមិមួយផលិតផលមួយនេះប្រព្រឹត្តិទៅបានដោយជោគជ័យ ក្នុងនោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ទីរ អង្គភាព ដៃគូ ក្រុមហ៊ុននិងអ្នកពាក់ព័ន្ធបានរៀបចំសម្អាត អនាម័យ តុបតែងលំអ តាមទីសាធារណៈ តាមដងផ្លូវទាំងសម្រាប់ពេលថ្ងៃ ទាំងសម្រាប់ពេលយប់ គឺពេលយប់ មានការតាំងភ្លើងលម្អភ្លឺរន្ទាល ចម្រុះពណ័ផងដែរ ចំណែកសន្តិសុខសណ្តាប់ធ្នាប់វិញមានរបៀបរៀបរយស្ថិរភាពនយោបាយពេញលេញ។

ចំពោះក្នុងនៅតាមដងស្ទឹងសិរីសោភ័ណក្បែរស្ពានថ្ម ក៏មានការបណ្តែតប្រទីបនៃមន្ទីរ អង្គភាព រដ្ឋបាលលក្រុង ស្រុក ដល់ទៅចំនួន៣៩កើនជាងឆ្នាំមុន សំរាប់ឲ្យប្រជាពលរដ្ឋបានមកទស្សនាកំសាន្តសប្បាយផងដែរ។

លោក អ៊ុំ រាត្រីបានបញ្ជាក់ឲ្យយដឹងថា ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព និងការអភិវឌ្ឍបានផ្តល់ឱកាសឲ្យប្រជាពលរដ្ឋយើងបានធ្វើបុណ្យទាន និងដើរកម្សាន្តសប្បាយទៅកាន់ទីជិតឆ្ងាយក្នុងខេត្ត និងទៅកាន់បណ្តាខេត្តក្នុងនោះក៍មាន កងកម្លាំង គ្រប់កងឯកភាពត្រូវបន្តពង្រឹងសន្តិសុខ សុវត្តិភាពទៅតាមគោលដៅរបស់ខ្លួនដើម្បីការពារសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋទៅកំសាន្តនានាផងដែរ៕

អត្ថបទើ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម