ជីវិតកម្សាន្ដ
ពេជ្រ សោភា លើកទឹកចិត្ត ចន សុទីម៉ា ប្រកួតសម្រស់ Miss Universe លើកទី ៧២ នៅ El Salvador
ស្របពេលដែលបវរកញ្ញាតំណាងកម្ពុជា កញ្ញា ចន សុទីម៉ា ម្ចាស់មកុដបវរកញ្ញា Miss Universe Cambodia 2023 កំពុងបង្ហាញវត្តមានក្នុងកម្មវិធីប្រកួតសម្រស់ Miss Universe លើកទី ៧២ នៅលើឆាកអន្តរជាតិ ឯប្រទេស El Salvador គេឃើញមានអ្នកគាំទ្រជាច្រើនសម្ដែងការលើកទឹកចិត្តគ្រប់គ្នា ក្នុងនោះ ក៏មានកំពូលតារាចម្រៀងលំដាប់ប្រទេស អ្នកនាង ពេជ្រ សោភា ផងដែរ។

ងាកមកចាប់អារម្មណ៍កំពូលតារាចម្រៀងលំដាប់ប្រទេសអ្នកនាង ពេជ្រ សោភា ឯណោះវិញ ក៏មិនខុសគ្នានឹងអ្នកគាំទ្រដែរ ដោយតារាស្រីចាស់វស្សារូបនេះ បានបង្ហាញការគាំទ្រ លើកទឹកចិត្តដោយភាពជឿជាក់លើសមត្ថភាពទេពកោសល្យរបស់បវរកញ្ញាតំណាងកម្ពុជា ចន សុទីម៉ា។

កំពូលតារាចម្រៀង ពេជ្រ សោភា បានលើកឡើងដូច្នេះថា «ខ្ញុំចាប់អារម្មណ៍លើគាត់ថាគាត់សក្ដិសមនឹងទៅប្រឡងណាស់ ស៊ូៗ..អូន ពួកយើងនៅគាំទ្រអូនពីស្រុកខ្មែរទៅណា»។ ជាមួយគ្នានេះដែរ ឃើញមានការលើកទឹកច្រើនផងដែរពីសំណាក់អ្នកនិយមតាមដានវិស័យបវរកញ្ញា និងសិល្បករ-សិល្បការិនីខ្មែរ ក្នុងនាមអ្នកគាំទ្រ។

សូមជម្រាបថា បវរកញ្ញាតំណាងកម្ពុជាកញ្ញា ចន សុទីម៉ា ម្ចាស់មកុដបវរកញ្ញា Miss Universe Cambodia 2023 បានចេញដំណើរពីប្រទេសកម្ពុជា ដើម្បីចូលរួមកម្មវិធីប្រកួតសម្រស់ Miss Universe លើកទី ៧២ នៅឯប្រទេស El Salvador ដូចការគ្រោងទុក កាលពីថ្ងៃទី ០២ ខែវិច្ឆិកា កន្លងទៅ។

ការចេញដំណើររបស់ស្រីស្អាតកម្ពុជាកញ្ញា ចន សុទីម៉ា កាលពីល្ងាចថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៣ គេឃើញមានការលើកទឹកចិត្ត និងជូនដំណើរពីសំណាក់អ្នកគាំទ្រ ព្រមទាំងមិត្តភ័ក្ដិ ក្រុមគ្រួសារផងដែរ។ ក្នុងដំណើរចេញទៅប្រកួតនេះ កញ្ញា ចន សុទីម៉ា បានត្រៀមខ្លួនរួចរាល់សម្រាប់ព្រឹត្តិការណ៍លក្ខណៈអន្តរជាតិនោះ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ